ព័ត៌មានអន្តរជាតិ

មូស្គូ៖ អង់គ្លេស កំពុងចូលជ្រៅទៅក្នុងជម្លោះ នៅអ៊ុយក្រែនពេកហើយ

បរទេស៖ លោក Andrey Kelin អគ្គរដ្ឋទូតរបស់ប្រទេសរុស្សី ប្រចាំក្នុងទីក្រុងឡុង កាលពីថ្ងៃព្រហស្បិត៍ បានលើកឡើងថាអំណះអំណាង ជាច្រើនដែលអាចបញ្ជាក់បានថា អង់គ្លេសបានពាក់ព័ន្ធខ្លួនយ៉ាងច្រើន ជាមួយនឹងជម្លោះនៅអ៊ុយក្រែន ជាពិសេសសកម្មភាពវាយប្រហារ ដោយដ្រូនចុងក្រោយលើកងកម្លាំង កងទ័ពជើងទឹករបស់រុស្សី។

ក្នុងពេលថ្លែងទៅកាន់ ក្រុមអ្នកកាសែត The Sky News លោក Kelin បានបញ្ជាក់ទៀតថាភស្តុតាងជាច្រើន ទាំងនោះនឹងអាចធ្វើការបង្ហាញទៅកាន់ សាធារណៈជនក្នុងរយៈពេល តែប៉ុន្មានម៉ោងប៉ុណ្ណោះប្រសិនបើ រដ្ឋាភិបាលមូស្គុចង់បញ្ចេញ។

លោកបន្តថា៖ រដ្ឋាភិបាលទីក្រុងមូស្គូ បានដឹងយ៉ាងច្បាស់ថា អង់គ្លេសបានបញ្ជូនអ្នកជំនាញជាច្រើន ដើម្បីធ្វើការហ្វឹកហាត់ និងត្រៀមរៀបចំឲ្យ ក្រុមយោធាអ៊ុយក្រែនដើម្បី អាចវាយប្រហារមកលើ ប្រទេសរុស្សីជាពិសេសហេដ្ឋារចនាសម្ព័ន្ធ និងកងកម្លាំងរុស្សីនៅសមុទ្រខ្មៅ។

លើសពីនេះលោកមន្ត្រីការទូតជាន់ខ្ពស់ តំណាងឲ្យប្រទេសរុស្សីរូបនេះ ក៏បានថែមទាំងបានធ្វើការព្រមានទៀតថា ស្ថានភាពបែបនេះវានឹងធ្វើឲ្យ មានភាពគ្រោះថ្នាក់កាន់តែមាន ហានិភ័យខ្ពស់បន្ថែមទៀតប៉ុណ្ណោះ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top