បរទេស៖ យោងតាមប្រភពពីខាងក្នុង ក្រសួងការពារជាតិរបស់ ប្រទេសអាមេរិកបានរាយការណ៍ ជូនឲ្យក្រុមការងាររបស់ The Politico កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថា មន្ទីរប៉ង់តាហ្គោនកំពុងរៀបចំ កាត់បន្ថយប្រាក់ចំណាយយ៉ាងច្រើន សន្ធឹកមួយពីកញ្ចប់ថវិកាដែល ត្រូវផ្តល់ជំនួយទៅឲ្យយោធា របស់ប្រទេសអ៊ុយក្រែន ។ សភាជាតិអាមេរិកមានពេលវេលា សម្រាប់ការសម្រេចចិត្តចុងក្រោយ នៅត្រឹមថ្ងៃទី១៦ ខែធ្នូប៉ុណ្ណោះ ដើម្បីអាចអនុម័តកញ្ចប់ថវិកា ពេញមួយឆ្នាំបានខណៈដែល ខាងគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណៈកំពុងបន្ត...
គៀវ៖ ក្រសួងហិរញ្ញវត្ថុអ៊ុយក្រែនបានឲ្យដឹងនៅលើ Facebook ថាអ៊ុយក្រែន បានទទួលជំនួយចំនួន ១,៥ពាន់លានដុល្លារពីសហរដ្ឋអាមេរិក ដែលគៀងគរដោយធនាគារពិភពលោក។ ក្រសួងបានឲ្យដឹងថា ការផ្តល់មូលនិធិនេះ គឺជាជំនួយដំបូងនៃការផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែមដែលមានតម្លៃ ៤,៥ពាន់លានដុល្លារ ដែលផ្តល់ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ដល់អ៊ុយក្រែន ក្រោមការចំណាយសាធារណៈរបស់ធនាគារពិភពលោកសម្រាប់គម្រោងការស៊ូទ្រាំសមត្ថភាពរដ្ឋបាលនៅអ៊ុយក្រែន។ ហិរញ្ញប្បទាននេះនឹងត្រូវប្រើប្រាស់សម្រាប់ការទូទាត់ប្រាក់សោធននិវត្តន៍ សម្រាប់មនុស្សចាស់ ជំនួយសង្គម គ្របដណ្តប់លើការចំណាយលើសេវាវេជ្ជសាស្រ្ត និងការទូទាត់ផ្សេងៗទៀត។ យោងតាមគេហទំព័ររបស់ធនាគារបានឱ្យដឹងថា ធនាគារពិភពលោកបានប្រមូលថវិកាសង្គ្រោះបន្ទាន់ចំនួនជិត ១៧,៨ពាន់លានដុល្លារ...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានរិះគន់តម្លៃកំណត់ដោយសម្ព័ន្ធមិត្តលោកខាងលិចលើការនាំចេញប្រេងរបស់រុស្ស៊ី ដោយហៅការកំណត់នេះថា “ខ្សោយ” ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា កម្រិតដែលត្រូវបានអនុម័តកាលពីថ្ងៃសុក្រ គឺមានគោលបំណងបញ្ឈប់បណ្តាប្រទេសនានាដែលបង់ប្រាក់ច្រើនជាង ៦០ដុល្លារ សម្រាប់មួយធុងប្រេងឆៅរបស់រុស្សីតាមសមុទ្រ។ រុស្ស៊ីនិយាយថា ខ្លួននឹងមិនទទួលយកការកំណត់តម្លៃសម្រាប់ការនាំចេញប្រេងរបស់ខ្លួនឡើយ។ វិធានការនេះ នឹងត្រូវចូលជាធរមាននៅថ្ងៃចន្ទ...
បរទេស៖ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel បាននិយាយថា ឥទ្ធិពលនៃជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន កាន់តែធ្ងន់ធ្ងរទៅលើសហភាពអឺរ៉ុប ជាងសហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមលោក Michel ទំនាក់ទំនងសន្តិសុខរវាងទីក្រុងព្រុចសែល និងទីក្រុងវ៉ាស៊ីនតោនបានពង្រឹងចាប់តាំងពីការផ្ទុះឡើងនៃជម្លោះរុស្ស៊ី និងអ៊ុយក្រែន ដែលលោកខាងលិចកំពុងគាំទ្រទីក្រុងគៀវ។...
BBC៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ថា មន្ត្រីជាន់ខ្ពស់ម្នាក់បានឲ្យដឹងថា ទាហានអ៊ុយក្រែនរហូតដល់១៣.០០០នាក់ត្រូវបានសម្លាប់ ចាប់តាំងពីការចាប់ផ្តើម នៃការឈ្លានពានរបស់រុស្ស៊ី ។លោក Mykhailo Podolyak ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានលើកឡើងថា ទាហានចន្លោះពី១០.០០០នាក់ទៅ១៣.០០០នាក់ បានស្លាប់ ។ ទាំងអ៊ុយក្រែន...
ម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov បានឲ្យដឹងថា សហរដ្ឋអាមេរិក បានបង្កើតការគំរាមកំហែងអត្ថិភាព ចំពោះទីក្រុងមូស្គូ ដោយការចូលរួមដោយផ្ទាល់ នៅក្នុងជម្លោះអ៊ុយក្រែន និងបានចូលទៅក្នុងសង្រ្គាមពាក្យសម្ដី ជាមួយមេដឹកនាំលោកខាងលិច នៅឯកិច្ចប្រជុំសន្តិសុខកម្រិតខ្ពស់ នៅប្រទេសប៉ូឡូញ។ លោកក៏បានព្រមានអំពីហានិភ័យដ៏ធំ នៃសង្គ្រាមនុយក្លេអ៊ែរ ដែលអាចកើតមាន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ លោក...
បរទេស៖ កងទ័ពអាមេរិកបានប្រកាសថា កិច្ចសន្យាតម្លៃ ១,២ ពាន់លានដុល្លារ ដើម្បីផលិតប្រព័ន្ធមីស៊ីល លើផ្ទៃទៅអាកាសកម្រិតខ្ពស់ ថ្នាក់ជាតិចំនួនប្រាំមួយ (NASAMS) សម្រាប់អ៊ុយក្រែន ចំពេលមានជម្លោះជាមួយរុស្ស៊ី ត្រូវបានប្រគល់ជូនទៅឱ្យ ក្រុមហ៊ុនការពារជាតិ Raytheon ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងការពារជាតិអាមេរិក...
គៀវ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានបាត់បង់កងទ័ពរបស់លោកជាង ៦០០០នាក់ ក្នុងរយៈពេលពីរសប្តាហ៍ ដោយបន្ថែមចំនួនអ្នកស្លាប់ និងរបួសបន្ថែមទៀតដល់ចំនួនអ្នកស្លាប់រុស្ស៊ី ដែលប៉ាន់ស្មានថា មានច្រើនពីសង្គ្រាមនៅអ៊ុយក្រែន។ អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានឲ្យដឹងនៅក្នុងការប៉ាន់ប្រមាណចុងក្រោយរបស់ខ្លួន កាលពីថ្ងៃពុធថា ប្រទេសរុស្ស៊ីបានបាត់បង់បុគ្គលិកចំនួន ៨៨៨៨០នាក់ ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមនៅថ្ងៃទី២៤ ខែកុម្ភៈ។ នេះគឺជាការកើនឡើងចំនួន ៦១៧០នាក់ ពីចំនួនអ្នកស្លាប់របស់ទាហានរុស្ស៊ី ដែលបានប៉ាន់ស្មានមានចំនួន ៨២៧១០នាក់ គិតត្រឹមថ្ងៃទី១៦...
បរទេស៖ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បានបង្ហាញចំនួនសរុបនៃ ការខាតបង់ដែលត្រូវបានប៉ាន់ប្រមាណថា បានទទួលរងដោយអ៊ុយក្រែន ក្នុងជម្លោះរបស់ខ្លួនជាមួយរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងទៀតថា លោកស្រី von der Leyen បានអះអាងកាលពីថ្ងៃពុធថា “រហូតមកដល់ពេលនេះ...
ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ថា កាលពីថ្ងៃអង្គារ លោក Dmitry Medvedev អតីតប្រធានាធិបតីរុស្ស៊ី បានព្រមានអង្គការ NATO ប្រឆាំងនឹងការផ្តល់ប្រព័ន្ធការពារមីស៊ីល Patriot ដល់ប្រទេសអ៊ុយក្រែន ដោយបានបរិហារសម្ព័ន្ធមិត្តថា ជា “អង្គភាពឧក្រិដ្ឋកម្ម” សម្រាប់ការផ្តល់អាវុធ...