ហ្គាហ្សា៖ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ ដែលគ្រប់គ្រងដោយក្រុមហាម៉ាសបានឲ្យដឹងថា យ៉ាងហោចណាស់ ជនជាតិប៉ាឡេស្ទីន ២៥០ នាក់បានស្លាប់ និងរងរបួសដោយសារតែការវាយឆ្មក់ របស់អ៊ីស្រាអែលលើអគារវេជ្ជសាស្ត្រ Shifa ក្នុងទីក្រុងហ្គាហ្សា ។ ប្រភពបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា កងទ័ពអ៊ីស្រាអែល បានបាញ់គ្រាប់កាំភ្លើង ផ្លោង និងកាំជ្រួចយ៉ាងខ្លាំង ទៅលើអ្នកជំងឺ ជនភៀសខ្លួន និងជនស៊ីវិលក្នុងអំឡុងពេលវាយឆ្មក់របស់ពួកគេ ដែលបណ្តាលឱ្យមានរបួស...
បរទេស៖ រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Melanie Joly បានប្រាប់កាសែត Toronto Star កាលពីថ្ងៃអង្គារថា ប្រទេសកាណាដានឹងបញ្ឈប់ ការលក់អាវុធនាពេលអនាគត ទៅឱ្យប្រទេសអ៊ីស្រាអែល។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍របស់លោកស្រី Melanie Joly បានធ្វើឡើងបន្ទាប់ពីសភារបស់ប្រទេស...
ដាម៉ាស់៖ កាំជ្រួចរបស់អ៊ីស្រាអែល បានវាយប្រហារទីតាំងជាច្រើននៅទីជនបទ នៃរដ្ឋធានីដាម៉ាស់ របស់ប្រទេសស៊ីរីបន្ទាប់ពីពាក់កណ្តាល អធ្រាត្រថ្ងៃអាទិត្យ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ យ៉ាងហោចណាស់ទីតាំងចំនួនពីរ ត្រូវបានវាយប្រហារ ដោយមួយកន្លែង កំពុងផ្ទុកអាវុធដឹកជញ្ជូននៅក្នុងការដំឡើងយោធា ដែលប្រើដោយកងកម្លាំងយោធាស៊ីរី និងមួយទៀតនៅជិតកងវរសេនាតូច វិស្វកម្មនៅក្នុងតំបន់ Qalamoun ដ៏រឹងមាំនៅជនបទភាគខាងជើងនៃទីក្រុងដាម៉ាស់ ។ យោងតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី បានឱ្យដឹងថា ការវាយប្រហារនេះបានបង្កឱ្យមានការផ្ទុះដ៏ធំ ហើយប្រព័ន្ធការពារដែនដីស៊ីរី...
ហ្សឺណែវ ៖ ប្រធានអង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវឱ្យអ៊ីស្រាអែល បញ្ឈប់ការវាយប្រហារ លើដីរបស់ខ្លួនទៅលើទីក្រុងរ៉ាហ្វា ដែលជាទីក្រុងភាគខាងត្បូងបំផុត ក្នុងតំបន់ហ្គាហ្សា ដោយថាមនុស្ស ១,២លាននាក់នៅទីនោះគ្មានកន្លែងមានសុវត្ថិភាព ដើម្បីទៅនោះទេ។ ប្រធាន WHO លោក Tedros Adhanom Ghebreyesus បានសរសេរនៅលើ X ដែលពីមុនជាបណ្ដាញ Twitter...
ហ្គាហ្សា៖ យ៉ាងហោចណាស់ មានជនជាតិប៉ាឡេស្ទីន ៣៦នាក់ត្រូវបានសម្លាប់ និងជាច្រើននាក់ផ្សេងទៀត បានរងរបួសនៅក្នុងការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល ទៅលើផ្ទះមួយខ្នងក្នុងជំរុំជនភៀសខ្លួន Nuseirat នៅកណ្តាលហ្គាហ្សា នេះបើយោងតាមប្រភពវេជ្ជសាស្ត្រ និងសាក្សី ។ សាក្សីដែលបានឃើញផ្ទាល់ភ្នែក បានប្រាប់កាសែតស៊ីនហួថា យន្តហោះអ៊ីស្រាអែល បានកំណត់គោលដៅផ្ទះមួយ សម្រាប់គ្រួសារ Tabatibi ភាគខាងលិចនៃជំរុំ Nuseirat ជាមួយនឹងកាំជ្រួចជាច្រើនគ្រាប់...
យេរ៉ូសាឡឹម៖ អ៊ីស្រាអែល បានទទួលការឆ្លើយតបរបស់ពួកហាម៉ាស ចំពោះសំណើកិច្ចព្រមព្រៀង បទឈប់បាញ់ថ្មីមួយពីអ្នកសម្រុះសម្រួលកាតា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក David Barnea ប្រធានទីភ្នាក់ងារ ស៊ើបការណ៍សម្ងាត់ Mossad របស់អ៊ីស្រាអែល បានទទួលការឆ្លើយតបជាលាយ លក្ខណ៍អក្សរពី នាយករដ្ឋមន្ត្រីកាតា Sheikh Mohammed bin Abdulrahman bin...
យេរ៉ូសាឡឹម ៖ សភាអ៊ីស្រាអែល នៅថ្ងៃពុធម្សិលមិញនេះ បានអនុម័តថវិការដ្ឋ ដែលបានកែសម្រួល សម្រាប់ឆ្នាំ២០២៤ ដើម្បីផ្តល់មូលនិធិ ដល់សង្រ្គាមរបស់ប្រទេសប្រឆាំង នឹងក្រុមហាម៉ាស នៅតំបន់ហ្គាហ្សា។ យោងតាមក្រសួងហិរញ្ញវត្ថុ ថវិកាដែលបានធ្វើបច្ចុប្បន្នភាព មានចំនួនប្រហែល ៥៨៤ ពាន់លាន shekels (ប្រហែល ១៦១ពាន់លានដុល្លារអាមេរិក) ការកើនឡើងចំនួន ៧០ពាន់លាន shekels...
យេរ៉ូសាឡឹម៖ មន្ត្រីអ៊ីស្រាអែលបានឲ្យដឹងថា ប្រទេសនេះ ត្រូវបានដោះស្រាយ ដើម្បីវាយប្រហារទីក្រុងរ៉ាហ្វា ដែលជាទីក្រុងភាគខាងត្បូងបំផុត នៃតំបន់ហ្គាហ្សាស្ទ្រីប ដោយផ្តល់ជម្រកដល់ប្រជាជនប៉ាឡេស្ទីន ប្រមាណ ១,៤លាននាក់ ដែលបានភៀសខ្លួនពីខាងក្នុង ដោយសារការវាយ ប្រហាររបស់អ៊ីស្រាអែល នៅកន្លែងផ្សេងទៀត ហើយនឹងជម្លៀសប្រជាជន ភាគច្រើនមុនការវាយប្រហារ។ អ្នកនាំពាក្យកងកម្លាំង ការពារអ៊ីស្រាអែល (IDF) លោក Daniel Hagari...
រ៉ាម៉ាឡា៖ កងកម្លាំងអ៊ីស្រាអែល បានឃុំខ្លួនជនជាតិប៉ាឡេស្ទីនយ៉ាងតិច ២២នាក់នៅតំបន់ West Bank កាលពីថ្ងៃអង្គារ រួមទាំងអ្នកទោសប៉ាឡេស្ទីនពីរនាក់ ដែលត្រូវបានដោះលែងក្នុងអំឡុងពេលមានបទឈប់បាញ់អ៊ីស្រាអែល-ហាម៉ាស កាលពីខែវិច្ឆិកា ឆ្នាំមុន។ ក្លឹបអ្នកទោសប៉ាឡេស្ទីន ដែលជាអង្គការក្រៅរដ្ឋាភិបាលមួយ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការចាប់ខ្លួនត្រូវបានធ្វើឡើងនៅក្នុងទីក្រុងរ៉ាម៉ាឡា ហេប្រូន ណាបលូស ធូខាម កាល់គីលីយ៉ា និងហ្សេរីខូ។ ពួកគេត្រូវបានអមដោយ “ការធ្វើទារុណកម្ម...
ហ្គាហ្សា៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោក Ashraf al-Qedra បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រជាជនប៉ាឡេស្ទីនរាប់សិបនាក់បានស្លាប់ និងរងរបួសនៅក្នុងការវាយប្រហារ របស់អ៊ីស្រាអែល ខណៈពេលដែលពួកគេកំពុងរង់ចាំ ជំនួយនៅទីក្រុងហ្គាហ្សា។ ប្រភពសន្តិសុខ និងពេទ្យប៉ាឡេស្ទីន បានប្រាប់ស៊ីនហួថា កងកម្លាំងអ៊ីស្រាអែលបានបើកការ បាញ់ប្រហារទៅលើប្រជាជន នៅរង្វង់មូលគុយវ៉ែត ភាគខាងត្បូងនៃទីក្រុងហ្គាហ្សា ខណៈពេលដែលពួកគេកំពុងរង់ចាំរថយន្តជំនួយ។ កាលពីព្រឹកថ្ងៃអាទិត្យ យន្តហោះចម្បាំងអ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើរថយន្តធុនតូច...