ព័ត៌មានអន្តរជាតិ

លោក Zelensky អះអាងពីអ្វីដែលលោក តែងតែនិយាយទៅកាន់ អធិបតីអាល្លឺម៉ង់

បរទេស៖ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានធ្វើការលើកឡើង ពីអ្វីដែលលោកតែងតែ បាននិយាយទៅកាន់ អធិកាបតីអាល្លឺម៉ង់ លោក Olaf Scholz ថាអ៊ុយក្រែន ចង់បានកម្លាំង បន្ថែម ដូច្នេះអាល្លឺម៉់ង់ គួរតែបន្តផ្គត់ផ្គង់អាវុធ បន្ថែមទៀត មកឲ្យរដ្ឋាភិបាលក្រុងគៀវ។

លោក Zelensky ក៏តែងតែប្រើពាក្យរំលឹកទៅកាន់ លោកអធិកាបតីផងដែរថា ការបញ្ជូនអាវុធ បានគ្រប់គ្រាន់មកឲ្យប្រទេសអ៊ុយក្រែន គឺជាកិច្ចការងារ ដែលធ្វើឡើង ដើម្បីអាចការពារ និងបម្រើផលប្រយោជន៍ ដល់អឺរ៉ុបទាំងមូលនោះទេ។

ថ្លែងទៅកាន់ក្រុមអ្នកកាសែត លោកប្រធានាធិបតីរូបនេះ ក៏បានថ្លែងដែរថា ទោះបីជាយ៉ាងណាក្តី អាល្លឺម៉ង់ បានបំពេញកាតព្វកិច្ច បានយ៉ាងល្អក្នុងការផ្គត់ផ្គង់ អាវុធជូនអ៊ុយក្រែន ជាពិសេសប្រព័ន្ធបាញ់ ការពារយន្តហោះចម្បាំង Iris-T anti-aircraft និងអាវុធយុទ្ធភណ្ឌ ជាច្រើនទៀតកាលពីឆ្នាំកន្លងទៅ ៕

ប្រែសម្រួល៖ស៊ុនលី

To Top