បេរូត៖ កាលពីថ្ងៃអាទិត្យ ក្រសួងសុខាភិបាលលីបង់បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយការវាយប្រហារ របស់អ៊ីស្រាអ៊ែលលើក្រុមមនុស្សលីបង់ ដែលព្យាយាមធ្វើដំណើរវិលត្រឡប់ទៅផ្ទះ របស់ពួកគេនៅភាគខាងត្បូងប្រទេស បានកើនឡើងដល់២២នាក់ ក្នុងនោះរួមមានស្ត្រីចំនួន០៦នាក់ និងចំនួន ១២៥នាក់ផ្សេងទៀតបានរងរបួស ។ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នករងរបួសរួមមានស្ត្រីចំនួន១២នាក់ និងគ្រូពេទ្យមកពីសមាគមកាយរឹទ្ធិឥស្លាម ដែលកំពុងបំពេញបេសកកម្មជួយសង្គ្រោះមនុស្សធម៌ ។ ប្រភពយោធាលីបង់បានប្រាប់ដល់ទីភ្នាក់ងារ Xinhua ថា កងកម្លាំងអ៊ីស្រាអ៊ែល ដែលគាំទ្រដោយរថពាសដែក...
ហ្គាហ្សា៖ កាលពីថ្ងៃពុធ ក្រុមហាម៉ាស់បានឲ្យដឹងថា អ៊ីស្រាអ៊ែល បានកំណត់លក្ខខណ្ឌថ្មីទាក់ទងនឹងការដកខ្លួនចេញពីតំបន់ហ្គាហ្សា លើបទឈប់បាញ់គ្នា ការដោះដូរអ្នកទោស និងចំណាប់ខ្មាំង និងការវិលត្រឡប់របស់ពលរដ្ឋប៉ាឡេស្ទីនដែលបានភៀសខ្លួន ដែលបានពន្យារពេលឈានដល់កិច្ចព្រមព្រៀងដែលមានពីមុន ។ ក្រុមហាម៉ាស់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការចរចាលើបទឈប់បាញ់គ្នា និងការដោះដូរអ្នកទោសកំពុងដំណើរការនៅទីក្រុង ដូហា (Doha) ជាមួយប្រទេសកាតា និងការសម្រុះសម្រួលរបស់អេហ្ស៊ីប នៅក្នុងលក្ខណៈធ្ងន់ធ្ងរ ដោយបានបន្ថែមថា ចលនានេះបានបង្ហាញពីការទទួលខុសត្រូវនិងភាពបត់បែន...
បេរូត៖ នៅថ្ងៃចន្ទនេះ ក្រសួងការបរទេស និងជនអន្តោប្រវេសន៍របស់ប្រទេសលីបង់ បានដាក់ពាក្យបណ្តឹងតាមរយៈ បេសកកម្មអចិន្ត្រៃយ៍របស់ប្រទេស ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងញ៉ូវយ៉ក ទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហៅកាត់ (UNSC) ដើម្បីឆ្លើយតបទៅនឹងការបំពានម្តងហើយម្តងទៀត របស់អ៊ីស្រាអ៊ែល មកលើកិច្ចព្រមព្រៀងបទឈប់បាញ់ របស់ខ្លួនជាមួយនឹងប្រទេសលីបង់ ។ ក្រសួងការបរទេសរបស់ប្រទេសលីបង់ បានឲ្យដឹងនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា នៅចន្លោះថ្ងៃទី២៧ ខែវិច្ឆិកា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពី ប្រភពមន្ត្រីយោធាដែលបាន និយាយប្រាប់កាសែត Times of Israel ថា កងកម្លាំងទ័ពអាកាសអ៊ីស្រាអែល កំពុងអនុវត្តការត្រៀមរៀបចំសម្រាប់ ការវាយប្រហារដ៏ធំមួយទៅ លើទីតាំងនុយក្លេអ៊ែរជាច្រើនរបស់អ៊ីរ៉ង់។ ទីភ្នាក់ងារព័ត៌មានដដែលនេះបាននិយាយថា ទីក្រុងយេរូសាឡឹមខាងលិចជឿថា ការដណ្តើមកាន់កាប់ដ៏គួរឱ្យភ្ញាក់ផ្អើល របស់ស៊ីរីដោយពួកឧទ្ទាមជីហាដ បានធ្វើឱ្យទីតាំងរបស់ទីក្រុងតេហរ៉ង់ចុះខ្សោយ ដែលអាចជំរុញឱ្យអ៊ីរ៉ង់ បង្កើនល្បឿនកម្មវិធីបរមាណូរបស់ខ្លួន។ ទន្ទឹមនឹងនោះ...
បេរ៉ាត់៖ ក្រសួងសុខភាពសាធារណៈរបស់ប្រទេសលីបង់ បានឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស ចំនួន០៤នាក់ រួមទាំងកុមារម្នាក់ ត្រូវបានស្លាប់ និងចំនួន២៧នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអ៊ែល កាលពីយប់ថ្ងៃចន្ទ នៅជិតមន្ទីរពេទ្យសាធារណៈ ដ៏ធំបំផុតរបស់ប្រទេសលីបង់ នៅជិតជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរ៉ាត់ ។ ការវាយប្រហាររបស់អ៊ីស្រាអ៊ែល ដែលបានកំណត់គោលដៅជុំវិញ មន្ទីរពេទ្យសាកលវិទ្យាល័យ Rafik Hariri ក្នុងតំបន់ Jnah ដែលមានទីតាំងនៅជាយក្រុង...
អ.ស.ប៖ កាលពីថ្ងៃអាទិត្យ រដ្ឋមន្ត្រីក្រសួងការបរទេសអេហ្ស៊ីប បានព្រមានអំពីហានិភ័យនៃសង្គ្រាមកើតឡើងនៅក្នុងតំបន់ ខណៈការប្រយុទ្ធគ្នារវាងអ៊ីស្រាអ៊ែល និងក្រុមសកម្មប្រយុទ្ធហេសបូឡាហ៍ របស់លីបង់ កាន់តែមានភាពតានតឹងដាក់គ្នា ដោយបានលើកឡើងថា ការកើនឡើងនេះ “ប៉ះពាល់ជាអវិជ្ជមាន” ដល់កិច្ចចរចាបទឈប់បាញ់នៅតំបន់ហ្គាហ្សា ។ លោករដ្ឋមន្ត្រី Badr Abdelatty បានថ្លែងដូច្នេះនៅមុនការជួបជុំប្រចាំឆ្នាំ របស់មេដឹកនាំពិភពលោក នៅឯអង្គការសហប្រជាជាតិ(អ.ស.ប) ជាមួយនឹងការបន្ទរនៃមហាអំណាចអន្តរជាតិ អំពាវនាវឱ្យអ៊ីស្រាអ៊ែល និងក្រុមសកម្មប្រយុទ្ធហេសបូឡាហ៍...
យេរ៉ូសាឡឹម៖ កាលពីថ្ងៃអាទិត្យ អ៊ីស្រាអ៊ែល បានប្រកាសថា ខ្លួនបានបិទច្រកព្រំដែនទាំង៣របស់ខ្លួនជាមួយប្រទេសហ្ស៊កដានី បន្ទាប់ពីមានមនុស្សចំនូន៣នាក់ត្រូវបានគេរាយការណ៍មកថា បានស្លាប់នៅពេលព្រឹកនៅឯច្រកឆ្លងកាត់មួយកន្លែង ។ កាលពីព្រឹកថ្ងៃអាទិត្យ កងកម្លាំងការពារអ៊ីស្រាអ៊ែល ហៅកាត់ថា (IDF) បានឲ្យដឹងថា អ្នកបើកបរម្នាក់បានចូលទៅជិតស្ពាន Allenby ដែលជាចំណុចព្រំដែនរវាងប្រទេសហ្ស៊កដានី និងតំបន់ West Bank ដែលកាន់កាប់ដោយប្រទេសហ្ស៊កដានី ដោយអ្នកបើករថយន្តដឹកទំនិញបានចេញពីរថយន្តរបស់គាត់ ហើយបានបាញ់ប្រហារទៅលើជនជាតិអ៊ីស្រាអ៊ែលនៅច្រកឆ្លងកាត់នោះដែលបណ្តាលឲ្យស្លាប់៣នាក់នៅនឹងកន្លែងកើតហេតុ...
គែរ៖ ប្រភពអេហ្ស៊ីប បានប្រាប់ដល់ទីភ្នាក់ងារ Xinhua កាលពីថ្ងៃសៅរ៍ថា ការចរចាគ្នាស្តីពីបទឈប់បាញ់រវាងក្រុមហាម៉ាស់ និងអ៊ីស្រាអ៊ែល នៅតំបន់ហ្គាហ្សា នឹងបន្តចាប់ផ្តើមឡើង នៅថ្ងៃពុធ នៅក្នុងទីក្រុងគែរ ។ យោងតាមប្រភពដែលទាមទារ មិនបញ្ចេញឈ្មោះបានឲ្យដឹងថា គណៈប្រតិភូនៃអ្នកសម្រុះសម្រួលទាំង៣ រួមមាន អេហ្ស៊ីប ប្រទេសកាតា និងសហរដ្ឋអាមេរិក និង គណៈប្រតិភូរបស់អ៊ីស្រាអ៊ែល នឹងចូលរួមកិច្ចពិភាក្សាដែលគ្រោងធ្វើនៅថ្ងៃពុធ...
យេរ៉ូសាឡឹម៖ កងទ័ពអ៊ីស្រាអ៊ែល បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនបានចាប់ផ្តើមធ្វើការវាយប្រហារតាមផ្លូវអាកាសទៅលើប្រទេសលីបង់ ក្រោយពីក្រុម Hezbollah របស់ប្រទេសលីបង់ បានបាញ់គ្រាប់រ៉ុក្កែត មីស៊ីល និងយន្តហោះគ្មានមនុស្ស បើកយ៉ាងហោចណាស់ ចំនួន១៧៥គ្រាប់ទៅកាន់ភាគខាងជើងអ៊ីស្រាអ៊ែល ដែលនេះជាការសងសឹក ចំពោះការវាយប្រហារតាមផ្លូវអាកាស ដែលបានសម្លាប់មេបញ្ជាការជាន់ខ្ពស់ម្នាក់ ។ កងកម្លាំងការពារអ៊ីស្រាអ៊ែល ហៅកាត់ថា (IDF) បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា គ្រាប់រ៉ុក្កែត...
បេរូត៖ ប្រភពយោធាលីបង់បានប្រាប់ដល់ទីភ្នាក់ងារ Xinhua យ៉ាងដូច្នេះថា កាលពីថ្ងៃពុធ មេដឹកនាំយោធា Hezbollah ម្នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារ តាមផ្លូវអាកាសរបស់អ៊ីស្រាអ៊ែល ដែលបានកំណត់គោលដៅ ទៅលើរថយន្តស៊ីវិល នៅក្នុងតំបន់ Al-Hosh ដែលស្ថិតនៅភាគខាងកើតនៃទីក្រុង Tyre ភាគនិរតីនៃប្រទេសលីបង់ ។ ប្រភពដែលលើកឡើង ដោយជនអនាមិកបានឲ្យដឹងថា យន្តហោះគ្មានមនុស្សបើក របស់អ៊ីស្រាអ៊ែល...