ព័ត៌មានអន្តរជាតិ

ប្រទេសក្នុងតំបន់អឺរ៉ុប ចំនួន៣ កំពុងលិចលង់ ដោយបំណុល

បរទេស៖កាលពីដើមសប្តាហ៍កន្លងមកនេះកាសែត The Bloomberg បានចេញផ្សាយថាបណ្តាប្រទេសក្នុង តំបន់អឺរ៉ុបខាងកើតមួយចំនួន បានធ្វើការនាំគ្នាខ្ចីលុយក្នុងទំហំយ៉ាងច្រើនដល់ទៅ៣២ពាន់លានដុល្លារ គិតត្រឹម៣ខែដើមឆ្នាំនេះប៉ុណ្ណោះ ពោលគឺទៅដល់៣ដងច្រើន ជាងពេលវេលាដូចគ្នាកាលពីឆ្នាំទៅ។

ក្នុងនោះប៉ូឡូញត្រូវបានគេពិនិត្យឃើញថា ជាប្រទេសដែលមានសេដ្ឋកិច្ចខ្ពស់ និងធ្វើកំចីនេះច្រើនជាងគេរហូតទៅដល់ ៩ពាន់លានដុល្លារឬស្ថិតនៅក្នុងចំណាត់ថ្នាក់លេខរៀងទី២ ប្រទេសដែលធ្វើកំចីច្រើនជាងគេបំផុតលើពិភពលោក បន្ទាប់ពី ប្រទេសអារ៉ាប៊ិសាអូឌីត។

ក្នុងពេលជាមួយគ្នានេះប្រទេសរ៉ូមេនី និងប្រទេសហុងគ្រីគឺជាអ្នកធ្វើកំចីច្រើន ជាងគេប្រមាណជា៦ពាន់លានដុល្លារនិង ៥ពាន់លានដុល្លាររៀងគ្នាឈរនៅលេខ រៀងទី៤និងទី៥ មានកំចីខ្លាំងជាងគេបំផុត។

ការកើនឡើងនៃការខ្ចីប្រាក់គឺបណ្តាលមកពីតម្រូវ ការកើនឡើងក្នុងការកាត់ បន្ថយការឧបត្ថម្ភធនដោយសារតែវិបត្តិ ថាមពលដែលនៅតែបន្តកើតមាន ក៏ដូចជាការកើនឡើងនៃការចំណាយទាក់ទង នឹងជម្លោះយោធានៅអ៊ុយក្រែននេះ បើយោងតាមការចេញផ្សាយដោយប្រភពដដែល៕

ប្រែសម្រួល៖ស៊ុនលី

To Top