គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ថា កងកម្លាំងរុស្ស៊ី បានចូលកាន់កាប់រោងចក្រ ថាមពលធំបំផុតទីពីរ របស់អ៊ុយក្រែន ។ នេះបើតាមទីប្រឹក្សាប្រធានាធិបតី អ៊ុយក្រែន Volodymyr Zelenskyy បានឲ្យដឹងកាលពីថ្ងៃពុធ បន្ទាប់ពីការអះអាង ពីមុនដោយកងកម្លាំងគាំទ្រ ដោយរុស្ស៊ីថា បានចាប់យកក្រុង...
គៀវ ៖ សេវាកម្មសារព័ត៌មាន របស់កងកម្លាំងជើងទឹក អ៊ុយក្រែន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃពុធថា ប្រតិបត្តិការបានបន្តឡើងវិញ នៅក្នុងកំពង់ផែសមុទ្រខ្មៅ អ៊ុយក្រែនចំនួន៣ នៅ Odesa, Chornomorsk និង Pivdenny ស្របតាមកិច្ចព្រមព្រៀង នាំចេញគ្រាប់ធញ្ញជាតិ ដែលបានចុះហត្ថលេខា កាលពីសប្តាហ៍មុន នៅទីក្រុងអ៊ីស្ដង់ប៊ុល ។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky កាលពីថ្ងៃពុធម្សិលមិញនេះ បានថ្លែងប្រាប់ទៅកាន់ ក្រុមអ្នកកាសែតអង់គ្លេសថា បញ្ហាអតិផរណា និងបញ្ហាកូវីដ របស់សហរដ្ឋអាមេរិក គឺគ្មានអ្វីធំដំនោះឡើយ ធៀបទៅនឹងទុក្ខលំបាក របស់អ៊ុយក្រែន នៅពេលនេះហើយអាមេរិក គួរតែគាំទ្រអ៊ុយក្រែន រហូតដល់ទទួលបានជ័យជំនះ។ ក្នុងខណៈដែលអាមេរិក កំពុងជួបវិបត្តិអតិផរណាខ្លាំង មិនធ្លាប់មានរយៈពេល ៤០ឆ្នាំចុងក្រោយ ព្រមទាំងតម្លៃថាមពលហ្គាសឡើងខ្លាំង និងវិបត្តិកូវីដផងនោះមានការស្ទាបស្ទង់មួយចំនួន...
បរទេស៖ប្រធានភ្នាក់ងារស៊ើបការណ៍ពិសេសនៃក្រសួងការពារជាតិអ៊ុយក្រែនលោក Kirill Budanov កាលពីថ្ងៃម្សិលមិញនេះបានថ្លែងថារដ្ឋាភិបាលទីក្រុងគៀវបានសម្លេងមើលឃើញនូវប្រព័ន្ធអាវុធរបស់អាមេរិក HIMARS គឺជាជម្រើសដ៏ល្អសម្រាប់ជំនួសប្រព័ន្ធមីស៊ីល ដែលសល់ពីសហភាពសូវៀត Tochka-U ។ ថ្លែងនៅក្នុងបទសំភាសមួយជាមួយនឹងកាសែតវ៉ាស៊ិនតោនប៉ុស្តិលោក Budanov បានចង្អុលបង្ហាញថាបច្ចុប្បន្ន Tochka-U ដែលនៅសេសសល់គឺជាអាវុធដែលអាចបាញ់បានចំងាយឆ្ងាយបំផុតនិងជាជម្រើសតែមួយគត់របស់អ៊ុយក្រែននៅពេលនេះហើយក្នុងនោះអ៊ុយក្រែននៅសល់ក្នុងស្តុកមានចំនួនតិចតួចប៉ុណ្ណោះសម្រាប់ការពាររុស្សី។ គួរឲ្យដឹងដែរថា Tochka-U គឺជាប្រព័ន្ធបាញ់មីស៊ីលដែលប្រើប្រាស់តាំងតែពីឆ្នាំ១៩៧០ហើយវាអាចបាញ់មីស៊ីលម្តងមួយគ្រាប់បានក្នុងចំងាយប្រមាណជា១២០គីឡូម៉ែត្រហើយបច្ចុប្បន្នរដ្ឋាភិបាលទីក្រុងគៀវនៅសេសសល់អាវុធនេះប្រមាណតែជា៤០គ្រឿងប៉ុណ្ណោះគិតចាប់តាំងតែពីជម្លោះជាមួយនឹងរុស្សី៥ខែមុន។ នៅពេលនេះអ៊ុយក្រែនអាចមើលឃើញថាប្រព័ន្ធ HIMARS គឺជាជម្រើសដ៏ល្អបំផុតសម្រាប់ជំនួស Tochka-U ហើយយើងជឿជាក់ថាអ៊ុយក្រែននឹងអាចទទួលបានអាវុធប្រភេទនេះសម្រាប់ប្រយុទ្ធប្រឆាំងនៅក្នុងសង្គ្រាមជាមួយនឹងរុស្សីជាមិនខាន៕...
គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ថា កាលពីថ្ងៃអង្គារម្សិលមិញនេះ លោក Denys Shmyhal នាយករដ្ឋមន្ត្រីរបស់ប្រទេសអ៊ុយក្រែន បានប្រកាសថា ប្រទេសអ៊ុយក្រែន នឹងទទួលបានថវិកា ប្រមាណ១,៦ពាន់លានអឺរ៉ូ ស្មើនឹងប្រមាណ ១,៦២ពាន់លានដុល្លារអាមេរិក ពីធនាគារវិនិយោគសហភាពអឺរ៉ុប រឺហៅកាត់ថា EIB ។ លោក បានប្រាប់ដល់គណៈរដ្ឋមន្ត្រី...
បរទេស៖ នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denis Shmigal កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការលើកឡើងថា អ៊ុយក្រែន នឹងធ្វើការស្នើសុំហ្គាសពីសហរដ្ឋអាមេរិក ដូចទៅនឹងគោលការដែលខ្លួន ធ្លាប់បានស្នើសុំជាអាវុធ ពីអាមេរិក យ៉ាងដូច្នោះដែរ ពីព្រោះថារដូវរងាជិតឈានចូល មកដល់អ៊ុយក្រែន ពិតជាត្រូវការ ថាមពលមួយនេះយ៉ាងខ្លាំង។ លោក Shmigal បានប្រកាសបែបនេះ នៅក្នុងពេលកំពុងថ្លែងការណ៍ ទៅកាន់សភាជាតិ កាលពីថ្ងៃអង្គារម្សិលមិញ...
បរទេស៖ យោងតាមការចេញផ្សាយដោយ Euronews កាលពីថ្ងៃអង្គារម្សិលមិញនេះ បានឲ្យដឹងថា ពលរដ្ឋអ៊ុយក្រែនជាច្រើនពាន់នាក់ បាននាំគ្នាធ្វើដំណើរចូលទៅកាន់ តំបន់ភាគខាងកើត និងភាគខាងត្បូងវិញហើយ នៃប្រទេសអ៊ុយក្រែនបន្ទាប់ពី តំបន់នេះបានទទួលរងនូវ ការប្រឈមមុខដាក់គ្នារវាង យោធាអ៊ុយក្រែននិងរុស្សីកន្លងមក។ ប្រភពដដែលបានសរសេរទៀតថា ទោះបីជាយ៉ាងណាក្តីតំបន់ទាំងពីរនេះ បច្ចុប្បន្នកំពុងបន្តកាន់កាប់ ដោយរដ្ឋាភិបាលនៃទីក្រុងគៀវផង និងរដ្ឋាភិបាល នៃទីក្រុងមូស្គូផងនៅឡើយ ដោយពួកគេបានលើកឡើងថា ការវិលត្រឡប់គឺទាំងប្រថុយប្រថាន ខណៈដែលស្ថានភាពស្ថេរភាព...
គៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានចុះហត្ថលេខាលើក្រឹត្យមួយ ដើម្បីតែងតាំងមេបញ្ជាការថ្មី នៃកងកម្លាំងប្រតិបត្តិការពិសេស (SOF) ដែលជាសាខា នៃកងកម្លាំងប្រដាប់អាវុធ នៃប្រទេសអ៊ុយក្រែន។ យោងតាមក្រឹត្យ ដែលបានចេញផ្សាយ នៅលើគេហទំព័រប្រធានាធិបតី Viktor Khorenko ត្រូវបានតែងតាំង ជាមេបញ្ជាការ SOF នេះបើយោង...
បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន នឹងអាចឲ្យនាវាផ្ទុកគ្រាប់ធញ្ញជាតិ របស់ខ្លួន ជាច្រើនគ្រឿង ចាកចេញពីប្រទេស ជាលើកដំបូង តាមសមុទ្រខ្មៅ ក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោមកិច្ចព្រមព្រៀង ដែលមានជួយសម្រុះសម្រួលដោយអង្គការសហប្រជាជាតិ និងប្រទេសតួគី កាលពីថ្ងៃសុក្រ កន្លងមកនេះ។ លោករដ្ឋមន្ត្រីក្រសួងកិច្ចការងារ ហេដ្ឋរចនាសម្ព័ន្ធ របស់...
បរទេស៖ ប្រធានាធិបតីតួគីលោក Recep Tayyip Erdogan កាលពីថ្ងៃចន្ទម្សិលមិញនេះបានធ្វើការរិះគន់ចំៗ ទៅលើបណ្តាមេដឹកនាំរបស់លោកខាងលិចចំពោះ អាកប្បកិរិយារបស់ពួកគេទៅលើមេដឹកនាំរុស្សីលោក Vladimir Putin។ លោក Erdogan បានពន្យល់ពីអត្តចារិតរបស់លោក Putin ទៅកាន់លោកខាងលិចហើយបានរៀបរាប់បន្ថែមអំពីសមត្ថភាពចរចារបស់លោក ជាមួយនឹងមេដឹកនាំរុស្សី រូបនេះរហូតដល់អាចដោះស្រាយ ជាមួយនឹងរដ្ឋាភិបាលទីក្រុងមូស្គូកាល ពីសប្តាហ៍មុនទាំងទៅលើបញ្ហានៃ ប្រទេសស៊ីរីនិងបញ្ហាកិច្ចព្រមព្រៀងជា មួយនឹងអ៊ុយក្រែនដើម្បីដោះទាល់នាំ ចេញផលិតផលគ្រាប់ធញ្ញជាតិ...