បរទេស៖ កប៉ាល់រុស្ស៊ីរាប់សិបគ្រឿងកាលពីថ្ងៃព្រហស្បតិ៍បានចូលរួមក្នុង សមយុទ្ធយោធានៅសមុទ្របាល់ទិកយុទ្ធសាស្ត្រ បន្ទាប់ពីប្រទេស ស៊ុយអែត និង ប្រទេសហ្វាំងឡង់ ដែលថ្មីៗនេះបានប្រកាសប៉ុនប៉ងចង់ចូលរួមជាមួយអង្គការណាតូ។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃ៩ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កប៉ាល់នៃកងនាវាបាល់ទិករបស់ខ្លួននឹង “បំពេញការងារហ្វឹកហ្វឺនសម្រាប់ការពារផ្លូវសមុទ្រ និងមូលដ្ឋានកងនាវា” ។ សេចក្តីថ្លែងការណ៍ដដែលបានឱ្យដឹងទៀតថា...
យូអិន ៖ អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃពុធបានព្រមានថា ជម្លោះអ៊ុយក្រែន អាចបង្កឱ្យមានភាពវឹកវរផ្នែកសង្គម និងសេដ្ឋកិច្ចជុំវិញពិភពលោក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ ជម្លោះរយៈពេលបីខែ នាំមកនូវការបង្ហូរឈាមថ្មី និងការឈឺចាប់ សម្រាប់អ្នកនៅលើដី ។ សម្រាប់មនុស្សជុំវិញ ពិភពលោក ជម្លោះរួមជាមួយ...
បរទេស ៖ ជនបរទេសចំនួន៣នាក់ ដែលបានប្រយុទ្ធ ដើម្បីកងកម្លាំង អ៊ុយក្រែន បានប្រកែកមិនទទួលទោស ចំពោះការចោទប្រកាន់មួយចំនួន នៅក្នុងតុលាការទីក្រុង Donetsk កាលពីថ្ងៃពុធ។ ជនជាតិអង់គ្លេស២ នាក់ គឺ Shaun Pinner និង Aiden Aslin និងពលរដ្ឋម៉ារ៉ុកម្នាក់ឈ្មោះ Ibrahim Saadoun...
បរទេស៖ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំ នៅសហរដ្ឋអាមេរិក លោក Anatoly Antonov បាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកកំពុងបំពាន លើកាតព្វកិច្ចអន្តរជាតិ និងគោលនយោបាយផ្ទាល់ខ្លួនរបស់ខ្លួន ជាមួយនឹងកញ្ចប់ជំនួយយោធា ចុងក្រោយបំផុតរបស់ខ្លួនចំពោះអ៊ុយក្រែន។ លោកបានចង្អុលបង្ហាញថា ក្នុងចំណោមរបស់ផ្សេងទៀត គឺរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានបរាជ័យក្នុងការទទួលបាន ការអនុញ្ញាតពីរុស្ស៊ី មុនពេលបង្វែរឧទ្ធម្ភាគចក្រ Mi-17 ចំនួនបួនគ្រឿងពីគោលដៅដើម នៅប្រទេសអាហ្វហ្គានីស្ថាន ទៅកាន់អ៊ុយក្រែន។...
បរទេស៖ ក្រសួងការពារជាតិ របស់ប្រទេសន័រវេស បានប្រកាសកាលពីថ្ងៃពុធថា ប្រទេសអ៊ុយក្រែន នឹងទទួលបានកាំភ្លើងធំប្រភេទ M109 ចំនួន២២គ្រឿងពីប្រទេសន័រវេស។ សេចក្តីថ្លែងការណ៍បាននិយាយថា សព្វាវុធត្រូវបានបរិច្ចាគទាំងស្រុង ជាមួយនឹងឧបករណ៍ គ្រឿងបន្លាស់ និងគ្រាប់រំសេវ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា កាំភ្លើងធំ M109 គឺជាកាំភ្លើង...
បរទេស៖ ប៉ូលីសស៊ុយអែត បានសម្តែងការព្រួយបារម្ភថា អាវុធដែលផ្តល់ទៅឱ្យអ៊ុយក្រែន ដោយអ្នកគាំទ្រលោកខាងលិច អាចធ្វើដំណើរ (ហូរ) ទៅកាន់ប្រទេសស៊ុយអែត ដោយបញ្ចប់ នៅក្នុងដៃនៃក្រុមឧក្រិដ្ឋជន នៅពេលដែលជម្លោះ បានបញ្ចប់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងទៅកាន់វិទ្យុស៊ុយអែត កាលពីថ្ងៃច័ន្ទ ស្នងការផ្នែកឧក្រិដ្ឋកម្ម លោក...
គៀវ៖ ក្រសួងការបរទេសអ៊ុយក្រែន បានឲ្យដឹងថាទីក្រុងកៀវ កំពុងជួបពិភាក្សាជាមួយអង្គការសហប្រជាជាតិ (UN) និងដៃគូផ្សេងទៀត ស្តីពីការបង្កើតច្រករបៀងមនុស្សធម៌ សម្រាប់ការនាំចេញ ផលិតផលកសិកម្មរបស់អ៊ុយក្រែន។ ក្រសួងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “អ៊ុយក្រែន កំពុងវិនិយោគកិច្ចខិតខំប្រឹងប្រែងទាំងអស់ ក្នុងការបិទច្រកសមុទ្រអ៊ុយក្រែន ដើម្បីការពារវិបត្តិស្បៀងអាហារពិភពលោក” ។ ក្រសួងបានឲ្យដឹងថា អ៊ុយក្រែន ត្រូវការការធានាសន្តិសុខ ប្រកបដោយប្រសិទ្ធភាព ដើម្បីស្ដារឡើងវិញនូវការធ្វើនាវាចរណ៍ នៅសមុទ្រខ្មៅ...
គៀវ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ថា ក្រុមគ្រួសារទាហានឲ្យដឹងថា សាកសពយុទ្ធជនអ៊ុយក្រែនមួយចំនួន ដែលបានសម្លាប់ការពារកំពង់ផែដ៏សំខាន់ នៅភាគអាគ្នេយ៍នៃទីក្រុង Mariupol ត្រូវបាននាំមកដល់ទីក្រុង គៀវហើយ ។ ពួកគេលើកឡើងថា នេះជាផ្នែកនៃការដោះដូរជាមួយរុស្ស៊ី ដោយភាគីនីមួយៗ ទទួលបានសាកសព ចំនួន១៦០នាក់ ហើយទីក្រុងម៉ូស្គូ មិនបានធ្វើអត្ថាធិប្បាយអ្វីទេ ។...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ថា កងកម្លាំងអ៊ុយក្រែនបានតស៊ូ ដើម្បីកាន់កាប់ដីរបស់ពួកគេ នៅក្នុងការប្រយុទ្ធគ្នាតាមផ្លូវ ទៅតាមកាន់ទីក្រុង Sievierodonetsk ភាគខាងកើត ខណៈដែលប្រធានាធិបតី លោក Volodymyr Zelenskyy បាននិយាយថា ស្ថានភាពគឺពិបាកផងដែរ ដោយសន្យាថា នឹងដណ្តើមយកផលប្រយោជន៍របស់រុស្ស៊ី...
បរទេស៖ យោងតាមការប្រកាស ដោយរដ្ឋមន្ត្រីក្រសួងកសិកម្ម របស់ប្រទេសតួកគីលោក Vait Kirisci កាលពីថ្ងៃអង្គារម្សិលមិញនេះ បានឲ្យដឹងថាប្រទេសអ៊ុយក្រែន បានឈានទៅដល់ការព្រមព្រៀង ក្នុងការលក់គ្រាប់ធញ្ញជាតិ បញ្ចុះតម្លៃដល់ទៅ ២៥ភាគរយឲ្យប្រទេសតួកគី។ រដ្ឋាភិបាលទីក្រុងអង់ការ៉ា ក្នុងនាមជាអ្នកព្យាយាមខិតខំ សម្របសម្រួលម្នាក់នៅក្នុងជម្លោះ រវាងរដ្ឋាភិបាលទីក្រុងគៀវ និងរដ្ឋាភិបាលទីក្រុងមូស្គូនោះពេលនេះ បែរជាសម្រេចបានទៅ លើកិច្ចព្រមព្រៀងថ្មី ដើម្បីបន្តនាំចូលផលិតផលកសិកម្ម ពីប្រទេសអ៊ុយក្រែនតាមច្រកផែ Odessa...