បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃចន្ទនេះបានឲ្យដឹងថា ស្ថិតិថ្មីមួយដែលត្រូវស្រាវជ្រាវឡើងដោយការិយាល័យស្ថិតិនៃប្រទេសអ៊ីស្រាអ៊ែលបាន បង្ហាញអំពីចំនួនពលរដ្ឋរបស់ប្រទេស គឺបានកើនឡើងដល់៩,៣៣លាននាក់ហើយ។ ការធ្វើជំរឿនថ្មីនេះត្រូវបានគេមើលឃើញថា បានធ្វើឡើងនៅមុនពេលបន្តិចនៃពិធីបុណ្យខួបឯករាជ្យរបស់អ៊ីស្រាអ៊ែលដែលនឹងប្រារព្ធឡើងនៅថ្ងៃព្រហស្បតិ៍ខាងមុខនេះហើយហើយ តួលេខដដែលបានបង្ហាញទៀតថាជនជាតិជី្វហ្វសរុបគឺមានប្រមាណជា៧៣,៩ភាគរយឬ៦,៨៩៤លាននាក់ខណៈដែល២១,១ភាគរយទៀត ជាជនជាតិអារ៉ាប់។ ទិន្នន័យដដែលក៏បានបញ្ជាក់ដែរថា គិតចាប់តាំងតែពី ថ្ងៃបុណ្យឯករាជ្យកាលពីឆ្នាំ២០២០ កន្លងមកពលរដ្ឋរបស់ ប្រទេសអ៊ីស្រាអ៊ែល មានកើនឡោះងប្រមាណជា១,៥ភាគរយឬស្មើនឹង១៣៧ ០០០នាក់។គួរឲ្យដឹងដែរថាគិតចាប់តាំងតែពីការបង្កើតរដ្ឋកាលពីឆ្នាំ១៩៤៨មកអ៊ីស្រាអ៊ែលមាន ប្រជាជនត្រឹមតែ៨០៦ ០០០នាក់ប៉ុណ្ណោះដែលធៀបនឹង បច្ចុប្បន្នខុសត្រូវគ្នាដល់ទៅ១០ដង៕ ប្រែសម្រួល៖ស៊ុនលី
យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព់័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ថា ក្រុមហ៊ុនឧស្សាហកម្មអវកាស របស់អ៊ីស្រាអ៊ែល( IAI) គ្រប់គ្រងដោយរដ្ឋាភិបាលអ៊ីស្រាអ៊ែល បានប្រកាសនៅថ្ងៃចន្ទនេះថា ក្រុមហ៊ុនបានទទួលជោគជ័យ ទាំងស្រុងហើយទៅលើការធ្វើតេស្តមីស៊ីល ការពារដែនអាកាសថ្មីមួយ ដែលបាញ់បានចម្ថាយវែង ។ ការវិនិច្ឆ័យទៅលើការបាញគ្រាប់ពិត ដែលធ្វើតេស្តអំពីសមត្ថភាព ប្រឆាំងនឹងមីស៊ីលផ្លោង នៅក្នុងពេលមានការគំរាមកំហែងណាមួយ និងកើតឡើងនៅកន្លែងមួយចំនួន ។ ក្នុងនោះបូករួមទាំង...
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតចិនដេលីនៅថ្ងៃនេះ បានឲ្យដឹដងថា ប្រទេសអ៊ីស្រាអ៊ែលបាន ចាប់ផ្តើមបើកដំណើរការ សេដ្ឋកិច្ចរបស់ខ្លួនវិញហើយ ក្នុងពេលដែលពលរដ្ឋរបស់ខ្លួនជិត ៥០ភាគរយ ត្រូវបានចាក់វ៉ាក់សាំងរួចរាល់ទៅហើយនោះ។ ខណៈដែលហាងជាច្រើន គឺអាចបើកឲ្យដំណើរការវិញ ប៉ុន្តែនៅតាមទីតាំងកំសាន្តនានា ដូចជាកន្លែងហាត់ប្រាណរោងកុន គឺនៅតែបន្តដាក់ កំហិតនៅឡើយសម្រាប់ អ្នកដែលធ្លាប់ទទួលបានវ៉ាក់សាំង ឬបានព្យាបាលជាសះស្បើយពីវិរុសនេះប៉ុណ្ណោះ ឬត្រូវបានអ៊ិស្រាអ៊ែលហៅថាជា Green Pass ដែលជាធម្មតាវាគឺអាចត្រូវបាន...
យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសអ៊ីស្រាអ៊ែល បានកើនឡើងដល់ ៧០០.៤៩៧នាក់ កិតត្រឹមថ្ងៃអង្គារនេះ ជាមួយនឹងករណីថ្មី ៣.៩៥១នាក់ ដែលបានបូកបន្ថែមចាប់តាំងពីល្ងាចថ្ងៃចន្ទ ។ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅក្នុងប្ររទេសអ៊ីស្រាអ៊ែល បានកើនឡើងដល់ ៥.១៩២នាក់ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកជំងឺនៅក្នុងលក្ខខណ្ឌធ្ងន់ធ្ងរ បានថយចុះមកនៅត្រឹម...