ព័ត៌មានអន្តរជាតិ

Updated៖ អ៊ុយក្រែន រកឃើញផ្នូរកប់សាកសព នៅជិតក្រុងគៀវ បន្ទាប់ពីកងទ័ពរុស្ស៊ី ដកចេញតំបន់ភាគខាងជើង

រដ្ឋធានីគៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ ថា យ៉ាងហោចណាស់សាកពមនុស្ស២នាក់ ត្រូវបានរកឃើញនៅក្នុងផ្នូរមួយកន្លែងនៅក្នុងភូមិ Buzova ក្បែរទីក្រុង គៀវ ដែលជាផ្នូរដែលត្រូវបានរាយការណ៍ ចុងក្រោយគេបានរកឃើញ បន្ទាប់ពីកងកម្លាំងរុស្ស៊ី បានដកខ្លួនចេញពីតំបន់ភាគខាងជើងនៃរដ្ឋធានី ដើម្បីផ្តោតលើការវាយលុករបស់ពួកគេនៅភាគខាងកើតវិញ ។

លោក Taras Didych ប្រធានសហគមន៍ Dmytrivka ដែលរួមមាន Buzova បានប្រាប់ដល់ទូរទស្សន៍អ៊ុយក្រែ នៅនមុននេះថា ផ្នូរដែលមានសាកសពរាប់សិបនាក់ ត្រូវបានគេរកឃើញនៅក្នុងប្រឡាយក្បែរ ស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែង ។

លោក Didych បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters តាមទូរស័ព្ទថា “ឥឡូវនេះ ដូចដែលយើងកំពុងនិយាយ យើងកំពុងជីកយកសាកសពអ្នកភូមិ ២នាក់ដែលត្រូវបានសម្លាប់ ។ ព័ត៌មានលម្អិតផ្សេងទៀត ខ្ញុំមិនអាចបង្ហាញបានទេ” ។

“មានអ្នកផ្សេងទៀត ដែលយើងរកមិនឃើញ ។ ពួកគេអាចនៅកន្លែងផ្សេងៗគ្នា ប៉ុន្តែនេះមិនធ្វើឲ្យយើងបំបាត់ នូវការឈឺចាប់ចំពោះការបាត់បង់ មនុស្សជាទីស្រឡាញ់នោះទេ” ។

ទីភ្នាក់ងារ Reuters មិនអាចបញ្ជាក់ពីរបាយការណ៍នេះបានភ្លាមៗនោះទេ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top