បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT ប្រធានាធិបតីតួគី លោក Recep Tayyip Erdogan បានអំពាវនាវឱ្យអ៊ីស្រាអែល ត្រូវតែបាននាំយកទៅតុលាការ អន្តរជាតិជុំវិញ សកម្មភាពរបស់ខ្លួន នៅក្នុងតំបន់ហ្គាហ្សា ចំពេលមានការបន្តកើនឡើង រវាងរដ្ឋាភិបាល ទីក្រុងយេរូសាឡឹម និងក្រុមហាម៉ាស់។ លោកប្រធានាធិបតីរូបនេះ បានប្រាប់អគ្គលេខាធិការ អង្គការសហប្រជាជាតិ...
បរទេស ៖ អ៊ីស្រាអែល បាននិយាយថា ចំណាប់ខ្មាំងកាន់តែច្រើន ដែលត្រូវបានក្រុមហាម៉ាស់ចាប់ ចាប់តាំងពីការវាយប្រហារ ឆ្លងព្រំដែនរបស់ក្រុមសកម្ម ប្រយុទ្ធកាលពីថ្ងៃទី ៧ ខែតុលា នឹងត្រូវបានផ្លាស់ប្តូរ ជាមួយអ្នកទោសប៉ាឡេស្ទីន នៅក្នុងអ្វីដែលជាថ្ងៃទីពីរ នៃកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលបានអនុញ្ញាតឱ្យផ្តល់ជំនួយមនុស្សធម៌ ដ៏សំខាន់ចូលទៅក្នុងតំបន់ហ្គាហ្សា ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២៥...
បរទេស៖ កងកម្លាំងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាសបានព្រមព្រៀងគ្នាបញ្ឈប់អរិភាពជាបណ្ដោះអាសន្នចាប់ពីម៉ោង ៧ ព្រឹកម៉ោងក្នុងតំបន់កាលពីព្រឹកថ្ងៃសុក្រនេះ។ រថយន្តដឹកជំនួយរាប់រយគ្រឿង បានត្រៀមរួចជាស្រេច ដើម្បីធ្វើដំណើរចូលទៅក្នុងក្របខណ្ឌ ប៉ាឡេស្ទីន ដែលហែកហួរដោយសង្រ្គាម ខណៈដែលចំណាប់ខ្មាំងដំបូងគេគ្រោង នឹងដោះលែងនៅពេលក្រោយ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា មិនទាន់មានការបញ្ជាក់ជាផ្លូវការពីកងកម្លាំង ការពារអ៊ីស្រាអែល (IDF)...
ហ្គាហ្សា៖ ចលនាតស៊ូអ៊ីស្លាមប៉ាឡេស្ទីន (ហាម៉ាស) បានឲ្យដឹងថា ខ្លួនបានឈានដល់កិច្ចព្រមព្រៀងឈប់បាញ់រយៈពេល ៤ ថ្ងៃជាមួយអ៊ីស្រាអែល ក្រោមការសម្រុះសម្រួលកាតា-អេហ្ស៊ីប បន្ទាប់ពីជម្លោះបង្ហូរឈាមរយៈពេល ៤៦ ថ្ងៃនៅក្នុងតំបន់ឆ្នេរសមុទ្រ ដែលត្រូវបានឡោមព័ទ្ធ។ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាល ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានឲ្យដឹងកាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់ពលរដ្ឋប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើង លើសពី ១៤,០០០នាក់ចាប់តាំង ពីជម្លោះកើតឡើងរវាងអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស...
បរទេស ៖ អ៊ីស្រាអ៊ែលកំពុងពិចារណា ក្នុងការជួលអតីត នាយករដ្ឋមន្ត្រី អង់គ្លេសលោក Tony Blair ជាអ្នកសម្របសម្រួល មនុស្សធម៌សម្រាប់តំបន់ហ្គាហ្សា នេះបើយោងតាមការ ចេញផ្សាយរបស់កាសែត RTកាលពីថ្ងៃចន្ទម្សិលមិញនេះ។ ប្រភពដដែលបានឲ្យដឹងទៀតថា ក្នុងការប៉ុនប៉ងដើម្បីបន្ធូរបន្ថយ ការព្រួយបារម្ភជាអន្តរជាតិ លើការស្លាប់ជនស៊ីវិលលើសលប់ នៅក្នុងបញ្ហាជម្លោះ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាសគឺជាអ្វីដែលរដ្ឋាភិបាល ក្រុងយេរូសាឡឹម នឹងព្យាយាមធ្វើ...
យេរ៉ូសាឡឹម៖ អ្នកនាំពាក្យកងកម្លាំង ការពារអ៊ីស្រាអែល (IDF) លោក Daniel Hagari បានឲ្យដឹងថា អ៊ីស្រាអែលមាន “ផែនការប្រតិបត្តិការ” ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមប្រដាប់អាវុធ នៅក្នុងប្រទេសលីបង់ ដើម្បីស្តារភាពស្ងប់ស្ងាត់ ចំពេលមានការកើនឡើង នូវភាពតានតឹង នៅតាមព្រំដែនអ៊ីស្រាអែល-លីបង់ ។ កាលពីព្រឹកថ្ងៃអាទិត្យ កាំជ្រួចមីស៊ីល និងគ្រាប់រ៉ុក្កែតប្រឆាំងរថក្រោះ ត្រូវបានបាញ់ចេញពីប្រទេស លីបង់ឆ្ពោះទៅកាន់តំបន់...
ហ្គាហ្សា៖ នៅពេលដែលការវាយប្រហារ របស់អ៊ីស្រាអែល បានបង្ខំប្រជាជន ប៉ាឡេស្ទីន រាប់ម៉ឺននាក់ឱ្យចាកចេញពីការ ធ្វើដំណើរដ៏គ្រោះថ្នាក់មួយចេញ ពីភាគខាងជើងតំបន់ហ្គាហ្សាស្ទ្រីប ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ទីក្រុងហ្គាហ្សា ដែលមានប្រជាជនច្រើនកំពុងក្លាយជាទីក្រុងខ្មោច ដោយមានតែការផ្ទុះអាវុធដែលផ្ទុះឡើងក្នុងចំណោមគំនរកម្ទេចថ្ម។ ជម្លោះ Hama-Israel ដ៏សាហាវ ទាហានអ៊ីស្រាអែល បានឈានចូលជ្រៅទៅក្នុងបេះដូងនៃទីក្រុង ក្រោមគម្របនៃការទម្លាក់ គ្រាប់បែកយ៉ាងធ្ងន់ធ្ងរ។ សាក្សីក្នុងតំបន់បានឲ្យដឹងថា កងកម្លាំងអ៊ីស្រាអែលបានទៅដល់ទីក្រុង Al-Rimal...
យេរ៉ូសាឡឹម៖ អ៊ីស្រាអែល បានប្តេជ្ញាកាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងរបស់ខ្លួននឹងបន្តបង្កើនការប្រយុទ្ធគ្នានៅកណ្តាលក្រុងហ្កាហ្សា នៅប៉ុន្មានថ្ងៃខាងមុខនេះ បើទោះបីជាការអនុវត្តការផ្អាកមនុស្សធម៌ប្រចាំថ្ងៃរយៈពេល ៤ម៉ោងក៏ដោយ។ ប្រធានអគ្គសេនាធិការនៃកងកម្លាំងការពារអ៊ីស្រាអែល (IDF) លោក Herzi Halevi បានធ្វើដំណើរទៅកាន់ភាគខាងជើងហ្គាហ្សាស្ទ្រីព កាលពីថ្ងៃព្រហស្បតិ៍ជាមួយលោក Ronen Bar ប្រធានទីភ្នាក់ងារសន្តិសុខផ្ទៃក្នុង Shin Bet ។ ពួកគេត្រូវបានបង្ហាញនៅក្នុងវីដេអូ ដែលចេញផ្សាយដោយយោធា...
យេរ៉ូសាឡឹម៖ យោធាអ៊ីស្រាអែលបានឲ្យដឹងថា កងកម្លាំងរបស់ខ្លួនបានក្នុងឡោមព័ទ្ធទៅដល់ឆ្នេរសមុទ្រនៃទីក្រុងហ្គាហ្សា ខណៈដែលចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន នៅបានកើនឡើងដល់ ៩,៧៧០នាក់ ចំពេលមានការទម្លាក់គ្រាប់បែកឥតឈប់ឈររបស់អ៊ីស្រាអែល។ យោធាអ៊ីស្រាអែល បាននិឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងពលធំទី៣៦ ពាសដែកបានទៅដល់ “ទីតាំងនៅតាមឆ្នេរសមុទ្រនៃហ្គាហ្សា” ហើយកងទ័ពកំពុង “ឡោមព័ទ្ធ” កងកម្លាំងហាម៉ាសនៅក្នុងទីក្រុង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ យោធាបានបន្ថែមថា គោលដៅរបស់ពួកគេគឺ “វាយប្រហារ និងបំផ្លាញគោលដៅ ដែលបានជ្រើសរើស...
យេរ៉ូសាឡឹម៖ ប្រភពប៉ាឡេស្ទីនបានឲ្យដឹងថា រថក្រោះអ៊ីស្រាអែល បានរុលទៅមុខជាយក្រុងភាគខាងត្បូង នៃទីក្រុងហ្គាហ្សា កាលពីថ្ងៃព្រហស្បតិ៍ ចំពេលមានការបាញ់កាំភ្លើងយ៉ាងខ្លាំងក្លា មុនពេលការវាយប្រហារ តាមអាកាសដោយហិង្សា។ ប្រភពបានប្រាប់ស៊ីនហួថា “រថក្រោះអ៊ីស្រាអែលមួយចំនួន កំពុងឈានទៅមុខក្នុងការប៉ុនប៉ងកាត់ផ្តាច់ផ្លូវ Rashid ដើម្បីបំបែកភាគខាងជើងហ្គាហ្សា ពីភាគខាងត្បូង” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ ផ្លូវមាត់សមុទ្រ Rashid គឺជាផ្លូវដ៏សំខាន់មួយ ដែលនាំទៅដល់ភាគខាងត្បូងហ្គាហ្សា។ ទន្ទឹមនឹងនេះ...