ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន អះអាងថា រុស្សី លុបមូលដ្ឋាន ការពារអាកាសសំខាន់ៗ ដើម្បីផ្គត់ផ្គង់ទាហាន ទៅកាន់សង្រ្គាម នៅអ៊ុយក្រែន

គៀវ ៖ យោងតាមរូបភាពពីផ្កាយរណប ដែលបានរាយការណ៍ ដោយទីភ្នាក់ងារព័ត៌មានហ្វាំងឡង់ Yleisradio Oy កាលពីថ្ងៃអាទិត្យបានឲ្យដឹងថា ប្រទេសរុស្ស៊ី ត្រូវបានគេចោទប្រកាន់ថា បានលុបចោល នូវមូលដ្ឋាន ការពារដែនអាកាសដ៏សំខាន់មួយ ដើម្បីផ្គត់ផ្គង់ កងកម្លាំងឡើងវិញ នៅក្នុងប្រទេស អ៊ុយក្រែន ចំពេលមានការខាតបង់ ទាហានកាន់តែច្រើន ។

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យ វាយលុកអ៊ុយក្រែននៅថ្ងៃទី២៤ ខែកុម្ភៈ ដោយសង្ឃឹមថា នឹងទទួលបានជ័យជំនះភ្លាមៗ ប្រឆាំងនឹងអ្នកជិតខាង នៅអឺរ៉ុបខាងកើតរបស់លោក ។

ទោះបីជាយ៉ាងណាក៏ដោយ អ៊ុយក្រែនបានជួបជាមួយកងទ័ព របស់លោក ពូទីន ជាមួយនឹងការការពារដ៏រឹងមាំជាងការរំពឹងទុក ដែលត្រូវបានពង្រឹងដោយ ជំនួយយោធារបស់លោកខាងលិច ចាប់តាំងពីពេលនោះមក ។

រុស្ស៊ីបានទទួលរងការខាតបង់ សម្ភារៈយ៉ាងសំខាន់ចំពេលមានសង្រ្គាម ដោយបង្ខំឱ្យពួកគេងាក ទៅរកការប្រើអាវុធចាស់ៗ ដូចជាមីស៊ីលប្រឆាំង យន្តហោះសម័យសូវៀត ។

អ៊ុយក្រែនបានអះអាងថា បានបំផ្លាញអាវុធរុស្ស៊ីមួយចំនួនធំ រួមទាំងរថក្រោះ ២២១២គ្រឿង ប្រព័ន្ធកាំភ្លើងធំ ១៣១៣គ្រឿង និងយន្តហោះ ២៥១គ្រឿង នេះបើយោងតាមក្រសួងការពារជាតិរបស់ខ្លួន ទោះបីជាការអះអាងទាំងនេះ មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យក៏ដោយ។

យោងតាមក្រុមហ៊ុន ផ្សាយសាធារណៈជាតិរបស់ហ្វាំងឡង់ Yleisradio Oy (Yle) បានឱ្យដឹងថា ចំពេលមានរបាយការណ៍ នៃការខាតបង់ឧបករណ៍ច្រើន ពេលនេះរុស្ស៊ី ហាក់ដូចជាកំពុងផ្លាស់ប្តូរកាំជ្រួច ប្រឆាំងយន្តហោះពីទីក្រុង St. Petersburg ឆ្ពោះទៅប្រទេសអ៊ុយក្រែន ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top