Breaking: ទីភ្នាក់ងារវាយតម្លៃ Moody បញ្ជាក់ថា រុស្ស៊ីខកខាន្សងបំណុលបរទេស ជាលើកដំបូង ក្នុងរយ:ពេលមួយសតវត្ស ចំពោះអ្នកកាន់ប័ណ្ណបំណុល នូវការប្រាក់ចំនួន ១០០ លានដុល្លារ ក្នុងការទូទាត់ការប្រាក់។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានបារាំង នៅមុននេះបន្តិច។ ការខកខានមិនបានបង់ថ្លៃនេះ កើតឡើងជាបន្តបន្ទាប់នៃទណ្ឌកម្មដ៏តឹងតែង លើប្រទេសរុស្ស៊ី បន្ទាប់ពីវាឈ្លានពានអ៊ុយក្រែន។ ប្រែសម្រួលដោយ៖ សយ សុភា
អាល្លឺម៉ង់៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ថា បើតាមទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានលើកឡើងកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិក គ្រោងនឹងបញ្ជូនមីស៊ីលប្រឆាំងនឹង យន្តហោះទំនើប ឲ្យដល់អ៊ុយក្រែន ដើម្បីការពារប្រឆាំងនឹង ការវាយប្រហាររបស់រុស្ស៊ី ។ លោក Sullivan...
បរទេស៖ យោងតាមការបញ្ជាក់ របស់ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃចន្ទម្សិលមិញ បានលើកឡើងថា រដ្ឋាភិបាល នៃប្រទេសបារាំង បានបង្ហាញពីបំណង ក្នុងការជំនួសប្រេងឆៅ របស់រុស្ស៊ី តាមរយៈការអនុញ្ញាតិឲ្យ ប្រេងឆៅពីអ៊ីរ៉ង់និងវេណេស៊ុយអេឡា ដែលកំពុងរងទណ្ឌកម្មនោះ ជំនួសវិញ។ ក្នុងនោះផងដែរ រដ្ឋាភិបាលទីក្រុងទីក្រុងប៉ារីស ក៏នឹងធ្វើការដាក់យន្តការ និងស្នើឡើង ដើម្បីកាត់បន្ថយតម្លៃប្រេង...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍កាលពីថ្ងៃចន្ទថា ខ្លួនបានធ្វើការវាយប្រហារ ដោយជោគជ័យ លើរោងចក្រផលិតគ្រាប់រ៉ុក្កែត ក្នុងទីក្រុងគៀវ ដែលរោងចក្រនេះ ត្រូវបានប្រើដើម្បីផលិត គ្រាប់រំសេវ សម្រាប់ប្រព័ន្ធរ៉ុក្កែត បាញ់បង្ហោះជាច្រើន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទិ២៧ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍ថា ការវាយប្រហារនេះត្រូវបានធ្វើឡើងកាលពីថ្ងៃអាទិត្យជាមួយនឹងកាំជ្រួចនាំផ្លូវចំនួនបួន ដែលគ្រាប់ទាំងអស់...
បរទេស៖ យោងតាមការចេញផ្សាយរបស់កាសែត The Bloomberg កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានឲ្យដឹងថា បណ្តាប្រទេស G7 នឹងធ្វើការសន្យាគាំទ្រដល់ប្រទេសអ៊ុយក្រែន នៅគ្រប់ទំរង់និងគ្មានទីបញ្ចប់ឡើយ។ ការចេញផ្សាយនេះត្រូវបាន ធ្វើឡើងនៅក្នុងពេលដែល កិច្ចប្រជុំមេដឹកនាំប្រទេស G7 បានចាប់ផ្តើមដំណើរការឡើង កាលពីថ្ងៃអាទិត្យម្សិលមិញ នៅក្នុងទីក្រុង Bavaria ប្រទេសអាល្លឺម៉ង់ដែល ប្រព្រឹត្តឡើងក្នុងរយៈពេល៣ថ្ងៃ ហើយក្នុងនោះជម្លោះនៅអ៊ុយក្រែន គឺជារបៀបវារៈដ៏សំខាន់បំផុត។...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសរុស្សីលោក Sergey Shoigu កាលពីថ្ងៃអាទិត្យម្សិលមិញត្រូវបានគេដឹងថា បានបំពេញដំណើរត្រួតពិនិត្យ យោធារុស្សីដែលកំពុងមានវត្តមាន នៅក្នុងទឹកដីរបស់អ៊ុយក្រែនព្រមទាំង បានធ្វើការផ្តល់គ្រឿងឥស្សរយស ជាច្រើនផងដែរជូនទាហានរុស្សី។ មេបញ្ជាការជាច្រើនរូប បានធ្វើការរាយការណ៍នូវស្ថានភាពនៃ ប្រតិបត្តិការយោធារបស់ខ្លួន ក្នុងប្រទេសអ៊ុយក្រែន ដោយមានវត្តមានលោក Shoigu ចូលរួមស្តាប់យ៉ាងយកចិត្តទុកដាក់ ដើម្បីដាក់ផែនការគាំទ្របន្ថែមទៀត ដល់យោធារុស្សីនិងក៏ដូចជាការបង្កើន លក្ខខណ្ឌរស់នៅចាំបាច់ផ្សេងទៀត ជូនពួកគេក្នុងពេលបំពេញការងារនៅទីនេះ។...
គៀវ៖ កាលពីសប្តាហ៍មុន មន្ត្រីអ៊ុយក្រែន បានជួបប្រជុំគ្នានៅទីក្រុងវ៉ាស៊ីនតោន ជាមួយនឹងមេបញ្ជាការអាតូមិក ដែលជាក្រុមហ៊ុនផលិតយន្តហោះដ្រូនយោធា ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា រួមទាំងយន្តហោះ mq 9 reaper កងកម្លាំងអាកាសរបស់សហរដ្ឋអាមេរិក ការឈ្លបយកការណ៍សំខាន់ និងយន្តហោះគ្មានមនុស្សបើកវាយប្រហារ។ លោក Mark brinkley អ្នកនាំពាក្យរបស់អាតូមិកដែលមានការគាំទ្រពីរដ្ឋាភិបាលសហរដ្ឋអាមេរិកបានលើកឡើងថា យើងមានយន្តហោះ ដែលអាចរកបាននៅពេលនេះ សម្រាប់ការផ្ទេរភ្លាមៗ...
ឡាអេ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ថា រយៈពេល២ទសវត្សរ៍ដំបូងរបស់ខ្លួនបាននាំមកនូវការរិះគន់ និងភាពចម្រូងចម្រាស ប៉ុន្តែនៅគ្រាដែលតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ហៅកាត់ (ICC)ប្រារព្ធខួបលើកទី២០របស់ខ្លួន សង្រ្គាមអ៊ុយក្រែន កំពុងផ្តល់កម្លាំងចិត្តជាថ្មីមួយដល់ស្ថាប័ននេះ ។ ចាប់តាំងពីការបង្កើតលក្ខន្តិកៈទីក្រុងរ៉ូមបានចូលជាធរមាន នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០០២ តុលាការឧក្រិដ្ឋកម្ម សង្គ្រាមអចិន្ត្រៃយ៍តែមួយគត់របស់ពិភពលោក...
តូក្យូ៖ រដ្ឋមន្ត្រីការបរទេស មកពីក្រុមប្រទេសឧស្សាហកម្មទាំង៧ បានព្រមព្រៀងគ្នា កាលពីថ្ងៃសុក្រថា ការលុកលុយរបស់រុស្សីលើអ៊ុយក្រែនដែលជាកន្លែងមួយ របស់ពិភពលោក បានបង្កឱ្យមានវិបត្តិស្បៀងអាហារពិភពលោក នាពេលបច្ចុប្បន្ន។ ក្រុមរដ្ឋមន្ត្រី G-7 “បានបញ្ជាក់យ៉ាងច្បាស់ថា សង្រ្គាមរុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន កំពុងធ្វើឱ្យអសន្តិសុខស្បៀង កាន់តែធ្ងន់ធ្ងរ រួមទាំងដោយការបិទសមុទ្រខ្មៅ ការទម្លាក់គ្រាប់បែក និងកំពង់ផែ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ កសិកម្មរបស់អ៊ុយក្រែន” ។ បញ្ហាផ្គត់ផ្គង់ស្បៀងអាហារ...
យូអិន៖ អគ្គលេខាធិការអង្គការ សហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃសុក្របានសង្កត់ធ្ងន់លើ សារៈសំខាន់នៃការរួមបញ្ចូលឡើងវិញ នូវផលិតផលអាហារ និងជីពីអ៊ុយក្រែន និងរុស្ស៊ីទៅក្នុងទីផ្សារពិភពលោក។ នៅក្នុងសារជាវីដេអូ សម្រាប់សន្និសីទថ្នាក់ រដ្ឋមន្ត្រីនៅទីក្រុងប៊ែកឡាំង ស្តីពីសន្តិសុខស្បៀងពិភពលោក លោក Guterres បានព្រមានថាគ្រោះទុរភិក្សជាច្រើន អាចត្រូវបានប្រកាសនៅឆ្នាំ២០២២ ហើយឆ្នាំ២០២៣ អាចកាន់តែអាក្រក់ទៅៗ។ ការចំណាយចម្បងសម្រាប់កសិករគឺជី និងថាមពល។...