បរទេស៖ បណ្តារដ្ឋមន្ត្រីក្រសួងការបរទេស របស់ប្លុកអឺរ៉ុប កាលពីថ្ងៃចន្ទម្សិលមិញនេះ បានឈានទៅដល់ការសម្រេចចិត្តរួមគ្នាមួយ ក្នុងការផ្តល់នូវកញ្ចប់ថវិកា ជំនួយថ្មីសម្រាប់ប្រទេសអ៊ុយក្រែន ដែលក្នុងនោះមានទំហំប្រមាណជា ៦៤២លានដុល្លារ ប៉ុន្តែមិនមាននូវរថក្រោះដែល រដ្ឋាភិបាលទីក្រុងគៀវ តែងតែចងបាននោះទេ ។ រដ្ឋមន្ត្រីការបរទេសប្រមាណជា ២៧រូប បានព្រមព្រៀងទៅលើកញ្ចប់ថវិកាថ្មី ៥០០លានអឺរ៉ូ ឬត្រូវជា៥៤២លានដុល្លារនេះ នៅក្រោយជំនួបពិភាក្សាគ្នា នៅក្នុងទីក្រុងប្រ៊ូស៊ែលនិងដោយប្រកាស ជាផ្លូវការនៅលើបណ្តាញសង្គម Twitter...
បរទេស ៖ កងកម្លាំងអ៊ុយក្រែន កំពុងរក្សាទុកមីស៊ីល និងកាំភ្លើងធំ ដែលផ្គត់ផ្គង់ដោយលោកខាងលិច នៅក្នុងរោងចក្រ ថាមពលនុយក្លេអ៊ែរ, នេះបើតាមនាយកសេវា ស៊ើបការណ៍សម្ងាត់ បរទេសរបស់រុស្ស៊ី លោក Sergey Naryshkin បាននិយាយកាលពីថ្ងៃចន្ទ ។ លោកបានអះអាងថា ទីក្រុងគៀវបាននិងកំពុងប្រើរុក្ខជាតិ ជាគម្របសម្រាប់ឃ្លាំងគ្រាប់រំសេវ ។ យោងតាមសារព័ត៌មាន RT...
ប៉ារីស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ថា កាលពីថ្ងៃអាទិត្យរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ បានថ្លែងថា រដ្ឋាភិបាលរបស់លោកស្រី នឹងមិនឈរលើមាគ៌ានោះទេ ប្រសិនបើប៉ូឡូញចង់បញ្ជូនរថពាសដែក Leopard 2 របស់ខ្លួនទៅកាន់ប្រទេសអ៊ុយក្រែន នៅក្នុងការទម្លាយដែលអាច កើតមានសម្រាប់ទីក្រុង គៀវ ដែលចង់បានរថពាសដែក សម្រាប់ការប្រយុទ្ធប្រឆាំងនឹង ការឈ្លានពានរបស់រុស្ស៊ី...
គៀវ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ី បានរាយការណ៍ថា កងកម្លាំងរបស់ទីក្រុងមូស្គូ កំពុងឆ្ពោះទៅកាន់ទីក្រុងចំនួនពីរ នៅក្នុងតំបន់ Zaporizhia ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន ជាកន្លែងដែលការប្រយុទ្ធគ្នា កាន់តែខ្លាំងឡើង ក្នុងសប្តាហ៍នេះ បន្ទាប់ពីកងកម្លាំងជួរមុខជាប់គាំងជាច្រើនខែ។ លោក វ្ល៉ាឌីមៀ រ៉ូហ្គូវ ដែលជាមន្ត្រីដំឡើងតំណែងដោយរុស្ស៊ីនៅក្នុងតំបន់បានឲ្យដឹងថា សកម្មភាពវាយលុកត្រូវបានប្រមូលផ្តុំនៅជុំវិញទីក្រុងចំនួនពីរគឺ Orikhiv ប្រហែល ៥០គីឡូម៉ែត្រ ភាគខាងត្បូងនៃរដ្ឋធានី Zaporizhzhia...
បរទេស៖មន្ត្រីជាន់ខ្ពស់តំណាងឲ្យកិច្ចការងារគោលនយោបាយការបរទេស និងសន្តិសុខរបស់តំបន់អឺរ៉ុបលោក Josep Borrell កាលពីថ្ងៃចុងសប្តាហ៍កន្លង មកនេះបានលើកឡើងថាបញ្ហាថាមពល ដែលកើតមានឡើងក្នុងតំបន់អឺរ៉ុប គឺមិនមានអ្វីជាផលប៉ះពាល់ ដោយសារតែជម្លោះនៅអ៊ុយក្រែនជាមួយនឹងរុស្សីទៀតឡើយ។ លោកបន្តថា៖ក្នុងរយៈពេលពីរបីខែកន្លងមកនេះ ពួកយើងបានលុបចោលការពឹងផ្អែកទាំងស្រុងទៅលើថា មពលលើប្រទេស រុស្ស៊ី ដែលយើងបានបង្កើតអស់ជាច្រើនឆ្នាំ យើងបានឆ្លងកាត់ដំណាក់កាល ដ៏តានតឹងនៃការ កើនឡើងតម្លៃ ប៉ុន្តែពួកគេត្រលប់ទៅកម្រិតធម្មតាដចូសម័យ មុនជម្លោះនិងវិបត្តិឡើងវិញ។ លោក Borell ក៏បានបន្ថែមទៀតថា៖ភាពតានតឹង...
វ៉ាស៊ីនតោន៖ លេខាធិការកងទ័ពជើងទឹកលោក Carlos Del Toro កាលពីដើមខែនេះ បានព្រមានថា សហរដ្ឋអាមេរិក អាចរកឃើញថាខ្លួន “ប្រឈមមុខ” ដើម្បីបន្តបំពាក់អាវុធឲ្យខ្លួនឯង និងផ្គត់ផ្គង់អាវុធឱ្យអ៊ុយក្រែន ប្រសិនបើការផលិតអាវុធមិនកើនឡើង។ ការអត្ថាធិប្បាយរបស់លោក បានធ្វើឡើងបន្ទាប់ពីប្រធានគោលនយោបាយ បរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell បានឲ្យដឹងកាលពីខែកញ្ញា ថា “ភាគហ៊ុនយោធានៃប្រទេសសមាជិកអឺរ៉ុប ភាគច្រើនបានហើយ ខ្ញុំមិននិយាយថាហត់នឿយនោះទេ ប៉ុន្តែបានបាត់បង់ក្នុងសមាមាត្រខ្ពស់ ដោយសារតែយើង បានផ្តល់ច្រើន...
វ៉ាស៊ីនតោន៖ ប្រធានអគ្គសេនាធិការចម្រុះលោក Mark Milley បានព្រមានកាលពីថ្ងៃសុក្រថា ការបណ្តេញកងកម្លាំងរុស្ស៊ីទាំងស្រុង ចេញពីអ៊ុយក្រែនក្នុងរយៈពេល នៃឆ្នាំ២០២៣ នឹងក្លាយជាកិច្ចការដ៏លំបាកបំផុតមួយ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅឯមូលដ្ឋានទ័ពអាកាស Ramstein ក្នុងប្រទេសអាល្លឺម៉ង់ លោក Milley បានលើកឡើងថា លោកជឿជាក់ថា សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន នឹងបញ្ចប់ដោយការចរចា ជាជាងនៅលើសមរភូមិ។ លោក Milley...
គៀវ៖ យោងតាមតួលេខ ដែលចេញផ្សាយដោយទីក្រុងគៀវ បានឱ្យដឹងថា ទាហានរុស្ស៊ីជាង ២ម៉ឺននាក់ ត្រូវបានសម្លាប់នៅក្នុងសង្គ្រាមនៅអ៊ុយក្រែន ក្នុងរយៈពេលមួយខែចុងក្រោយនេះ។ ទោះបីជាមិនត្រូវបានផ្ទៀងផ្ទាត់ក៏ដោយ តួលេខនេះអាចបង្ហាញពី និន្នាការនៃការបាត់បង់ ដែលចេះតែកើនឡើងដោយ កងកម្លាំងរបស់ទីក្រុងម៉ូស្គូ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។ នៅក្នុងការអាប់ដេតកាលពីថ្ងៃសៅរ៍ អគ្គសេនាធិការនៃកងកម្លាំងប្រដាប់ អាវុធអ៊ុយក្រែនបានឲ្យដឹងថា ក្នុងរយៈពេល ២៤ម៉ោងមុន ទាហានរុស្ស៊ី...
ឡុងដ៌៖ យោងតាមក្រសួងការពារជាតិ របស់ចក្រភពអង់គ្លេស (MOD) បានឱ្យដឹងថា ប្រទេសរុស្ស៊ី និងអ៊ុយក្រែនទាំងពីរបានប្រមូលផ្តុំ “កងកម្លាំងសំខាន់ៗ” នៅក្នុងតំបន់សំខាន់នៃ តំបន់រោងចក្រនុយក្លេអ៊ែរ Zaporizhzhia ប៉ុន្តែជម្លោះនៅទីនោះហាក់ដូចជាជាប់គាំង។ ក្រសួងការពារជាតិបានចេញផ្សាយ បច្ចុប្បន្នភាពចុងក្រោយរបស់ខ្លួនអំពីសង្គ្រាម ដែលកំពុងបន្តនៅក្នុងប្រទេសអ៊ុយក្រែន កាលពីព្រឹកថ្ងៃសៅរ៍ ហើយបានរាយការណ៍ថា ការប៉ះទង្គិចគ្នាទ្រង់ទ្រាយធំ មិនបានកើតឡើងនៅ Bakhmut មកទល់ពេលនេះទេ។ ការអាប់ដេតនេះបានកើតឡើង...
គៀវ៖ អ៊ុយក្រែនបានជំរុញអាល្លឺម៉ង់ និងសម្ព័ន្ធមិត្តអឺរ៉ុបឱ្យ “គិតឱ្យបានលឿនជាងមុន” អំពីការយល់ព្រមតាមសំណើរបស់ទីក្រុងគៀវ សម្រាប់រថក្រោះប្រយុទ្ធដ៏មានឥទ្ធិពល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន The National។ កាលពីថ្ងៃសៅរ៍ លោក Mykhailo Podolyak ទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីអ៊ុយក្រែន លោក វូឡុឌីមៀ ហ្សេឡិនស្គី បានជំរុញឱ្យលោកខាងលិចបង្កើន ការគាំទ្រផ្នែកយោធា សម្រាប់ប្រទេស នៅក្នុងសង្គ្រាមប្រឆាំងនឹងរុស្ស៊ី។ កិច្ចប្រជុំដ៏លំបាករបស់មន្ត្រី...