KHARKIV៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ថា លោក Dmytro Kuleba រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន នៅថ្ងៃអង្គារ ទី១០ ខែមករា បានឲ្យដឹងថា ការបដិសេធរបស់អាល្លឺម៉ង់ ក្នុងការបញ្ជូនរថពាសដែកប្រយុទ្ធ ទៅកាន់ប្រទេសរបស់លោក គឺបានធ្វើឱ្យបាត់បង់ជីវិត ខណៈដែលអ្នកការទូតកំពូល របស់ក្រុងប៊ែរឡាំង...
ម៉ូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបដិសេធរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយអំពីការចល័ត ទ័ពរបស់រុស្ស៊ីបន្ថែមទៀត នៅក្នុងប្រតិបត្តិការយោធាពិសេសរបស់ខ្លួន នៅក្នុងប្រទេសអ៊ុយក្រែន។ លោកសង្កត់ធ្ងន់ថា អាជ្ញាធររុស្ស៊ី ជាជាងប្រព័ន្ធផ្សព្វផ្សាយសង្គម គួរតែជាប្រភពព័ត៌មានចម្បង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ របាយការណ៍ពីធនាគារជាតិ នៃអ៊ុយក្រែន បានបង្ហាញថា ប្រទេសនេះទទួលបានកំណត់ត្រា ៣២,១ពាន់លានដុល្លារអាមេរិក ពីដៃគូបរទេសរបស់ខ្លួនកាលពីឆ្នាំមុន...
គៀវ៖ លោក Oleksiy Danilov លេខាធិការក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែន បានឲ្យដឹងថា ការចំណាយលើវិស័យការពារជាតិ របស់អ៊ុយក្រែន ក្នុងឆ្នាំ២០២២ ស្មើនឹង ៣២,៥ ភាគរយនៃផលិតផល ក្នុងស្រុកសរុបរបស់ប្រទេសនេះ ចំពេលមានជម្លោះជាមួយរុស្ស៊ី។ លោល Danilov បានសរសេរថា នៅឆ្នាំ២០២២ អ៊ុយក្រែន បានបែងចែក ១៥៣៦លានលាន...
បរទេស៖ សារព័ត៌មាន Sky News បានរាយការណ៍ដោយដកស្រង់ប្រភពពីអ៊ុយក្រែន និងចក្រភពអង់គ្លេសថា ក្នុងពេលឆាប់ៗនេះ ចក្រភពអង់គ្លេសអាចនឹងប្រកាស ពីការបញ្ជូនរថក្រោះ Challenger II ចំនួន ១០ គ្រឿងទៅកាន់ទីក្រុងគីវ។ ទីភ្នាក់ងារព័ត៌មានបានបន្ថែមថា ខណៈពេលដែលជានិមិត្តរូប គឺថា ការផ្តល់រថក្រោះប្រយុទ្ធដែលផលិតដោយលោកខាងលិច ជាលើកដំបូងមិនធ្លាប់មាន គឺជាមធ្យោបាយដើម្បីលើកទឹកចិត្តសហរដ្ឋអាមេរិក និងអាល្លឺម៉ង់ឱ្យធ្វើដូចគ្នានេះ។ យោងតាមសារព័ត៌មាន...
បរទេស៖ រដ្ឋមន្ត្រីការបរទេសនៃប្រទេសអ៊ុយក្រែន លោក Dmitry Kuleba កាលពីថ្ងៃចន្ទម្សិលមិញនេះ បានអំពាវនាវសាជាថ្មី ទៅកាន់គ្រប់ដៃគូ របស់ប្រទេសអ៊ុយក្រែន ក្នុងការបន្តផ្តល់នូវសព្វាវុធបន្ថែម ជាច្រើនទៀតមកឲ្យខ្លួន ដើម្បីប្រយុទ្ធតតាំងជាមួយនឹងរុស្សី ហើយដោយបញ្ជាក់ថា មកដល់ពេលនេះ នៅមិនទាន់មានប្រទេសណា បានផ្តល់គ្រប់គ្រាន់តាមការចង់បាន របស់អ៊ុយក្រែននៅឡើយ។ លោក Kuleba បានថ្លែងបែបនេះថា៖ អ៊ុយក្រែនពិតជាដឹងគុណ ចំពោះគ្រប់ដៃគូទាំងអស់...
វ៉ាស៊ីនតោន៖ ឧត្តមសេនីយទោ Ben Hodges ដែលចូលនិវត្តន៍របស់កងទ័ពសហរដ្ឋអាមេរិក បានព្យាករណ៍កាលពីថ្ងៃសៅរ៍ថា អ៊ុយក្រែននឹងកាន់កាប់តំបន់គ្រីមេឡើងវិញ នៅចុងខែសីហា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានចាប់ផ្តើម “ប្រតិបត្តិការយោធាពិសេស” របស់គាត់នៅលើអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដោយសង្ឃឹមថានឹងទទួលបានជ័យជម្នះ យ៉ាងឆាប់រហ័ស។...
គៀវ៖ យោធាអ៊ុយក្រែនបានឲ្យដឹង នៅក្នុងការអាប់ដេតនៅថ្ងៃចន្ទនេះថា កងកម្លាំងរុស្ស៊ី ក្នុងប្រទេសអ៊ុយក្រែន បានបាត់បង់សម្ភារៈយោធាយ៉ាងច្រើន ក្នុងរយៈពេល ២៤ម៉ោង ខណៈដែលទីក្រុងម៉ូស្គូបង្កើនការពង្រឹង ដើម្បីត្រៀមសម្រាប់ការវាយលុក របស់អ៊ុយក្រែនដែលអាចកើតមាន។ អគ្គសេនាធិការ នៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បាននិយាយនៅព្រឹកថ្ងៃចន្ទថា រថក្រោះ ១១ គ្រឿង រថពាសដែក ១៧ គ្រឿង និងឧទ្ធម្ភាគចក្រ ៣...
បរទេស ៖ ប្រធានសភាអាមេរិក ដែលទើបជាប់ឆ្នោតថ្មី លោក Kevin McCarthy ត្រូវបានគេរាយការណ៍ដោយសន្យាសមាជិកសភាខាងអភិរក្សថា លោកនឹងជួយអនុម័តច្បាប់ ដែលនឹងកំណត់ជំនួយ ផ្នែកសេដ្ឋកិច្ច និងយោធានាពេលអនាគត ដល់ប្រទេសអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងដោយ ផ្អែកតាមកាសែត Telegraph របស់ចក្រភពអង់គ្លេស...
បរទេស ៖ កងកងម្លាំងយោធា របស់អ៊ុយក្រែន ត្រូវបានទទួលនូវការ ផ្តល់សញ្ញាព្រមានជាមុន រួចរាល់ហើយថា ប្រធានាធិបតីរុស្សីលោក Vladimir Putin នឹងរៀបចំផែនការ ក្នុងការចល័តទ័ពទ្រង់ទ្រាយធំ ជាងលើកចុងក្រោយ មួយប្រមាណ ទៅដល់ជាង៥០ម៉ឺននាក់ ដើម្បីប្រតិបត្តិការលុកលុយអ៊ុយក្រែន។ អ្នកតំណាងភ្នាក់ងារ សំងាត់របស់ប្រទេសអ៊ុយក្រែន លោក Andriy Chernyak ដែលបានរៀបរាប់ប្រាប់ទៅកាន់កាសែត...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសអ៊ុយក្រែន បានលើកឡើងអំពីការអះអាង របស់រុស្សីថាបានវាយប្រហារធ្វើឲ្យបាត់បង់ជីវិត យោធាអ៊ុយក្រែនចំនួន ៦០នាក់ នាពេលចុងក្រោយមកនេះ គឺជាការឃោសនា ដោយរដ្ឋាភិបាលក្រុងមូស្គូប៉ុណ្ណោះ។ រដ្ឋាភិបាលទីក្រុងមូស្គូបានអះអាង ដោយមិនបានការផ្តល់ភស្តុតាង ច្បាស់លាស់ថាការវាយប្រហារទ្រង់ទ្រាយធំ ដោយមីស៊ីលរបស់ខ្លួនទៅលើ ទីក្រុងភាគខាងកើត Kramatorsk បានធ្វើឲ្យបាត់បង់ជីវិតយោធាអ៊ុយក្រែន ដល់ទៅ៦០០នាក់។ រុស្សីបានបន្តថានេះគឺជាប្រតិបត្តិការ សងសឹកទៅលើប្រទេសអ៊ុយក្រែន...