ព័ត៌មានអន្តរជាតិ

Update៖ អ៊ុយក្រែន បង្កើនការទម្លាក់គ្រាប់បែក ដើម្បីដណ្តើមយកក្រុងភាគខាងត្បូង ដែលគ្រប់គ្រងដោយរុស្ស៊ីមកវិញ

គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ថា អ៊ុយក្រែនបានបង្កើនការជំរុញរបស់ខ្លួន ដើម្បីដណ្តើមយកភាគខាងត្បូង ដែលគ្រប់គ្រងដោយរុស្ស៊ីរបស់ខ្លួនឡើងវិញ ដោយព្យាយាមទម្លាក់គ្រាប់បែក និងដាក់ឱ្យនៅដាច់ដោយឡែក ពីកងទ័ពរុស្ស៊ីនៅក្នុងតំបន់ ដែលពិបាកនឹងផ្គត់ផ្គង់ឡើងវិញ ប៉ុន្តែអ៊ុយក្រែនបានឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានឃើញភស្តុតាងដែលថា ទីក្រុងម៉ូស្គូកំពុងដាក់ពង្រាយ កងកម្លាំងរបស់ខ្លួនឡើងវិញ ដើម្បីការពារទឹកដីនោះ ។

នៅក្នុងសារដើម្បីប្រារព្ធទិវាភាព ជារដ្ឋអ៊ុយក្រែនប្រចាំឆ្នាំ លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានអបអរសាទរប្រជាជនអ៊ុយក្រែន ហើយបានបន្លឺសំឡេងប្រឆាំងយ៉ាងខ្លាំង។

គាត់បានកើតសរសេរនៅលើបណ្តាញ Telegram ថា “យើងនឹងមិនបោះបង់ចោលទេ ។ យើងនឹងមិនមានការបំភិតបំភ័យឡើយ ។ អ៊ុយក្រែន គឺជារដ្ឋឯករាជ្យ សេរី និងមិនអាចបំបែកបានឡើយ” ។

គួរបញ្ជាក់ថា បន្ទាប់ពីរុស្ស៊ី និងអ៊ុយក្រែន បានធ្វើកិច្ចព្រមព្រៀងកាលពីសប្តាហ៍មុន ដើម្បីទប់ស្កាត់ការនាំចេញ គ្រាប់ធញ្ញជាតិពីកំពង់ផែសមុទ្រខ្មៅ ប្រធានជំនួយរបស់ អង្គការសហប្រជាជាតិ លោក Martin Griffiths បានលើកឡើងថា លោកមានក្តីសង្ឃឹមថា ការដឹកជញ្ជូនគ្រាប់ធញ្ញជាតិលើកដំបូង ពីកំពង់ផែសមុទ្រខ្មៅរបស់អ៊ុយក្រែន អាចប្រព្រឹត្តទៅនៅព្រឹកថ្ងៃសុក្រនេះ ។

គាត់បានលើកឡើងថា ព័ត៌មានលម្អិត “សំខាន់” សម្រាប់ការឆ្លងកាត់ដោយសុវត្ថិភាព នៃកប៉ាល់នៅតែត្រូវបានដោះស្រាយ ទោះបីជាយ៉ាងណាក៏ដោយ គាត់បានបន្ថែមថា “ករណីនេះស្ថិតនៅក្នុងព័ត៌មានលម្អិត” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top