ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ មានអ្នកឆ្លងជំងឺ កូវីដ-១៩ថ្មីជាង១,១ម៉ឺននាក់

តេហរ៉ង់ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលរបស់ប្រទេស អ៊ីរ៉ង់ នៅថ្ងៃសុក្រនេះ បានរាយការណ៍ថា មានករណីថ្មី នៃជំងឺកូវីដ-១៩ចំនួន១១.០៦៤នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លង ជំងឺសរុបនៅក្នុងប្រទេស កើនឡើង ដល់៥.៨៤៤.៥៨៩នាក់ ។

ជំងឺឆ្លងរាតត្បាតក៏ត្រូវ បានគេប្រកាសថា មានអ្នកស្លាប់១៦៥នាក់ គិតក្នុងរយៈពេល ២៤ម៉ោង ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនឡើងដល់ ១២៤.៩២៨នាក់ ។ ក្រសួងសុខាភិបាល និងអប់រំវេជ្ជសាស្ត្រ របស់ប្រទេសអ៊ីរ៉ង់ បានឲ្យដឹងតួលេខចុង ក្រោយដូច្នេះ ។

ក្រសួងបានឲ្យដឹងថា សរុបពលរដ្ឋចំនួន៥.៣៨៨.៤៩៦នាក់ បានជាសះស្បើយពីជំងឺ ឬបានចាកចេញពីមន្ទីរពេទ្យនៅទូទាំង ប្រទេស ទន្ទឹមនឹងនេះដែរ ៤.៤២២នាក់ នៅព្យាបាលជំងឺនៅតាមអង្គភាពថែទាំជំងឺ ។

គិតត្រឹមថ្ងៃសុក្រ ពលរដ្ឋរបស់អ៊ីរ៉ង់ ចំនួន៥០.៣៧៣.៤៨៨នាក់ បានទទួលការចាក់វ៉ាក់ សាំងកូវីដ-១៩ដូសដំបូងរបស់ពួកគេ និងចំនួន២៨.២៩១.៧៧៧នាក់ ក្នុងចំណោមពួកគេបានទទួល ការចាក់ថ្នាំ២កម្រិត ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top