បរទេស៖ ប្រធានក្រុមប្រឹក្សាសន្តិសុខរបស់ប្រទេសបេឡារុស លោក Alexander Volfovich បានអះអាងកាល ពីថ្ងៃអាទិត្យថា ប្រទេសបេឡារុសបានសង្កេតឃើញសកម្មភាពកើនឡើងនៃយោធាអ៊ុយក្រែន នៅតាមព្រំដែនរួម របស់ប្រទេសខ្លួន។ យោងតាមមន្ត្រីបានឱ្យដឹងថា កងទ័ពអ៊ុយក្រែនបានប្រមូល ផ្តុំនៅទីតាំងជាច្រើននៅ តាមបណ្តោយព្រំដែន ជាមួយនឹងក្រុមអ្នកបំផ្លិចបំផ្លាញមួយចំនួនចូលទៅក្នុងទឹកដីនៃប្រទេសបេឡារុស្ស។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា លោក...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ីបានអះអាងកាលពីថ្ងៃចន្ទថា ការវាយប្រហារដោយកាំភ្លើងធំរបស់រុស្ស៊ី បានបំផ្លាញថ្មរបស់កាំភ្លើងធំ M777 ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិកដែលមានទំហំ ១៥៥មីលីម៉ែត្រ ដែលប្រើប្រាស់ដោយយោធាអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ី បានបញ្ចេញវីដេអូមួយដែលបង្ហាញពីកាំភ្លើងធំធុន ១៥២ មីល្លីម៉ែត្រ 2S5 Giatsint-S របស់រុស្ស៊ីកំពុងធ្វើ សកម្មភាព។...
ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ថា សមាជិកសភា Yaroslav Zheleznyak បានលើកឡើងថា សភាអ៊ុយក្រែន កាលពីថ្ងៃអាទិត្យបានអនុម័តច្បាប់ដាក់ស្នើដោយប្រធានាធិបតី Volodymyr Zelensky ដើម្បីពន្យាពេលច្បាប់អាជ្ញាសឹកនៅក្នុងប្រទេសសម្រាប់រយៈពេល៩០ថ្ងៃទៀតដោយគិតចាប់ពីថ្ងៃទី ២៥ខែឧសភា ។សភាក៏បានអនុម័តច្បាប់ស្តីពីការពន្យារការចល័តទូទៅក្នុងប្រទេសរហូតដល់ថ្ងៃទី២៣ ខែសីហាផង ។ អ៊ុយក្រែន បានដាក់ច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី២៤ កុម្ភៈ ក្រោយមានជម្លោះជាមួយរុស្ស៊ី...
គៀវ៖ ទីក្រុងគៀវ និងសម្ព័ន្ធមិត្ត ជិតស្និទ្ធបំផុត បានឲ្យដឹងថា រុស្ស៊ីត្រូវតែដកខ្លួនទាំងស្រុង ពីអ៊ុយក្រែន ជាផ្នែកនៃ កិច្ចព្រមព្រៀង ឈប់បាញ់ណាមួយ ខណៈពួកគេ ប្រឈមមុខ នឹងការជំរុញ យ៉ាងម៉ឺងម៉ាត់ ពីក្រុងម៉ូស្គូ នៅភាគខាងកើតប្រទេស បន្ទាប់ពីសង្គ្រាម រយៈពេលបីខែ។ ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda...
បាងកក៖ កិច្ចប្រជុំរបស់រដ្ឋមន្ត្រីពាណិជ្ជកម្ម មកពីតំបន់អាស៊ីប៉ាស៊ីហ្វិកបានបញ្ចប់ កាលពីថ្ងៃអាទិត្យដោយមិនបាន ចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយសារតែមានភាពខុសគ្នាជុំវិញ ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មជប៉ុន លោក Koichi Hagiuda បានលើកឡើងថា លទ្ធផលនៃកិច្ចប្រជុំវេទិកាសហ ប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក រយៈពេលពីរថ្ងៃនៅទីក្រុងបាងកក ដែលផ្តោតលើវិធីជំរុញកំណើនសេដ្ឋកិច្ច នៅក្នុងពិភពលោកក្រោយជំងឺកូវីដ-១៩ គួរតែត្រូវបានឆ្លុះបញ្ចាំងនៅ ក្នុងសេចក្តីថ្លែងការណ៍របស់ប្រធាន។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក Jurin...
បរទេស៖ អភិបាលក្រុង Energodar ដែលបច្ចុប្បន្នកំពុងស្ថិតនៅ ក្នុងការគ្រប់គ្រងរបស់រុស្សីនៅឡើយ ស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសអ៊ុយក្រែន ព្រមទាំងកងអង្គរក្ស ២រូបទៀតរបស់គាត់បានទទួលរងរបួស នៅក្នុងហេតុការណ៍ ផ្ទុះគ្រាប់មួយកាលពីថ្ងៃអាទិត្យ។ ទីភ្នាក់ងារសារព័ត៌មាន TASS បានចេញផ្សាយដែរថាហេតុការណ៍ផ្ទុះនេះ បានកើតឡើងនៅនឹងផ្លូវចូលទៅកាន់ អាផាតមិនមួយកន្លែងដែលម្តាយ របស់លោកអភិបាលក្រុង Andrey Shevchik កំពុងស្នាក់នៅហើយគឺជាគ្រាប់បែក ដែលត្រូវបានគេបង្កប់ចោលនៅក្បែរ ទៅនឹងប្រអប់ចែកចាយអគិ្គសនី។ មន្ត្រិប៉ូលីសមួយរូបនៅក្នុងតំបន់...
បរទេស៖ លោក Gregory Meeks សមាជិកសភានិងជាប្រធាន គណកម្មការកិច្ចការងារការបរទេស កាលពីថ្ងៃអាទិត្យម្សិលមិញ បានធ្វើការលើកឡើងថា សហរដ្ឋអាមេរិកគឺបានត្រៀមខ្លួនរួចទៅហើយ ក្នុងការផ្គត់ផ្គង់អាវុធ មួយចំនួនទៅឲ្យប្រទេស Moldova ហើយរៀបចំបញ្ហាបច្ចុប្បន្ន ដើម្បីយកទៅពិភាក្សាជាមួយ នឹងរដ្ឋាភិបាលនៃប្រទេសមួយនេះផងដែរ។ សេចក្តីថ្លែងការណ៍ដែលបាន ធ្វើឡើងកាលពីថ្ងៃអាទិត្យម្សិលមិញនេះ នៅឯសន្និសិទកាសែតមួយក្នុងទីក្រុង Chisinau ដែលជាទីក្រុងលោកសមាជិកសភារូបនេះ អញ្ជើញមកដល់ដើម្បីបំពេញទស្សនកិច្ច ជាមួយនឹងក្រុមគណប្រតិភូអាមេរិកផ្សេងទៀត...
បរទេស៖ រដ្ឋមន្ត្រីកិច្ចការងារការបរទេសតំបន់អឺរ៉ុប របស់ប្រទេសបារាំងលោក Clement Beaune កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានអះអាងថា មកដល់ពេលនេះគ្មានផ្លូវណាលឿន សម្រាប់អ៊ុយក្រែនក្នុងការចូល ជាសមាជិករបស់សហភាពអឺរ៉ុបឡើយ ហើយវានឹងបន្តក្នុងរយៈពេលដ៏យូរមួយ។ លោក Beaune បានថ្លែងប្រាប់ទៅកាន់វិទ្យុបារាំង Radio J ថា៖ ពួកយើងត្រូវតែមានភាពស្មោះត្រង់។ ប្រសិនបើអ្នកណាម្នាក់និយាយថា អ៊ុយក្រែននឹងអាចចូលរួមសមាជិកអឺរ៉ុប ក្នុងរយៈពេល ៦ខែឬ១ឆ្នាំឬ២ឆ្នាំនោះ...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ថា លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានព្រមានកាលពីថ្ងៃសៅរ៍ថា មានតែរបកគំហើញខាងការទូតប៉ុណ្ណោះ ជាជាងការទទួលជ័យជម្នះ ដោយប្រើប្រាស់យោធាទាំងស្រុង ដែលអាចបញ្ចប់សង្គ្រាមរបស់រុស្ស៊ី លើប្រទេសរបស់គាត់បាន ខណៈដែលក្រុងម៉ូស្គូបានកាត់បន្ថយ ការផ្គត់ផ្គង់ឧស្ម័នដល់ប្រទេសហ្វាំងឡង់ ។ លោក...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ថា ប្រទេសអ៊ុយក្រែនបានច្រានចោលបទឈប់បាញ់ ឬការធ្វើសម្បទានដល់ទីក្រុងម៉ូស្គូ ខណៈដែលរុស្ស៊ី បានបង្កើនការវាយលុកនៅក្នុងតំបន់ Donbas ភាគខាងកើត និងបញ្ឈប់ការផ្តល់ឧស្ម័នដល់ប្រទេសហ្វាំងឡង់ ស្របពេលដែលប្រធានាធិបតីប៉ូឡូញ Andrzej Duda បានរៀបចំថ្លែងទៅកាន់សភាអ៊ុយក្រែន នៅថ្ងៃអាទិត្យនេះ ។ បន្ទាប់ពីបញ្ចប់ការតស៊ូជាច្រើនសប្តាហ៍...