បរទេស៖ ក្រសួងការពារជាតិនៃ ប្រទេសស៊ីរីបាននិយាយ កាលពីថ្ងៃអាទិត្យថា ការវាយប្រហារតាមអាកាស របស់អ៊ីស្រាអែលបានធ្វើឱ្យអាកាសយានដ្ឋាន អន្តរជាតិអាឡេប៉ូសម្រេចចិត្តបិទប្រតិបត្តិការ ហើយបានចោទប្រកាន់ទៅលើរដ្ឋាភិបាល របស់លោក Benjamin Netanyahu ចំពោះការមិនគោរព ច្បាប់ និងបទដ្ឋានអន្តរជាតិ។ យោងតាមការដកស្រង់ព័ត៌មានដោយ RTបានឲ្យដឹងថានៅម៉ោងប្រហែល១១និង៣៥ យប់ថ្ងៃសៅរ៍ អ៊ីស្រាអែលបានធ្វើការវាយប្រហារតាមផ្លូវអាកាស ពីទិសដៅនៃសមុទ្រមេឌីទែរ៉ាណេ ភាគខាងលិចនៃទីក្រុង Latakia សំដៅទៅលើអាកាសយានដ្ឋានអន្តរជាតិ...
បរទេស ៖ កងកម្លាំងការពារជាតិ នៃប្រទេសអ៊ីស្រាអែល ឬIDF បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃម្សិលមិញថា រដ្ឋមន្ត្រីសេដ្ឋកិច្ច របស់ក្រុមហាម៉ាស និងសមាជិកការិយាល័យ នយោបាយជាន់ខ្ពស់ម្នាក់ទៀត ត្រូវបានសម្លាប់ដោយកងកម្លាំង អ៊ីស្រាអែល កាលពីល្ងាចថ្ងៃចន្ទ។ យោងតាមការចេញផ្សាយ របស់ RT ការស្លាប់របស់ពួកគេ ត្រូវបានរាយការណ៍ភ្លាមៗបន្ទាប់ពី IDF បានធ្វើការវាយប្រហារ តាមអាកាសជាង១០០លើក...
យេរ៉ូសាឡឹម៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ថា ការវាយប្រហាររបស់ពួកហាម៉ាសមកលើប្រទេសអ៊ីស្រាអ៊ែល បានធ្វើឱ្យតម្លៃប្រេងហក់ឡើងថ្លៃនៅថ្ងៃចន្ទនេះ ខណៈដែលទីផ្សារបានឡើងថ្លៃដោយការភ័យខ្លាចនៃជម្លោះកាន់តែធំឡើងៗនៅមជ្ឈិមបូព៌ាមួយថ្ងៃ បន្ទាប់ពីអ៊ីស្រាអ៊ែល បានវាយលុកតំបន់ហ្គាហ្សារបស់ប្រទេសប៉ាឡេស្ទីន ដែលជាការសងសឹកចំពោះការវាយប្រហារបង្ហូរឈាមគ្នាដ៏ធំបំផុតមួយនៅក្នុងប្រវត្តិសាស្រ្ត ។ ក្រុមយុទ្ធជនមកពីក្រុមឥស្លាម ហាម៉ាស (Hamas) បានសម្លាប់ជនជាតិអ៊ីស្រាអ៊ែល អស់ចំនួន៧០០នាក់ និងចាប់ពង្រត់រាប់សិបនាក់ទៀត ខណៈដែលពួកគេបានវាយប្រហារទីក្រុងរបស់អ៊ីស្រាអ៊ែលកាលពីថ្ងៃសៅរ៍ ដែលជាការឈ្លានពានដ៏សាហាវបំផុតចូលទៅក្នុងទឹកដីអ៊ីស្រាអ៊ែល ចាប់តាំងពីការវាយប្រហាររបស់អេហ្ស៊ីប...
បរទេស ៖កងកម្លាំងយោធា នៃប្រទេសអ៊ីស្រាអ៊ែល IDF បានប្រកាសកាលពីថ្ងៃអាទិត្យថាពួកគេបានបើកការបាញ់គ្រាប់កាំភ្លើងធំទៅលើទឹកដីរបស់ប្រទេសលីបង់វិញជាការឆ្លើយតបទៅនឹងការវាយប្រហារជាច្រើនដងនៅតាមតំបន់ព្រំដែនជាមួយគ្នា។ យោងតាមការចេញផ្សាយរបស់ RT ការវាយប្រហារដោយគ្រាប់ផ្លោងជាច្រើនដងត្រូវបានគេរាយការណ៍មួយថ្ងៃបន្ទាប់ពីក្រុមហាម៉ាស់ និងក្រុមប៉ាឡេស្ទីនផ្សេងទៀតបានបើកការវាយលុកទ្រង់ទ្រាយធំទៅលើទីក្រុង និងមូលដ្ឋានទ័ពរបស់អ៊ីស្រាអែលចេញពីតំបន់ហ្គាហ្សា។ កងទ័ពអ៊ីស្រាអ៊ែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលធ្វើឡើងដោយកាសែត Times of Israel ថា៖IDF បានកំពុងចាត់វិធានការរៀបចំសម្រាប់លទ្ធភាពប្រភេទនេះ ហើយនឹងបន្តប្រតិបត្តិការនៅគ្រប់តំបន់ និងគ្រប់ពេលវេលាចាំបាច់ ដើម្បីធានាសុវត្ថិភាពរបស់ជនស៊ីវិលអ៊ីស្រាអែល ។ គ្រាប់ផ្លោងដែលត្រូវបានបាញ់ចេញពីទឹកដីលីបង់មុននេះត្រូវបានគេរាយការណ៍ថាបានវាយប្រហារទីតាំងយោធាអ៊ីស្រាអែលមួយនៅក្នុងកសិដ្ឋាន Shebaa...
បរទេស៖ កាលពីថ្ងៃម្សិលមិញនេះអ៊ីស្រាអែល បានប្រកាសបើកដំណើរការជាផ្លូវការ នូវស្ថានទូតមួយទៀតនៅក្នុងតំបន់ឈូងសមុទ្រពែរគឺនៅក្នុងប្រទេសបារ៉ែនពោលគឺមានរយៈពេល៣ឆ្នាំហើយ ក្រោយការធ្វើឲ្យមានទំនាក់ទំនងជាធម្មតា ជាមួយព្រះរាជាណាចក្រអារ៉ាប់ដ៏តូចមួយនេះ។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថា ការប្រកាសដំណើរការស្ថានទូតថ្មីត្រូវបានធ្វើឡើង ដោយមានវត្តមានចូលរួមពីសំណាក់លោករដ្ឋមន្ត្រីការបរទេសអ៊ីស្រាអ៊ែល Eli Cohen នៅក្នុងទីក្រុង Manama និងសមាភាគីរដ្ឋមន្ត្រីរបស់ប្រទេសបារ៉ែន Abdullatif Al Zayani។ មន្ត្រីការទូតកំពូល នៃប្រទេសទាំងពីរបានចេញសេចក្តីថ្លែងការណ៍ រួមដោយបញ្ជាក់អំពីជំហក្នុងការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី...
ហ្គាហ្សា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ថា យោងតាមប្រភពសន្តិសុខ និងវេជ្ជសាស្ត្រប៉ាឡេស្ទីន បានឲ្យដឹងកាលពីថ្ងៃសុក្រថា យ៉ាងហោចណាស់ប្រជាជនប៉ាឡេស្ទីន ចំនួន១៦នាក់បានរងរបួសនៅក្នុងអំឡុងពេលប៉ះទង្គិចគ្នាជាមួយទាហានអ៊ីស្រាអ៊ែល នៅតំបន់ហ្គាហ្សា ស្ទ្រីប និង West Bank នៅក្នុងតំបន់ឆ្នេរដែលត្រូវបានឡោមព័ទ្ធ ។ យោងតាមក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស នៅហ្គាហ្សា បានឲ្យដឹងថា យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីន...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រទេសតួគី នឹងបើកទ្វាស្វាគមន៍មេដឹកនាំរបស់ប្រទេសអ៊ីស្រាអ៊ែល និងរដ្ឋប៉ាឡេស្ទីននៅសប្តាហ៍ក្រោយប៉ុន្តែក្នុងជំនួបដែលដាច់ដោយឡែកពីគ្នា។ ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas នឹងត្រូវធ្វើដំណើរបំពេញទស្សនកិច្ចមកដល់ប្រទេសតួគីនៅថ្ងៃទី២៥ខែកក្កដាព្រមទាំងត្រូវជួបជាមួយនឹងប្រធានាធិបតីតួគី Recep Tayyip Erdogan ផងដែរនៅអំឡុងពេលនេះ។ មេដឹកនាំទាំងពីរនឹងត្រូវពិភាក្សាគ្នាទៅលើប្រធានបទជាច្រើន ដូចជាទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរនិងវិវត្តទៅ នៃបញ្ហាជម្លោះរវាងប៉ាឡេស្ទីន និងអ៊ីស្រាអ៊ែល ផងព្រមទាំងបញ្ហាអន្តរជាតិជាច្រើនផ្សេងទៀតផង។ លោក Erdogan ក៏នឹងរៀបចំជំនួបមួយទៀតជាមួយនឹងនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល លោក...
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ The VOA News បានឲ្យដឹងថា ការវាយប្រហារដោយដ្រូន ពីសំណាក់ប្រទេសអ៊ីស្រាអ៊ែល ទៅលើតំបន់ West Bank កាលពីព្រឹកព្រលឹមថ្ងៃចន្ទ បានធ្វើឲ្យជនជាតិប៉ាឡេស្ទីន ស្លាប់កើនឡើងដល់៨នាក់ និងរបួសមនុស្ស ៥០នាក់មកហើយ ។ ប្រភពដដែលបានបញ្ជាក់ទៀតថា ប្រតិបត្តិការវាយលុយទាំងរំលងអាធ្រាត្រ ទៅលើទីតាំងស្នាក់នៅ...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា រដ្ឋាភិបាល នៃប្រទេសអ៊ីស្រាអ៊ែល បានធ្វើការរារាំង បានសម្រេចនូវផែនការ វាយប្រហារមួយ ដោយប្រទេសអ៊ីរ៉ង់ ប្រឆាំងទៅនឹងពលរដ្ឋរបស់ខ្លួន ដែលកំពុងរស់នៅ ក្នុងប្រទេសស៊ីប (Cyprus)។ ការិយាល័យលោកនាយករដ្ឋមន្ត្រី អ៊ីស្រាអ៊ែល លោក Benjamin Netanyahu បានចេញសេចក្តីថ្លែងការណ៍ ដោយបញ្ជាក់អំពីការអបអរ...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសអ៊ីស្រាអ៊ែលលោក Yoav Gallant កាលពីថ្ងៃព្រហស្បតិ៍នៅអំឡុងពេល បំពេញទស្សនកិច្ចក្នុងទីក្រុងអាតែននោះ បានលើកឡើងថា ប្រទេសអ៊ីរ៉ង់បានឈានទៅដល់ ដំណាក់កាលមួយទៀតដែលអាច ផលិតគ្រាប់ក្បាលនុយក្លេអ៊ែរ ដោយខ្លួនឯងក្នុងចំនួន យ៉ាងហោចណាស់៥គ្រាប់។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងដែរថា រដ្ឋាភិបាលក្រុងតេហរ៉ង់ នឹងមិនបញ្ឈប់ក្នុងការផលិត គ្រាប់នុយក្លេអ៊ែរតែមួយគ្រាប់នោះឡើយ ហើយលោករដ្ឋមន្ត្រីការពារជាតិរូបនេះ ក៏បានព្រមានដែរថាការវិវត្តន៍មួយនេះ នឹងធ្វើឲ្យមានហនិភ័យកាន់តែខ្លាំងឡើង...