បរទេស៖ ទាហានជាប់កិច្ចសន្យារុស្ស៊ីដែលបដិសេធមិនបន្តការប្រយុទ្ធនៅអ៊ុយក្រែនបាននិយាយថា មេបញ្ជាការយោធារបស់ពួកគេមិនអនុញ្ញាតឱ្យពួកគេត្រឡប់ទៅផ្ទះវិញទេ ហើយកំពុងប្រើការគំរាមកំហែង និងការបំភិតបំភ័យដើម្បីបង្ខំពួកគេឱ្យត្រឡប់ទៅសមរភូមិវិញ។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រុមទាហាននៃកងពលតូចការពារអាកាសទី 11 ដែលជាអង្គភាពយោធាមកពីសាធារណរដ្ឋ Buryatia របស់ស៊ីបេរីបានដាក់ពង្រាយក្នុងប្រទេសអ៊ុយក្រែនចាប់តាំងពីថ្ងៃដំបូងនៃការលុកលុយរបស់រុស្ស៊ី – បានដាក់ការលាលែងពីតំណែងនៅដើមខែនេះ ប៉ុន្តែសំណើរបស់ពួកគេបានជួបនឹង ការប្រឆាំងពីអាជ្ញាធរយោធា។...
បរទេស៖ ក្រុង Nikolayev ភាគនិរតីនៃប្រទេសអ៊ុយក្រែន គ្រោងនឹងដាក់ចូលទៅក្នុង ការបិទខ្ទប់ទាំងស្រុងនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ នេះបើតាមអភិបាលក្រុងលោក Vitaliy Kim បានបង្ហើបឱ្យដឹងថា។ លោកបានប្រាប់កាសែត The Telegraph ក្នុងបទសម្ភាសន៍មួយថា វិធានការខ្លាំងគឺចាំបាច់ដើម្បីចាប់អ្នកស៊ើបការណ៍ និងអ្នកបំផ្លិចបំផ្លាញដែលគេជឿថាកំពុងឃុបឃិតជាមួយរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ថា ក្រសួងសុខាភិបាលអ៊ុយក្រែនបាននិយាយថា យ៉ាងហោចណាស់ បុគ្គលិកពេទ្យ១៨នាក់ ត្រូវបានសម្លាប់ និងបរិក្ខារពេទ្យជិត៩០០ ត្រូវបានខូចខាត ឬបំផ្លាញដោយការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន ដែលបានឈានចូលដល់ខែទី៦ គិតត្រឹមថ្ងៃអាទិត្យ ។ នៅក្នុងការបង្ហោះលើបណ្តាញ Facebook ក្រសួងសុខាភិបាល...
បរទេស៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បាននិយាយកាលពីថ្ងៃសុក្រថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនព្រួយបារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួន របស់ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky ។ លោក Sullivan បានបន្ថែមថា សហរដ្ឋអាមេរិកកំពុងជួយលោក Zelensky ជាមួយនឹងសន្តិសុខរបស់លោក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែកក្កដា...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ថា កាលពីថ្ងៃសៅរ៍ គណៈប្រតិភូជាន់ខ្ពស់សភាអាមេរិក បានជួបជាមួយលោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន ក្នុងទីក្រុង គៀវ ហើយបានសន្យាថា នឹងព្យាយាមធានានូវការគាំទ្រ បន្តក្នុងសង្គ្រាមប្រឆាំងនឹងរុស្ស៊ី ។ គណៈប្រតិភូ ដែលរួមបញ្ចូលតំណាង...
បរទេស៖ ក្នុងរយៈពេលត្រឹមតែ១២ម៉ោងបន្ទាប់ ពីទីក្រុងម៉ូស្គូបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងជាមួយអ៊ុយក្រែន ដើម្បីអនុញ្ញាតឱ្យមានការតាមដាន ការនាំចេញគ្រាប់ធញ្ញជាតិពីកំពង់ផែភាគខាងត្បូង របស់អ៊ុយក្រែនមកនោះ ស្រាប់តែ ប្រទេសរុស្ស៊ីបានកំណត់គោលដៅ លើកំពង់ផែ Odesa ដ៏សំខាន់របស់អ៊ុយក្រែន – តាមរយៈនោះការនាំចេញគ្រាប់ធញ្ញជាតិនឹងប្រព្រឹត្តទៅ ជាមួយនឹងការវាយប្រហារ ដោយមីស៊ីលទៅវិញ។ យោងតាមសារព័ត៌មាន The Guardian ចេញផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២...
ប៉េកាំង៖ រុស្ស៊ីនិងអ៊ុយក្រែន បានចុះហត្ថលេខា ដោយឡែកពីគ្នាក្នុងកិច្ចព្រមព្រៀង នៅទីក្រុងអ៊ីស្តង់ប៊ុល កាលពីថ្ងៃសុក្រ ជាមួយតួកគី និងអង្គការសហប្រជាជាតិ ដើម្បីបន្តការនាំចេញគ្រាប់ធញ្ញជាតិ ពីកំពង់ផែអ៊ុយក្រែន ទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈសមុទ្រខ្មៅ។ កិច្ចព្រមព្រៀងដែលហៅថា “គំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ” ត្រូវបានចុះហត្ថលេខាដំបូងដោយរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu ជាមួយសមភាគីតួកគីលោក Hulusi Akar និងអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសនៅក្នុងការធ្វើបច្ចុប្បន្នភាពប្រចាំថ្ងៃកាលពីថ្ងៃសុក្រថា យុទ្ធជនជាតិនិយមអ៊ុយក្រែនជាច្រើនរយនាក់ ដែលមានទីតាំងនៅសាធារណរដ្ឋប្រជាមានិត Donetsk ត្រូវបានកម្ទេចចោល បន្ទាប់ពីការវាយប្រហារដោយមីស៊ីល ដោយភាពជាក់លាក់ខ្ពស់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមក្រសួងការពារជាតិរុស្ស៊ីថា កងកម្លាំងរុស្ស៊ីបានបំផ្លាញ ទីតាំងដាក់ពង្រាយបណ្ដោះអាសន្ននៃការបង្កើតជាតិនិយម ‘Black Hundred’ ដោយប្រើអាវុធដែលមានភាពជាក់លាក់ខ្ពស់នៅលើដី។ អ្នកប្រយុទ្ធត្រូវបានគេអះអាងថា បានលាក់ខ្លួននៅក្នុងអគារសាលាមួយក្នុងទីក្រុង...
បរទេស៖ យោធាអង់គ្លេសបាននិយាយកាលពីថ្ងៃសុក្រថា កងទ័ពជើងទឹក Royal Navy កំពុងបណ្តុះបណ្តាលដល់នាវិកអ៊ុយក្រែននៅប្រទេសស្កុតឡែន ក្នុងការប៉ុនប៉ងគាំទ្រទីក្រុង គៀវ ក្នុងការប្រយុទ្ធរបស់ខ្លួនជាមួយរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ការហ្វឹកហ្វឺននេះមានការចូលរួមពីលោក Vladimir Gavrilov អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន និងរដ្ឋមន្ត្រីកងកម្លាំងប្រដាប់អាវុធចក្រភពអង់គ្លេស James Heappey...
អ៊ីស្តង់ប៊ុល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ថា អ៊ុយក្រែន រុស្ស៊ី តួកគី និងអង្គការសហប្រជាជាតិ បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងមួយកាលពីថ្ងៃសុក្រ ដែលអនុញ្ញាតឱ្យអ៊ុយក្រែនបន្តការ នាំចេញគ្រាប់ធញ្ញជាតិឡើងវិញ ។ ប្រទេសតួកគី ដែលជាម្ចាស់ផ្ទះក្នុងការចុះហត្ថលេខា លើកិច្ចព្រមព្រៀងនៅទីក្រុងអ៊ីស្តង់ប៊ុល បានឲ្យដឹងថា ការផ្លាស់ប្តូរនេះនឹងបង្ហាញពី...