ហ្គាហ្សា ស្ទ្រីប៖ នៅថ្ងៃអង្គារនេះ កងកម្លាំងអ៊ីស្រាអ៊ែល បានធ្វើការវាយប្រហារយ៉ាងខ្លាំងទៅលើតំបន់ហ្គាហ្សាភាគខាងត្បូង និងបានប្រយុទ្ធជាមួយក្រុមសកម្មប្រយុទ្ធ ក្រោយពីកងទ័ពបានបញ្ជាឡើងវិញឱ្យពលរដ្ឋប៉ាឡេស្ទីន ធ្វើការចាកចេញពីតំបន់ក្បែរព្រំដែនទឹកដីដែលត្រូវបានឡោមព័ទ្ធ រវាងអ៊ីស្រាអ៊ែល និងអេហ្ស៊ីប ។ សាក្សីបានរាយការណ៍ពីការទម្លាក់គ្រាប់បែក និងការបាញ់ផ្លោងជាច្រើននៅជុំវិញទីក្រុង Khan Yunis ដែលជាទីក្រុងសំខាន់ភាគខាងត្បូងនៃតំបន់ហ្គាហ្សា ដែលកងកម្លាំងអ៊ីស្រាអ៊ែល បានដកខ្លួនចេញកាលពីដើមខែមេសា ក្រោយពីមានការប្រយុទ្ធគ្នាយ៉ាងមហន្តរាយអស់រយៈពេលជាច្រើនខែមកនេះ ។ ប្រភពពីមន្ទីរពេទ្យក្នុងទីក្រុងបានឲ្យដឹងថា ការបាញ់ផ្លោងបានសម្លាប់មនុស្សអស់ចំនួន៨នាក់...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ស្ថានទូតអ៊ីស្រាអែល ប្រចាំនៅទីក្រុងគៀវ បានព្រមានថា ជនជាតិអ៊ីស្រាអែល ដែលកាន់លិខិតឆ្លងដែនអ៊ុយក្រែន គួរតែជៀសវាងការធ្វើដំណើរ ទៅកាន់ប្រទេសអ៊ុយក្រែន ដោយសារការកើនឡើង នៃរបាយការណ៍នៃពលរដ្ឋមានលិខិតឆ្លងដែន ពីរមិនត្រូវបានអនុញ្ញាត ឱ្យចាកចេញពីប្រទេសមាន ការកើនឡើងខ្លាំង។ ការព្រមាននេះកើតឡើងនៅពេល ដែលអាជ្ញាធរអ៊ុយក្រែន រឹតបន្តឹងច្បាប់ស្តីពីការចល័ត ដែលរារាំងបុរសទាំងអស់ ដែលមានអាយុពី១៨ទៅ៦០ឆ្នាំមិនឱ្យចាកចេញ...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Yoav Gallant កាលពីថ្ងៃពុធបានរាយការណ៍ថា បានធ្វើឱ្យ មានវឌ្ឍនភាព គួរឱ្យកត់សម្គាល់ លើបញ្ហា នៃការផ្គត់ផ្គង់គ្រាប់រំសេវ របស់សហរដ្ឋអាមេរិកដល់ប្រទេសនេះ ក្នុងអំឡុងពេលកិច្ចប្រជុំជាបន្តបន្ទាប់ ជាមួយមន្ត្រីកំពូល នៅទីក្រុងវ៉ាស៊ីនតោនក្នុងសប្តាហ៍នេះ។ លោករដ្ឋមន្ត្រីបានធ្វើការកត់សម្គាល់នេះ បន្ទាប់ពីជំនួបជាមួយទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake...
យេរ៉ូសាឡឹម៖ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល បានប្រកាសកាលពីថ្ងៃចន្ទថា ប្រទេសអ៊ីស្រាអ៊ែល “ប្តេជ្ញាចិត្ត” ចំពោះសំណើកិច្ចព្រមព្រៀង ដែលបានលើកឡើងដោយលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក សម្រាប់បទឈប់បាញ់នៅតំបន់ហ្គាហ្សា ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំង ។ លោក Netanyahu បានថ្លែងដូច្នេះនៅក្នុងអំឡុងសម័យប្រជុំពេញ អង្គពិសេសរបស់សភា Knesset ដែលត្រូវបានកោះហៅ...
យេរ៉ូសាឡឹម ៖ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល បានថ្លែងកាលពីថ្ងៃអាទិត្យថា ការប្រយុទ្ធដ៏ខ្លាំងក្លាប្រឆាំងនឹងក្រុមហាម៉ាស់ គឺ “ជិតដល់ទីបញ្ចប់ហើយ” ។ នៅក្នុងបទសម្ភាសន៍ ជាមួយទូរទស្សន៍ប៉ុស្តិ៍លេខ14 របស់អ៊ីស្រាអ៊ែល លោក Netanyahu បានថ្លែងយ៉ាងដូច្នេះថា “ដំណាក់កាលដ៏ខ្លាំងក្លា នៃសង្រ្គាមនៅក្រុង Rafah ជិតបញ្ចប់ហើយ” ហើយកងកម្លាំងអ៊ីស្រាអ៊ែល...
ហ្គាហ្សា៖ កាលពីថ្ងៃសុក្រ អ៊ីស្រាអ៊ែល បានទម្លាក់គ្រាប់បែកទៅលើតំបន់ហ្គាហ្សាស្ទ្រីប ជាកន្លែងដែលមន្ទីរពេទ្យមួយ បានរាយការណ៍ថា មានមនុស្សស្លាប់យ៉ាងហោចណាស់ ចំនួន៣០នាក់ ខណៈដែលការបាញ់ប្រហារ និងការគំរាមកំហែងនៅព្រំដែន របស់ប្រទេសលីបង់ បានធ្វើឱ្យមានការភ័យខ្លាចនៃកកើតសង្រ្គាមកាន់តែធំ ។ក្រោយពីមានការបាញ់ឆ្លង ព្រំដែនបន្ថែមទៀតរវាងអ៊ីស្រាអ៊ែល និងចលនាតស៊ូ ហេសបូឡាដ៏មានឥទ្ធិពលរបស់ប្រទេសលីបង់ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានព្រមានថា ការប៉ះទង្គិចគ្នាមិនត្រូវប្រែក្លាយលីបង់ទៅជា...
យេរ៉ូសាឡឹម៖ លោក Benjamin Netanyahu នាយករដ្ឋមន្រ្តីអ៊ីស្រាអ៊ែល បានរិះគន់ផែនការដែលបានប្រកាសដោយយោធាកាលពីថ្ងៃអាទិត្យ នឹងផ្អាកយុទ្ធសាស្ត្រប្រចាំថ្ងៃ ក្នុងការប្រយុទ្ធគ្នា នៅតាមដងផ្លូវធំមួយចូលទៅក្នុងតំបន់ហ្គាហ្សា ដើម្បីជួយសម្រួលដល់ការផ្តល់ជំនួយ ចូលទៅក្នុងក្របខណ្ឌប៉ាឡេស្ទីន ។ គួរបញ្ជាក់ថា យោធាបានប្រកាសផ្អាក ជារៀងរាល់ថ្ងៃចាប់ពីម៉ោង៥និង០០នាទីដល់ម៉ោង ១៦និង០០នាទីម៉ោងសកល នៅក្នុងតំបន់ចាប់ពីផ្លូវឆ្លងកាត់ Kerem Shalom ទៅកាន់ផ្លូវ Salah al-Din...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ The RTបានឲ្យដឹងថា យុទ្ធជនក្រុមហាម៉ាស់ បានសម្លាប់ទាហានអ៊ីស្រាអែល៨នាក់ នៅក្នុងការវាយឆ្មក់ នៅភាគខាងត្បូងតំបន់ហ្គាហ្សា ដែលជាការកត់សម្គាល់មួយ នៃឧប្បត្តិហេតុដ៏អាក្រក់បំផុត របស់កងកម្លាំងយោធាអ៊ុយក្រែនIDF នៅក្នុងតំបន់ប្រយុទ្ធគិតចាប់តាំងពីសង្រ្គាម បានចាប់ផ្តើមកាលពីខែតុលាឆ្នាំមុន ។ កងពលតូច Hamas Al Qassam បាននិយាយថា ខ្លួនបានធ្វើ...
យេរ៉ូសាឡឹម៖ លោក Ori Gordin ឧត្តមសេនីយ នៃទីបញ្ជាការភាគខាងជើង របស់ប្រទេសអ៊ីស្រាអ៊ែល បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ការដាក់ពង្រាយសម្រាប់ការវាយលុក ដ៏ធំប្រឆាំងនឹងក្រុមហេសបូឡាហ៍ត្រូវបាន “បញ្ចប់” ។ ថ្លែងនៅក្នុងពិធីរំលឹកខួប១៨ឆ្នាំ នៃសង្រ្គាមលីបង់ ឆ្នាំ២០០៦ដែលត្រូវបានប្រយុទ្ធគ្នា រវាងអ៊ីស្រាអ៊ែល និងក្រុមហេសបូឡាហ៍ ភាគច្រើននៅលើដីលីបង់ លោក Gordin បានបញ្ជាក់ថា បេសកកម្មរបស់កងទ័ពគឺ...
បេរ៉ាត់៖ កាលពីថ្ងៃអង្គារ លោក Sheikh Naim Qassem អគ្គលេខាធិការរងនៃក្រុមហេសបូឡាហ៍ ក្រុមប្រដាប់អាវុធលីបង់ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រឈមមុខនឹង សង្រ្គាមទ្រង់ទ្រាយធំជាមួយអ៊ីស្រាអ៊ែល ប្រសិនបើក្រោយមកពង្រីក ការវាយប្រហាររបស់ខ្លួនប្រឆាំងនឹងប្រទេសលីបង់ ។ គេហទំព័រព័ត៌មានក្នុងស្រុក ឈ្មោះថា Elnashra បានផ្សព្វផ្សាយឲ្យដឹង ។ លោក Qassem បានថ្លែងដោយសង្កត់ធ្ងន់ថា...