បរទេស៖ កងកម្លាំងជ្រើសរើស ពិសេមកពីចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក មានវត្តមាននៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមនៃអរិភាព ជាមួយរុស្ស៊ីកាលពីចុងខែកុម្ភៈ។ នេះបើតាមប្រភពមួយ ក្នុងសហគមន៍ស៊ើបការណ៍បារាំង បានរាយការណ៍ប្រាប់អ្នកយកព័ត៌មានរបស់កាសែត Le Figaro កាលពីសប្តាហ៍មុន។ យោងតាមសារព័ត៌មាន RT ចេញផ្សយកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា ការអះអាងនេះ ត្រូវបានរាយការណ៍ដោយអ្នកឆ្លើយឆ្លងព័ត៌មានអន្តរជាតិជាន់ខ្ពស់ របស់កាសែត...
បរទេស៖ កិច្ចប្រជុំបែបបិទទ្វាឬ Closed-door រវាងលោកប្រធានាធិបតីរុស្សី Vladimir Putin និងអធិកាបតីនៃប្រទេសអូទ្រីសលោក Karl Nehammer ត្រូវបានធ្វើឡើងនៅក្រៅទីក្រុងមូស្គូ កាលពីថ្ងៃចន្ទម្សិលមិញ។ យោងតាមការចេញផ្សាយរបស់ rt.com បានឲ្យដឹងថា កិច្ចប្រជុំនេះធ្វើឡើងដោយមិនមាន ការធ្វើសន្និសិទកាសែតឬសេចក្តីថ្លែងការណ៍ ជារួមណាមួយឡើយហើយកិច្ចប្រជុំ ក៏មិនបានធ្វើឡើង នៅអគារការិយាល័យរបស់ លោកប្រធានាធិបតីរុស្សី ឬសូម្បីតែមានរូបថត និងវិដេអូត្រូវបានចេញផ្សាយនោះដែរ។...
បរទេស៖ ក្រសួងការពារជាតិ នៃប្រទេសកូរ៉េ កាលពីពេលចុងក្រោយនេះ ត្រូវបានគេជឿជាក់ថាបានបដិសេធសំណើរសុំទិញអាវុធ ដោយរដ្ឋាភិបាលទីក្រុងគៀវ មុនពេលដែលលោកប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky នឹងត្រូវចេញសេចក្តីថ្លែងការណ៍មួយទៅកាន់សភា នៃប្រទេសកូរ៉េ។ រដ្ឋមន្ត្រីក្រសួងការពារជាតិ របស់កូរ៉េខាងត្បូង លោក Suh Wook បានទូរស័ព្ទជាមួយនឹងសមភាគីអ៊ុយក្រែន លោក Aleksey Reznikov កាលពីថ្ងៃសុក្រកន្លងមក និងបានបញ្ជាក់អំពីជំហជាមូលដ្ឋាន របស់កូរ៉េខាងត្បូងថា...
បរទេស៖ ឪពុកម្តាយរបស់ទាហានម្នាក់ឈ្មោះ Stanislav “Stas” Pivovarov បានព្យាយាមអស់រយៈពេលជិតពីរសប្តាហ៍ ដើម្បីស្វែងរកកូនប្រុសអាយុ ២១ ឆ្នាំរបស់ពួកគេ ដែលត្រូវបានបញ្ជូនទៅអ៊ុយក្រែនក្នុងខែកុម្ភៈ។ នៅចុងខែមីនា ម្តាយរបស់ទាហានគឺ លោកស្រី Tatyana Pivovarova ទីបំផុតបានឃើញកូនប្រុសរបស់គាត់ – ជាអ្នកទោសសង្គ្រាមនៅក្នុងវីដេអូដែលបានផ្សព្វផ្សាយដោយបណ្តាញ Telegram អ៊ុយក្រែន។ យោងតាមសារព័ត៌មាន The...
បរទេស៖ ក្រុមមន្ត្រីបាននិយាយថា ផ្នូរមួយដែលមានជនស៊ីវិលអ៊ុយក្រែនរាប់សិបនាក់ ត្រូវបានរកឃើញនៅក្នុងភូមិ Buzova ក្បែរទីក្រុងគៀវ ក្នុងប្រទេសអ៊ុយក្រែន នៅចុងសប្តាហ៍នេះ ដែលជាការរកឃើញចុងក្រោយបំផុត បន្ទាប់ពីកងកម្លាំងរុស្ស៊ីដកថយពីការវាយលុក របស់ពួកគេលើរដ្ឋធានី ហើយប្តូរការវាយលុក របស់ពួកគេទៅភាគខាងកើតវិញ។ យោងតាមសារព័ត៌មាន The Guardian ចេញផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា ភូមិ Buzova...
វ៉ាស៊ីនតោន ៖ ធនាគារពិភពលោកបានឲ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេស អ៊ុយក្រែន ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះជិតពាក់កណ្តាលក្នុងឆ្នាំនេះ ដោយសារសកម្មភាព សេដ្ឋកិច្ចបានក្លាយទៅជា មិនអាចទៅរួចនៅក្នុងផ្នែកធំ នៃប្រទេសអឺរ៉ុបខាងកើត ដោយសារតែការលុកលុយរបស់រុស្ស៊ី។ លោកស្រី Anna Bjerde អនុប្រធានធនាគារពិភពលោក ប្រចាំនៅអឺរ៉ុប និងអាស៊ីកណ្តាល បានឲ្យដឹងថា “ការឈ្លានពានរបស់រុស្ស៊ី កំពុងផ្តល់ការវាយលុកយ៉ាងធំ ដល់សេដ្ឋកិច្ចរបស់ប្រទេសអ៊ុយក្រែន...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ថា ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានថ្លែងកាលពីថ្ងៃអាទិត្យ ថា សហរដ្ឋអាមេរិក ប្តេជ្ញាផ្តល់ឲ្យអ៊ុយក្រែននូវ “អាវុធដែលខ្លួនត្រូវការ” ដើម្បីការពារខ្លួនប្រឆាំងនឹងប្រទេសរុស្ស៊ី ។ លោក Sullivan បានលើកឡើងថា...
បរទេស៖ ធនាគារពិភពលោក បានធ្វើកិច្ចការងារវាស់វែងសាជាថ្មី ចំពោះបញ្ហាផលប៉ះពាល់ ដល់វិបត្តិសេដ្ឋកិច្ចដែលបានបណ្តាលមកពី ជម្លោះរវាងប្រទេសរុស្សី និងអ៊ុយក្រែន។ យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃអាទិត្យម្សិលមិញបានឲ្យដឹងថា ធនាគារពិភពលោក WorldBank បានធ្វើការព្យាករណ៍ថា សេដ្ឋកិច្ចរបស់ប្រទេសទាំងពីរក្នុងជម្លោះដោយផ្ទាល់ គឺរុស្សីនិងអ៊ុយក្រែន នឹងដាំក្បាលចុះដល់ទៅ២ខ្ទង់ដូចគ្នា ខណៈដែលនៅបេឡារូស និងម៉ូដុលវ៉ាវិញនឹងជួបបញ្ហាវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ។ ក្នុងនោះសេដ្ឋកិច្ចអ៊ុយក្រែន ជាអ្នកទទួលរងការវាយប្រហារធ្ងន់ធ្ងរជាងគេ ពោលគឺធ្លាក់ចុះដល់ទៅ ៤៥,១ភាគរយ...
បរទេស៖ មន្ត្រីជាន់ខ្ពស់កិច្ចការងារសន្តិសុខជាតិ របស់សហរដ្ឋអាមេរិកលោក Jake Sullivan បានធ្វើការអះអាងកាលពីថ្ងៃអាទិត្យម្សិលមិញនេះថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោនកំពុងធ្វើការងារ ដើម្បីបំពេញតាមសេចក្តីត្រូវការ របស់អ៊ុយក្រែនជាពិសេស សព្វាវុធដែលចាំបាច់។ លោកបន្តថា អាវុធទាំងនោះនឹងត្រូវប្រើប្រាស់ ដើម្បីអាចធានាបានថារដ្ឋាភិបាលទីក្រុងគៀវ នឹងមានសមត្ថភាពគ្រប់គ្រាន់ អាចប្រឆាំងទៅនឹង ការលុកលុយរបស់រុស្សី ព្រមទាំងអាចគាំទ្រទៅដល់គោលបំណង របស់អាមេរិកដើម្បីធ្វើឲ្យចុះខ្សោយទៅនៃកម្លាំង របស់រដ្ឋាភិបាលទីក្រុងមូស្គូ និងការដាក់ឲ្យប្រទេសនេះ នៅដាច់ដោយឡែកពីគេ។ លោក...
បរទេស៖ សម្តេចសង្ឃ Pope Francis កាលពីថ្ងៃអាទិត្យម្សិលមិញនេះបានធ្វើការ អំពាវនាវជាសាធារណៈមួយ ដើម្បីសុំឲ្យមានបទឈប់បាញ់គ្នា រវាងអ៊ុយក្រែននិងរុស្សី ហើយគួរតែចាប់ផ្តើមកិច្ចពិភាក្សាគ្នា ដ៏មានតម្លៃឡើងវិញ។ គួរឲ្យដឹងដែរថា មកទល់ពេលនេះ ចាប់តាំងតែពីពេលដែលរដ្ឋាភិបាលក្រុងមូស្គូបានបើកការ វាយប្រហារលើប្រទេសអ៊ុយក្រែនកាលពីខែកុម្ភៈ មកក្រុមគណប្រតិភូមកពីអ៊ុយក្រែន និងរុស្សីបានជួបប្រជុំគ្នា ជាច្រើនដងរួចមកហើយទាំង ដោយផ្ទាល់និងដោយអនឡាញ ប៉ុន្តែនៅមិនទាន់អាចឈាន ទៅដល់កិច្ចព្រមព្រៀង ណាមួយនៅឡើយ។ លោក...