យេរ៉ូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Naftali Bennett បានឲ្យដឹងថា ប្រទេសរបស់លោក នឹងបន្តការសម្រុះសម្រួល រវាងទីក្រុងមូស្គូ និងទីក្រុងគៀវ ទោះបីជាការរំពឹងទុក សម្រាប់ភាពជោគជ័យ មានកម្រិតតិចតួចក៏ដោយ។ លោក Bennett បានឲ្យដឹងនៅក្នុងសុន្ទរកថា ចាក់ផ្សាយនៅពេលចាប់ផ្តើមកិច្ចប្រជុំ គណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍របស់លោកថា “យើងនឹងបន្តជួយតាមតម្រូវការ ទោះបីជាឱកាសមិនអស្ចារ្យក៏ដោយ ដរាបណាមានការបើកតូច ហើយយើងអាចចូលទៅគ្រប់ភាគី...
ភ្នំពេញ ៖ ជុំវិញវិបត្តិនៅក្នុងប្រទេស អ៊ុយក្រែនដែលផ្ដើមចេញ ពីការបើកប្រតិបត្តិការយោធាពិសេស របស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែនដែលមានបំណងចង់ចូលជាសមាជិកអង្គការណាតូ និងសហភាពអឺរ៉ុប លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា អង្គការណាតូ គួរតែបោះបង់ចោលគំនិតសង្គ្រាមត្រជាក់ ដោយផ្អែកលើការប្រយុទ្ធ ប្រឈមមុខដាក់គ្នា ជាក្រុមឲ្យបានឆាប់។ ថ្លែងក្នុងកម្មពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ នៅថ្ងៃទី៧ ខែមីនា...
មូស្គូ/ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ថា លោក ប្រធានាធិបតីរុស្ស៊ី លោក ប្លាឌីមៀ ពូទីន កាលពីថ្ងៃអាទិត្យ បានជួបសន្ទនាតាមទូរស័ព្ទ ជាមួយសមភាគីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង នៅក្នុងអំឡុងពេលដែលពួកគេ បានពិភាក្សាគ្នាអំពីស្ថានភាព នៅអ៊ុយក្រែន។ វិមានក្រឹមឡាំងបានឲ្យដឹងថា “លោកពូទីន បានជូនដំណឹងដល់លោក...
បរទេស៖ កងកម្លាំងយោធានៃ ប្រទេសរុស្សី បានធ្វើការបង្ហាញថា ខ្លួនពតិជាបានធ្វើការវាយប្រហារ សំដៅទៅលើទីតាំងមូលដ្ឋានទ័ពអាកាសមួយ របស់អ៊ុយក្រែនដែលស្ថិត នៅក្នុងទីក្រុងភាគខាងលិច នៃប្រទេសអ៊ុយក្រែន Vinnitsa ពិតមែនទោះបីជាទីតាំងនេះ មិនដំណើរការក្តី។ ក្រសួងការពារជាតិបានអះអាងទៀតថា ការវាយប្រហារពីចំងាយឆ្ងាយ ត្រូវបានប្រើប្រាស់សម្រាប់ បំផ្លាញហេដ្ឋារចនាសម្ព័ន្ធ របស់មូលដ្ឋានទ័ពនេះជាមុន ជាផែនការធ្វើឲ្យទីតាំងនេះមិនមាន វត្តមានយោធារបស់អ៊ុយក្រែន ហើយបន្តដែរថាយន្តហោះចម្បាំង រុស្សីបានធ្វើការបាញ់ទំលាក់ យន្តហោះអ៊ុយក្រែនប្រភេទ...
បរទេស៖ ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន លោក Volodymyr Zelensky នៅថ្ងៃនេះបានលើកឡើងថាលោកបានចរចាជាមួយនឹងប្រធានប្រតិបត្តិ របស់ក្រុមហ៊ុន SpaceX លោក Elon Musk រួចមកហើយតាមរយៈវិដេអូខលកាលពីថ្ងៃសៅរ៍ហើយជាលទ្ធផល បុរសកាណាដារូបនេះបានសន្យាថានឹងបញ្ចូនប្រព័ន្ធអ៊ិនធឺណេតរបស់ Starlink ជាច្រើនទៀតមកកាន់ប្រទេសអ៊ុយក្រែន ក្នុងពេលដែលកំពុងទទួលរងវាយប្រហារដោយរុស្សី។ លោក Zelensky ដែលបានបញ្ជាក់បែបនេះ នៅលើបណ្តាញសង្គម Twitter ហើយបាននិយាយទៀតដែរថា៖...
បរទេស៖សេតវិមាននៅសប្តាហ៍នេះ បានធ្វើការបញ្ជាក់ប្រាប់ទៅកាន់បណ្តាញសារព័ត៌មានជាច្រើន ថារដ្ឋាភិបាលអាមេរិកកំពុងពិភាក្សាជាមួយនឹង រដ្ឋាភិបាលប្រទេសប៉ូឡូញដើម្បីឲ្យអ៊ុយក្រែនអាចទទួលយក យន្តហោះចម្បាំងចាស់ៗទាំងឡាយដែលសល់ពីសម័យសហភាពសូវៀត យកទៅទុកជាខែលរារាំងជាមួយនឹងការលុកលុយរបស់រុស្សី។ អ្នកនាំពាក្យរបស់សេតវិមាន បានបញ្ជាក់កាលពីថ្ងៃសៅរ៍ថា៖ពួកយើងកំពុងធ្វើការងារជាមួយនឹងលទ្ធភាព ក្នុងការផ្តល់ឲ្យប៉ូឡូញវិញផងដែរនូវប្រព័ន្ធការពារជាតិមួយចំនួន ជំនួសវិញប្រសិនបើការដោះដូរនេះនឹងអាចកើតឡើង ដែលយន្តហោះចម្បាំងចាស់ៗទាំងនោះនឹងអាចប្រគល់ ទៅឲ្យប្រទេសអ៊ុយក្រែន។ យោងតាមការបញ្ជាក់របស់កាសែត Politico បានចេញផ្សាយថាមន្ត្រីមិនបានបញ្ចេញអត្តសញ្ញាណ របស់អាមេរិកជាច្រើននាក់បានអះអាងថារដ្ឋាភិបាលវ៉ាស៊ិនតោន នឹងធ្វើការបំពេញចន្លោះប្រហោងរបស់វិស័យការពារ ដែនអាកាសរបស់ប៉ូឡូជំនួសវិញប្រសិនបើប៉ូឡូញយល់ព្រម បញ្ចូនយន្តហោះចម្បាំងប្រភេទ MiG-29 ទៅឲ្យអ៊ុយក្រែន។ The...
ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ថា លោក ប្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានព្រមានកាលពីថ្ងៃសៅរ៍ថា ក្រុងម៉ូស្គូ នឹងពិចារណាប្រទេសណា ដែលដាក់តំបន់គ្មានការហោះហើរ ពីលើប្រទេសអ៊ុយក្រែន នឹងឈានចូលទៅក្នុងជម្លោះ ខណៈលោកក៏បាន គេដាក់ទណ្ឌកម្ម ជាសកលជាមួយនឹងការ ប្រកាសសង្រ្គាមផងដែរ...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ថា ក្រសួងការបរទេសនៅក្រុងសេអ៊ូល បានឲ្យដឹងនៅថ្ងៃអាទិត្យនេះថា ប្រទេសកូរ៉េខាងត្បូង នឹងអនុវត្តការត្រួតពិនិត្យ ការនាំចេញប្រឆាំងនឹប្រទេសប៊ែលឡារុស្ស សម្រាប់ “ការគាំទ្រប្រកបដោយប្រសិទ្ធភាព នូវការឈ្លានពានរបស់រុស្ស៊ី មកលើអ៊ុយក្រែន” ។ ក្រសួងមិនបានបញ្ជាក់លម្អិត ថាតើ វិធានការអ្វីនឹងត្រូវចាត់ទុកនោះទេ ប៉ុន្តែបានឲ្យដឹងថា...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ថា ចំនួនជនភៀសខ្លួនអ៊ុយក្រែន ត្រូវបានគេរំពឹងថា នឹងកើនឡើងដល់១,៥លាននាក់គិតត្រឹមថ្ងៃអាទិត្យនេះ ខណៈដែលរុស្ស៊ី បានបន្តការវាយប្រហាររបស់ខ្លួន ឈានចូលដល់ថ្ងៃទី១១ បន្ទាប់ពីការលុកលុយអ៊ុយក្រែន ហើយទីក្រុង គៀវ បានជំរុញឱ្យមានសកម្មភាព របស់លោកខាងលិចបន្ថែមទៀត រួមទាំងការដាក់ទណ្ឌកម្ម និងផ្តល់អាវុធបន្ថែមទៀតផងដែរ ។...
ជីកាហ្គោ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ថា ក្រុមប្រឹក្សាពាណិជ្ជកម្មរដ្ឋជីកាហ្គោ ហៅកាត់ថា (CBOT)ថា អនាគតផលិតផលកសិកម្មបានកើនឡើងយ៉ាងខ្លាំងក្នុងសប្តាហ៍មុន ចំពេលមានជម្លោះរុស្ស៊ី-អ៊ុយក្រែន ខណៈដែលមូលនិធិការពារហានិភ័យ កំពុងបន្តកើនឡើងដែរ ដែលមូលនិធិហូរចូលទៅក្នុងទីផ្សារនៃវត្ថុធាតុដើម ហើយក្រុមហ៊ុនស្រាវជ្រាវ ដែលមានមូលដ្ឋាននៅទីក្រុងជីកាហ្គោ ឈ្មោះថា AgResource បានធ្វើការសង្កេតតាមដានដោយបញ្ជាក់ដូច្នេះ ។ អតិផរណាកំពុងកើនឡើង ហើយនឹងកាន់តែអាក្រក់ទៅៗ ជាមួយនឹងជម្លោះបង្កើតឡើង...