បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានឲ្យដឹងថា ប្រទេសអ៊ីស្រាអ៊ែល តាមរយៈលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu នឹងធ្វើការឆ្លើយតបទៅនឹងកាន់ប្រទេសលីបង់វិញ ជុំវិញការបាញ់គ្រាប់រ៉ូក្កែត ជាច្រើនគ្រាប់ កាលពីពេលថ្មីៗនេះ។ លោកនាយករដ្ឋមន្ត្រី បានអះអាងបែបនេះថា អ៊ីស្រាអ៊ែលនឹងធ្វើការវាយប្រហារ ទៅលើសត្រូវរបស់យើង ហើយពួកគេនឹងត្រូវទូទាត់នូវអ្វី ដែលពួកគេបានធ្វើកន្លងមក ។ សេចក្តីថ្លែងការណ៍...
បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ថា លោក Benjamin Netanyahu នាយករដ្ឋមន្ត្រី អ៊ីស្រាអ៊ែល បានប្រតិកម្មដោយយ៉ាងខឹងសម្បារ ចំពោះការអត្ថាធិប្បាយ របស់ប្រធានាធិបតីអាមេរិក ដែលបានជំរុញ ឱ្យគាត់ដើរចេញពីផែនការ កំណែទម្រង់ប្រព័ន្ធតុលាការ ដ៏ចម្រូងចម្រាសរបស់គាត់ ។ លោក ចូ បៃដិន...
បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថា បាតុកម្មដែលកំពុងឆាបឆេះ នៅក្នុងប្រទេសអ៊ីស្រាអ៊ែល នៅតែបន្តកើនឡើងកំដៅនៅឡើយ ប៉ុន្តែមិនទាន់មានការប៉ះពាល់ ដល់ការប្រើប្រាស់កងកម្លាំង យោធានៅឡើយទេ។ ការប្រកាសបញ្ជាក់ ដោយមេបញ្ជាការកំពូល របស់យោធាមួយរូប របស់ប្រទេសអ៊ីស្រាអ៊ែល ដោយក្នុងនោះលោក ក៏បានចេញលិខិតជា សាធារណៈស្នើសុំឲ្យលោក នាយករដ្ឋមន្ត្រី Benjamin...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា យន្តហោះដ្រូនមួយគ្រឿង របស់ប្រទេសអ៊ីស្រាអ៊ែលបានធ្លាក់ នៅក្នុងប្រទេសស៊ីរីកាលពីថ្ងៃម្សិលមិញនេះ នៅក្នុងពេលកំពុងបំពេញការងារប្រចាំថ្ងៃ។ សេចក្តីថ្លែងការណ៍អះអាង ដែលបានធ្វើឡើងដោយយោធា របស់អ៊ីស្រាអ៊ែលបានឲ្យដឹងដែរថា មកដល់ពេលនេះ មូលហេតុដែលនាំឲ្យមានការធ្លាក់យន្តហោះដ្រូន នៅមិនទាន់ត្រូវបានរកឃើញនៅឡើយ ខណៈដែលការស៊ើបអង្កេត នៅតែបន្តធ្វើនៅឡើយ។ គួរឲ្យដឹងដែរថា អស់រយៈពេលជាច្រើនឆ្នាំមកហើយ អ៊ីស្រាអ៊ែលបានចូលរួមនៅក្នុងសង្គ្រាមបែប ស្រមោលតាមរយៈការវាយប្រហារ តាមអាកាសជាច្រើនលើកគោលដៅជនជាតិអ៊ីរ៉ង់ និងអាវុធព្រមទាំងក្រុមប្រេសិតពិសេស...
បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា រដ្ឋាភិបាល នៃប្រទេសអ៊ីស្រាអ៊ែល និងអជ្ញាធរនៃរដ្ឋប៉ាឡេស្ទីន បានប្រកាសនៅក្នុងការតាំងចិត្ត រួមគ្នាមួយដើម្បីចាប់យកជំហ៊ាន បន្ទាប់ភ្លាមៗ ក្នុងការបញ្ចប់ទៅ នៃការប្រើប្រាស់អំពើហិង្សាដាក់គ្នា ជាញឺកញាប់នាពេលកន្លងមក ។ ប្រភពដដែល បានបន្តទៀតថា ការសម្រេចចិត្តដ៏កម្រត្រូវបានធ្វើឡើង នៅក្នុងជំនួបពិភាក្សា ដែលគួរឲ្យភ្ញាក់ផ្អើលនៅក្នុងប្រទេសហ្ស៊កដានី ហើយក៏ត្រូវបានគេមើលឃើញដែរថា...
ហ្គាហ្សា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ថា យន្តហោះចម្បាំង របស់អ៊ីស្រាអ៊ែល បានទម្លាក់គ្រាប់បែកលើទីតាំងយោធា១កន្លែង នៅតំបន់ហ្គាហ្សាស្ទ្រីប កាលពីព្រឹកថ្ងៃចន្ទ ដែលនេះជាការឆ្លើយតបទៅ នឹងការបាញ់បង្ហោះគ្រាប់រ៉ុក្កែតចេញពីតំបន់ក្របខណ្ឌប៉ាឡេស្ទីន កាលពីថ្ងៃសៅរ៍ ។ ការផ្ទុះជាច្រើនត្រូវបានឮនៅក្នុងតំបន់ដាច់ដោយឡែកពីគ្នានៃតំបន់ឆ្នេរសមុទ្រដែលជាផ្ទះរបស់ប្រជាជនប៉ាឡេស្ទីនជាង២លាននាក់ ។ សាក្សីបានឃើញរថយន្តសង្គ្រោះបន្ទាន់ និងក្រុមការពារជនស៊ីវិលធ្វើដំណើរទៅកន្លែងបំផ្ទុះគ្រាប់បែក ។ អ្នកនាំពាក្យកងទ័ពអ៊ីស្រាអ៊ែលបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប៉ុស្តិ៍ក្រោមដីផលិតវត្ថុធាតុ...
ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ថា លោក Emmanuel Macronប្រធានាធិបតីបារាំង និងដំណើរទស្សនកិច្ច របស់នាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក Benjamin Netanyahu បានព្រមព្រៀងគ្នា ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅ នូវភាពជាដៃគូយុទ្ធសាស្ត្រ រវាងប្រទេសទាំង២ និងពង្រឹងទំនាក់ទំនងទ្វេភាគី លើគ្រប់វិស័យ ។...
បរទេស៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល លោក Benjamin Netanyahu កាលពីថ្ងៃពុធម្សិលមិញនេះ បានធ្វើការលើកឡើងថា លោកមានបំណងក្នុងការចូលរួម ជួយសម្របសម្រួលនិងដោះស្រាយ បញ្ហាជម្លោះរវាងប្រទេសអ៊ុយក្រែន និងប្រទេសរុស្សី ប្រសិនបើប្រធានាធិបតីអាមេរិក លោក Joe Biden មិនមានការជំទាស់ណាទេនោះ។ លោក Netanyahu បានថ្លែងប្រាប់ ទៅកាន់បណ្តាញសារព័ត៌មាន CNN ថា៖ប្រសិនបើភាគីពាក់ព័ន្ធនឹងស្នើសុំខ្ញុំ...
បរទេស៖ កាលពីចុងសប្តាហ៍កន្លងមកនេះ ប្រទេសអ៊ីស្រាអ៊ែលត្រូវបានគេដឹងថា បានបើកការវាយប្រហារតាមយន្តហោះដ្រូន ទៅលើទីតាំងរោងចក្រផលិតអាវុធ របស់ប្រទេសអ៊ីរ៉ង់។ ទោះបីជាយ៉ាងណាក្តីកាសែត The Wall Street Journal បានចេញផ្សាយថា អ៊ីរ៉ង់បានហៅការវាយប្រហារនេះ គឺជាការវាយប្រហារដែល មិនទទួលបានជោគជ័យឡើយ ហើយព្រឹត្តិការណ៍នេះបានកើតឡើង នៅក្រោយបន្តិចនៅពេលដែលកិច្ចប្រជុំជាច្រើន រវាងយោធាអាមេរិក និងអ៊ីស្រាអ៊ែលត្រូវបានធ្វើឡើង។ ក្រសួងការពារជាតិអ៊ីរ៉ង់បានបញ្ជាក់ថា ស្នូរសំលេងផ្ទុះយ៉ាងខ្លាំងមួយគឺជា ដ្រូនដែលត្រូវបានបាញ់ទំលាក់...
យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ថា កាលពីល្ងាចថ្ងៃសៅរ៍ ប្រជាជនអ៊ីស្រាអ៊ែលរាប់ម៉ឺននាក់ បានប្រមូលផ្តុំគ្នានៅក្នុងទីក្រុងជាច្រើន ដើម្បីសម្តែងការមិនពេញចិត្តរបស់ពួកគេ ចំពោះផែនការរបស់រដ្ឋាភិបាលក្នុងការធ្វើកំណែទម្រង់យ៉ាងទូលំទូលាយនៅក្នុងប្រព័ន្ធតុលាការរបស់ប្រទេសនេះ ។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអ៊ែល បានដកស្រង់សម្តីប៉ូលិសដែលបានលើកឡើងថា បាតុករជាង១០ម៉ឺននាក់ បានមកដល់បាតុកម្មធំនៅក្រុង Tel Aviv ។ បាតុកម្មតូចៗក៏ត្រូវបានធ្វើនៅទីក្រុងផ្សេងទៀតផងដែរ ។ នេះជាសប្តាហ៍ទី២ជាប់គ្នាដែលការតវ៉ាទ្រង់ទ្រាយធំកំពុងត្រូវបានធ្វើឡើងប្រឆាំងនឹងរដ្ឋាភិបាល ។...