ព័ត៌មានជាតិ

អ៊ីរ៉ង់ នឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអ៊ីស្លាម នៅក្នុងពិភពលោក ដើម្បីអភិវឌ្ឍន៍ នុយក្លេអ៊ែរ

បរទេស៖ កាលពីថ្ងៃទី 23 ខែតុលា ក្នុងដំណើរទស្សនកិច្ចរបស់ភ្ញៀវបរទេសទៅកាន់ Reactor ស្រាវជ្រាវ Shahid Fakhrizadeh នៅទីក្រុង តេហេរ៉ង់ ក្នុងឱកាសនៃសប្តាហ៍រួបរួមអ៊ីស្លាម គឺ អ្នកនាំពាក្យរបស់អង្គការថាមពលអាតូមិកអ៊ីរ៉ង់ (AEOI) លោក Behrouz Kamalvandi បានសម្តែងការត្រៀមខ្លួនរបស់អ៊ីរ៉ង់ក្នុងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអ៊ីស្លាម នៅក្នុងពិភពលោក ក្នុងវិស័យឧស្សាហកម្មនុយក្លេអ៊ែរ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកនាំពាក្យបាននិយាយនៅក្នុងការកត់សម្គាល់ដើម្បីប្រារព្ធខួបកំណើតរបស់ឥស្លាមសាសនាសំខាន់គឺព្យាការី Muhammad ថា “ យើងត្រៀមខ្លួនសហការជាមួយពិភពអ៊ីស្លាមក្នុងការអភិវឌ្ឍបច្ចេកវិទ្យានុយក្លេអ៊ែរស្របតាមសុខមាលភាពរបស់ប្រជាជន និងសង្គមអ៊ីស្លាម ដើម្បីត្រួសត្រាយផ្លូវសម្រាប់អរិយធម៌អ៊ីស្លាមថ្មី” ។

ដោយសំដៅទៅលើឯកតោភាគីនៃមហាអំណាច “សម្លុត” Kamalvandi បានកត់សម្គាល់ថា ទ្រព្យសម្បត្តិបច្ចុប្បន្ននៃពិភពឥស្លាម គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងបន្តរបស់អ្នកវិទ្យាសាស្ត្រ។

លោក Kamalvandi បានបន្ថែមថា“ នៅទីនេះ យើងបានខិតខំប្រឹងប្រែងដើម្បីឈានទៅដល់ព្រំដែននៃវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានុយក្លេអ៊ែរហើយ ទោះបីជាមានអរិភាពនៅលើឆាកអន្តរជាតិក៏ដោយ ក៏យើងបានបោះជំហានយ៉ាងធំធេងនៅក្នុងឧស្សាហកម្មនុយក្លេអ៊ែរ” ដែរ៕

ប្រែសម្រួលៈ ណៃ តុលា

To Top