បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយ កាលពីថ្ងៃអង្គារម្សិលមិញថា អ៊ីស្រាអែលនឹងបញ្ជូន ទាហានចូលទៅក្នុងទីក្រុង Rafah ដោយមិនគិតពីថា តើខ្លួនឈានដល់បទឈប់បាញ់ និងកិច្ចព្រមព្រៀង ដោះលែងចំណាប់ខ្មាំង ជាមួយក្រុមហាម៉ាសឬយ៉ាងណានោះទេ ។ ដោយឡែករដ្ឋមន្ត្រីការបរទេស អ៊ីស្រាអែល...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT លោកស្រី Jill Stein នៃគណបក្ស Green Party របស់សហរដ្ឋអាមេរិក ត្រូវបានចាប់ខ្លួន នៅឯការជួបជុំ គាំទ្រប៉ាឡេស្ទីន នៅឯសាកលវិទ្យាល័យ Washingtonក្នុងទីក្រុង St. Louis រដ្ឋ Missouri ហើយការចាប់ខ្លួន លោកស្រី...
បណ្តាញទូរទស្សសកលចិន (CGTN) នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍ មជ្ឈិមចិន បានធ្វើការស្ទង់មតិមួយ ចំពោះអ្នកលេងអ៊ីនធឺណែតទូទាំងពិភពលោកបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ ចំនួន៩០.០៥% បានអំពាវនាវយ៉ាងខ្លាំងក្លាឱ្យភាគីទាំងពីរប៉ាឡេស្ទីន និងអ៊ីស្រាអែល ឈប់បាញ់គ្នា ភ្លាម ដើម្បីជៀសវាង ការបណ្តាលឱ្យកើតមាន វិបត្តិមនុស្សធម៌ កាន់តែធ្ងន់ធ្ងរថែមទៀត ។ ក្រៅពីនេះនៅមាន អ្នកផ្តល់បទសម្ភា សន៍ចំនួន៩៣.៥% បានលើកឡើងថា...
យេរ៉ូសាឡឹម ៖ កងទ័ពអ៊ីស្រាអែលបានប្រកាសថា ការសាងសង់ផែអណ្តែតទឹក ចេញពីឆ្នេរសមុទ្រហ្គាហ្សា បានចាប់ផ្តើមហើយ ដោយមានបំណងផ្តល់ជំនួយ ដែលត្រូវការយ៉ាងខ្លាំងដល់ក្រុមប៉ាឡេស្ទីន ដែលត្រូវបានឡោមព័ទ្ធ។ យោធាអ៊ីស្រាអែល បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្វីដែលគេហៅថា គំនិតផ្តួចផ្តើម ស្តីពីភស្តុភាររួម Over-the-Shore ដែលដឹកនាំដោយបញ្ជាការកណ្តាល របស់សហរដ្ឋអាមេរិក នឹងបង្កើតផែបណ្តែតទឹកបណ្តោះអាសន្ន ដើម្បីផ្តល់ជំនួយមនុស្សធម៌ ពីសមុទ្រទៅកាន់តំបន់ហ្គាហ្សា។ កងកម្លាំងអ៊ីស្រាអែល នឹងផ្តល់...
ពេលថ្មីៗកន្លងទៅនេះ លោកបៃដិន ប្រធានាធិបតីអាមេរិក បានចុះហត្ថលេខាលើ សេចក្តីព្រាងច្បាប់ ស្តីពីការផ្តល់ជំនួយជាថវិកា ចំនួន៩៥ប៊ីលានដុល្លារអាមេរិក ដល់អ៊ីស្រាអែល ។ បណ្តាញទូរទស្សន៍សកលចិន (CGTN) បានធ្វើការស្ទង់មតិមួយ ចំពោះអ្នកលេងអ៊ីនធឺណែត ទូទាំងពិភពលោកបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន ជិត៩០%(៨៩.៨៧%) បានយល់ឃើញថា ជំនួយរបស់អាមេរិក គឺផ្តើមចេញពីផល ប្រយោជន៍ជាអតិបរមារបស់អាមេរិកដោយមិនអើពើដល់ផលប្រយោជន៍ជាក់ស្តែងនិងការអភិវឌ្ឍយូរអង្វែងរបស់បណ្តាប្រទេសទទួលជំនួយនោះទេ។អ្នកផ្តល់បទសម្ភាសន៍ ចំនួន៨៩.៣៤%បានសម្គាល់ថា អាមេរិក...
យេរ៉ូសាឡឹម៖ អ៊ីស្រាអ៊ែល ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមជម្លៀសជនស៊ីវិលចេញពីទីក្រុងទីក្រុងរ៉ាហ្វា ក្នុងពេលឆាប់ៗនេះ មុនពេលមានផែនការវាយប្រហារលើទីក្រុងភាគខាងត្បូងនៃតំបន់ហ្គាហ្សា។ អ៊ីស្រាអ៊ែល បានបង្កើនការវាយប្រហារតាមផ្លូវអាកាសទៅលើក្រុងរ៉ាហ្វា ពេញមួយយប់ក្រោយពីបានអះអាងថា ខ្លួននឹងជម្លៀសជនស៊ីវិលចេញពីទីក្រុងហ្គាហ្សាភាគខាងត្បូង ហើយបើកការវាយប្រហារទាំងស្រុង បើទោះបីជាមានការព្រមានពីសម្ព័ន្ធមិត្តថា វាអាចបង្កឱ្យមានមនុស្សស្លាប់ និងរបួសច្រើនក៏ដោយ ។ ក្រុមគ្រូពេទ្យនៅក្នុងក្របខណ្ឌប៉ាឡេស្ទីនដែលត្រូវបានឡោមព័ទ្ធបានរាយការណ៍ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអ៊ែល ចំនួន៥ដងមកលើទីក្រុងរ៉ាហ្វា កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ដែលបានវាយប្រហារត្រូវចំផ្ទះយ៉ាងហោចណាស់ចំនួន៣ខ្នងដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦នាក់រួមទាំងអ្នកកាសែតក្នុងស្រុកទៀតផង ។ លោក...
តេអេរ៉ង់៖ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ali Khamenei បានសម្ដែងការសរសើរ កងកម្លាំងប្រដាប់អាវុធរបស់ប្រទេស សម្រាប់ប្រតិបត្តិការយោធាសងសឹកដ៏ធំ របស់ពួកគេប្រឆាំងនឹងអ៊ីស្រាអែល កាលពីដើមខែនេះ។ លោកបានធ្វើការកត់សម្គាល់នៅក្នុងជំនួបជាមួយមេបញ្ជាការយោធា ជាន់ខ្ពស់អ៊ីរ៉ង់ ជាច្រើនរូប ខណៈពេលកំពុងចង្អុលទៅការវាយប្រហារដោយមីស៊ីល និងយន្តហោះដ្រូន ដែលអ៊ីរ៉ង់ បានបាញ់ប្រឆាំង នឹងអ៊ីស្រាអែល កាលពីថ្ងៃទី១៩ ខែមេសា ជាការឆ្លើយតបទៅនឹងការ វាយប្រហារតាមអាកាស...
គ្រប់គ្នាដឹងយ៉ាងច្បាស់ ថាអ៊ីរ៉ង់និងអ៊ីស្រាអែល គឺជាសត្រូវស៊ីសាច់ហុតឈាមនឹងគ្នា ជាយូរលង់មកហើយ ។ ជាក់ស្តែង កាលពីនៅព្រឹកថ្ងៃអាទិត្យ ទី១៤ ខែមេសា ឆ្នាំ២០២៤នេះ មានការផ្ទុះដ៏ធំ ត្រូវបានគេឮនៅក្នុងរដ្ឋធានីដាម៉ាស់ ប្រទេសស៊ីរី បន្ទាប់ពីការវាយប្រហាររបស់អ៊ីរ៉ង់ ដែលមិនធ្លាប់មាន ពីមុនទៅលើអ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ ជាការពិណាស់ អ៊ីរ៉ង់បានបញ្ជាដ្រូន និងបាញ់មីស៊ីលដោយផ្ទាល់ទៅអ៊ីស្រាអែល...
បរទេស៖ អ៊ីស្រាអ៊ែលបានធ្វើការវាយប្រហារជាបន្តបន្ទាប់លើប្រទេសអ៊ីរ៉ង់នៅព្រឹកព្រលឹមថ្ងៃសុក្រនេះ, នេះបើតាមសារព័ត៌មានជាច្រើនបានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់អាមេរិក។ ដំណឹងនេះកើតឡើង មិនដល់មួយសប្តាហ៍នោះទេ បន្ទាប់ពីសាធារណរដ្ឋអ៊ីស្លាមបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីល ដាក់ប្រទេសអ៊ីស្រាអែល។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ Mehr បានរាយការណ៍ថា ការផ្ទុះជាច្រើនត្រូវបានគេឮនៅម៉ោងប្រហែល ៤ ព្រឹកម៉ោងក្នុងស្រុក នៅលើមេឃលើទីក្រុង អ៊ីសហ្វាហាន។...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីតួគីលោក Recep Tayyip Erdogan បាននិយាយថា ការវាយប្រហារដោយផ្ទាល់ជាលើកដំបូង របស់អ៊ីរ៉ង់ ទៅលើអ៊ីស្រាអែល គឺជាកំហុស របស់នាយករដ្ឋមន្ត្រី អ៊ីស្រាអែល Benjamin Netanyahu ទាំងស្រុង និងសំខាន់បំផុត។ នៅក្នុងសុន្ទរកថា តាមទូរទស្សន៍មួយ បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅទីក្រុងអង់ការ៉ា...