បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថា កងកម្លាំងយោធារបស់ ប្រទេសអ៊ុយក្រែនបានធ្វើការដណ្តើមបាន និងកាន់កាប់មកវិញនូវទឹកដីមួយភាគធំ នៅភាគខាងកើត ប្រទេសអ៊ុយក្រែនដែលមាន ផ្ទៃក្រឡារហូតទៅដល់ ៣០០០គីឡូម៉ែត្រការ៉េ។ ការប្រកាសអះអាងដែលត្រូវបាន ធ្វើឡើងដោយកងកម្លាំងយោធាអ៊ុយក្រែន បានបញ្ជាក់ថា ទំហំទឹកដីដែលបានកាន់កាប់ ត្រឡប់មកវិញមានចំនួនធំ រហូតទៅដល់ ៣ដងនៃការ ប្រតិបត្តិការដើម្បីវាយលុក ដណ្តើមទឹកពីរុស្សីមកវិញ ក្នុងរយៈពេលត្រឹមតែ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានលើកឡើងថា ការបន្តអូសបន្លាយនៃសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន បានបន្ទច់បង្អាក់ដល់ការស្ដារសង្គម-សេដ្ឋកិច្ច ឡើងវិញ តាមរយៈការបង្កឲ្យមានការកើនឡើងនៃសម្ពាធអតិផរណា និងការកកស្ទះប្រព័ន្ធដឹកជញ្ចូនជាដើម។ គិតមកទល់ពេលនេះ សង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន មានប្រមាណជាជិត១ឆ្នាំហើយ ដោយមិនទាន់មានសញ្ញាវិជ្ជមានណាមួយ ក្នុងការបញ្ចប់នៅឡើយទេ។ ក្នុងពិធីបើកវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ាន ឆ្នាំ២០២២ ក្រោមប្រធានបទ «ភាពជាដៃគូសម្រាប់អាស៊ានដែលមានភាពស្អិតរមួត...
បរទេស៖ កាសែត The New York Times បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា ប្រទេសអ៊ុយក្រែនបាន បង្កើនការចែក រំលែកព័ត៌មានសម្ងាត់ជាមួយសហរដ្ឋអាមេរិក ក្នុងការរៀបចំសម្រាប់ការវាយលុករបស់ខ្លួនប្រឆាំងនឹងកងកម្លាំងរុស្ស៊ីនៅក្នុងតំបន់ Kharkov ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ទោះបីជាក្រុងវ៉ាស៊ីនតោនផ្តល់ព័ត៌មានអំពីប៉ុស្តិ៍បញ្ជាការរបស់រុស្ស៊ី ឃ្លាំងរំសេវ និងគោលដៅផ្សេងទៀតដល់ក្រុងគៀវក៏ដោយ...
បរទេស៖ អតីតមេបញ្ជាការ យោធាអាមេរិកលោក Ben Hodges កាលពីថ្ងៃសុក្រម្សិលមិញនេះ បានថ្លែងប្រាប់ទៅកាន់ បណ្តាញសារព័ត៌មាន The Newsweek ថាអ៊ុយក្រែនអាចមាន សមត្ថភាពក្នុងការត្រឡប់យក តំបន់ Crimea មកកាន់កាន់និងគ្រប់គ្រងវិញ បានពីរុស្សីដោយប្រើប្រាស់ ពេលវេលាយ៉ាងហោចណាស់១ឆ្នាំ។ លោក Hodges ដែលជាអ្នកជំនាញ ខាងសម្របសម្រួល នៅឯមជ្ឈមណ្ឌលវិភាគ...
បរទេស៖ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ ដោយជំរុញឱ្យទីក្រុងគៀវ បន្តប្រយុទ្ធប្រឆាំងរុស្ស៊ី។ លោកបានបន្តថា បើមិនដូច្នេះទេ ប្រទេសនេះអាចនឹង «ឈប់» ជាប្រទេសឯករាជ្យ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ថា លោក Stoltenberg បានប្រាប់ AP...
បរទេស៖ រដ្ឋាភិបាលនៃប្រទេសអ៊ុយក្រែន សហភាពអឺរ៉ុប និងធនាគារពិភពលោក បានធ្វើការបង្ហាញនូវការស្រាវជ្រាវរួមគ្នាមួយបានជារបាយការណ៍ ដែលអាចបង្ហាញបានថា អ៊ុយក្រែនត្រូវការកញ្ចប់ទឹកប្រាក់ យ៉ាងហោចណាស់ ៣៤៩ពាន់ពាន់លានដុល្លារ ដើម្បីស្តារប្រទេសជាតិឡើងវិញ។ ទោះបីជាយ៉ាងណាក្តីរបាយការណ៍ ដដែលនេះបានបញ្ជាក់ទៀតថា ទំហំនឹងបន្តកើនឡើងច្រើន ជាងនេះប្រសិនបើជម្លោះរវាងអ៊ុយក្រែននិងរុស្សី នៅតែបន្តនោះហើយ ដែលបច្ចុប្បន្នវាកំពុងអូសបន្លាយ និងប៉ះពាល់ទៅដល់វិស័យចំនួន ២០មកហើយ។ គួរឲ្យដឹងដែរថា ប្រធានសភាអឺរ៉ុបលោកស្រី Ursula von...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ថា កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសអ៊ុយក្រែន បានអបអរសាទរ ចំពោះការវាយលុក ដោយផ្លេកបន្ទោរ ដែលខ្លួនបានប្រកាសថា បានដណ្តើមយកមកវិញ នូវទឹកដីរបស់ខ្លួននៅភាគខាងកើត និងខាងត្បូង ខណៈដែលរដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Antony Blinken...
បរទេស៖ ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានទទូចថា បណ្តាប្រទេសលោកខាងលិច បានកុហកនៅពេលដែលពួកគេអះអាងថា អ៊ុយក្រែនត្រូវការការដឹកជញ្ជូនតាមសមុទ្រ ដើម្បីកាត់បន្ថយការកើនឡើង នៃតម្លៃអាហារ និងហានិភ័យនៃគ្រោះទុរ្ភិក្ស នៅក្នុងប្រទេសក្រីក្រ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា លោក វ្លាឌីមៀ ពូទីនបាននិយាយនៅក្នុងសុន្ទរកថា នៅឯវេទិកាសេដ្ឋកិច្ចបូព៌ានៅទីក្រុង...
បរទេស៖ មន្ត្រីយោធាជាន់ខ្ពស់អាមេរិកម្នាក់ បាននិយាយថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានផ្តល់ការបណ្តុះបណ្តាល ដល់កងកម្លាំងអ៊ុយក្រែន ដែលគេបានអះអាងថា បានបាញ់ពន្លិចនាវាចម្បាំងរុស្ស៊ីចំនួន ២គ្រឿងកាលពីដើមឆ្នាំនេះ ដែលហាក់ដូចជា បានណែនាំកងទ័ពត្រូវបាន នាំយកទៅកាន់សហរដ្ឋអាមេរិក សម្រាប់ការណែនាំអំពីការប្រើប្រាស់មីស៊ីល Harpoon ដែលផលិតដោយសហរដ្ឋអាមេរិក ដែលពីមុន គឺមន្ទីរបញ្ចកោណបានបដិសេធការអះអាងនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២...
បរទេស៖ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក Antony Blinken បានធ្វើដំណើរទៅបំពេញ ទស្សនកិច្ចទាំងគួរឲ្យភ្ញាក់ផ្អើល នៅក្នុងទីក្រុងគៀវប្រទេសអ៊ុយក្រែន ដោយក្នុងនោះមានទាំងការសន្យា ក្នុងការផ្តល់ជំនួយយោធា បន្ថែមប្រមាណជា ២,២ពាន់លានដុល្លារថែមទៀត ទៅឲ្យប្រទេសអ៊ុយក្រែន និងបណ្តាប្រទេសក្នុងតំបន់ផងដែរ។ នៅក្នុងជំនួបលើកនេះផងដែរលោក Blinken បានជួបពិភាក្សាសជាមួយនឹង ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត ដើម្បីធ្វើការពិនិត្យលំអិត...