បរទេស៖ ប្រធានសហភាពអឺរ៉ុបលោកស្រី Ursula von der Leyen កាលពីថ្ងៃចន្ទម្សិលមិញនេះ បានធ្វើការបញ្ជាក់ហើយថា នឹងបញ្ជូនក្រុមការងារស៊ើបអង្កេត មួយក្រុមទៅកាន់ប្រទេសអ៊ុយក្រែន ឆ្លើយតបទៅនឹងបទចោទប្រកាន់ថា រុស្សី បានប្រព្រឹត្តសកម្មភាព ជាឧក្រិដ្ឋកម្មសង្គ្រាម។ ការប្រកាសនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីលោកស្រី បានជួបពិភាក្សាតាមទូរស័ព្ទជាមួយ នឹងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky និងជាពិសេសនៅក្រោយហេតុការណ៍ស្លាប់ ពលរដ្ឋស៊ីវិលអ៊ុយក្រែន...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ថា កាលពីថ្ងៃចន្ទ លោក ចូ បៃដិនប្រធានាធិបតីសហរដ្ឋអាមេរិក បានចោទប្រកាន់ប្រធានាធិបតីរុស្ស៊ី លោក ប្លាឌីមៀ ពូទីន ពីបទឧក្រិដ្ឋកម្មសង្រ្គាម និងបានអំពាវនាវឱ្យមានការកាត់ទោស ដោយបន្ថែមការតវ៉ាជាសកល ជុំវិញការសម្លាប់ជនស៊ីវិលនៅក្នុងទីក្រុង Bucha របស់អ៊ុយក្រែន...
តូក្យូ ៖ ភាពតក់ស្លុត និងការថ្កោលទោស បានរីករាលដាលពាស ពេញពិភពលោក ខណៈដែលអាជ្ញាធរអ៊ុយក្រែនបានឲ្យដឹងថា ពួកគេបានរកឃើញសាកសពជនស៊ីវិលចំនួន ៤១០នាក់ នៅក្នុងតំបន់គៀវ បន្ទាប់ពីការដកទ័ពរបស់រុស្ស៊ី ។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានចោទប្រកាន់ទីក្រុងមូស្គូ ពីបទប្រព្រឹត្តអំពើប្រល័យពូជសាសន៍លើកម្មវិធីព័ត៌មានអាមេរិក ប៉ុន្ដែក្រសួងការពារជាតិរុស្ស៊ី បានបដិសេធការចោទប្រកាន់នេះ។ វីដេអូ និងរូបភាពបង្ហាញពីសាកសព...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ថា កាលពីថ្ងៃអាទិត្យ លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ថ្លែងថា លោកមានការភ្ញាក់ផ្អើលជាខ្លាំង ចំពោះរូបភាពនៃជនស៊ីវិល ដែលបានស្លាប់នៅក្នុងទីក្រុង Bucha របស់អ៊ុយក្រែន ហើយលោកបានអំពាវនាវ ឱ្យមានការស៊ើបអង្កេតឯករាជ្យមួយ ដែលនាំទៅដល់ការទទួលខុសត្រូវ...
ម៉ាឌ្រីដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ថា កាលពីថ្ងៃអាទិត្យ មនុស្សរាប់រយនាក់បាន ធ្វើបាតុកម្មនៅទីក្រុងម៉ាឌ្រីដ ដើម្បីបង្ហាញពីការបដិសេធ របស់ពួកគេចំពោះជម្លោះ នៅក្នុងប្រទេសអ៊ុយក្រែន និងអន្តរាគមន៍របស់អង្គការ NATO។ ក្រុមបាតុករដែលរៀបចំដោយ សន្និបាតដ៏ពេញនិយមដែល បង្កើតឡើងដោយអង្គការឯករាជ្យ និងសមាគមនានាបានប្រមូលផ្តុំគ្នា នៅមុខស្ថានីយ៍រថភ្លើង Puerta de Atocha ហើយបានដើរក្បួនសំដៅ...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ថា លោក Ganna Maliar អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន បានលើកឡើងកាលពីថ្ងៃសៅរ៍ថា អ៊ុយក្រែនបានគ្រប់គ្រងមកវិញនូវ “តំបន់ គៀវ ទាំងមូល” បន្ទាប់ពីបានឈ្លានពាន ពីសំណាក់កងកម្លាំងរុស្ស៊ី ដែលបានដកថយពីទីក្រុងសំខាន់ៗ មួយចំនួននៅជិតរដ្ឋធានីរបស់អ៊ុយក្រែន ។...
គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ថា ប្រទេសអ៊ុយក្រែន ចំណាយប្រាក់ប្រមាណ១០ពាន់លានដុល្លារ ក្នុង១ខែ នៅក្នុងជម្លោះជាមួយរុស្ស៊ី ។ សេចក្តីថ្លែងការណ៍នៅលើគេហទំព័រ ប្រធានាធិបតីអ៊ុយក្រែន ដោយដកស្រង់ទិន្នន័យ ពីក្រសួងហិរញ្ញវត្ថុបានឲ្យដឹងថា “រដ្ឋអ៊ុយក្រែនបានចំណាយប្រហែល ១០ពាន់លានដុល្លារក្នុង១ខែសម្រាប់អរិភាពនេះ” ។ ក្នុងចំណោមប្រភពហិរញ្ញប្បទាន ចំណាយរបស់អ៊ុយក្រែន សេចក្តីថ្លែងការណ៍ បានដាក់ឈ្មោះចំណូលពន្ធផ្ទាល់ខ្លួនរបស់ប្រទេស និងជំនួយពីដៃគូអន្តរជាតិ...
បរទេស៖ អ្នកប្រឆាំងតស៊ូយ៉ាងស្វិតស្វាញ គឺប្រធានាធិបតី Volodymyr Zelensky របស់អ៊ុយក្រែន និយាយថា អ៊ុយក្រែន នឹងមិនព្រមទទួលស្គាល់ ទឹកដីផ្សេងទៀតឡើយ ហើយប្រជាជនរបស់លោក នឹងមិនទទួលយកអ្វី តិចជាងការបរាជ័យរបស់រុស្ស៊ីឡើយ។ យោងតាមសារព័ត៌មាន Daily Mail ចេញផ្សាយនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ថ្មីមួយ ជាមួយលោក...
បរទេស៖ អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក John Kirby បានប្រកាសកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិក នឹងបញ្ជូនជំនួយយោធាចំនួន ៣០០លានដុល្លារបន្ថែមទៀត ដល់ប្រទេសអ៊ុយក្រែន។ លោកបានបន្ថែមថា កញ្ចប់នេះនឹងរួមបញ្ចូល ប្រព័ន្ធរ៉ុក្កែតឡាស៊ែរ យន្តហោះគ្មានមនុស្សបើក យុទ្ធសាស្ត្រ Switchblade ដែលមានសមត្ថភាពកម្ទេចរថពាសដែក, យន្តហោះគ្មានមនុស្សបើក Puma , ឡានពាសដែកម៉ាកHumvees, គ្រាប់រំសេវ ,...
បរទេស៖ ប្រភពពីខាងក្នុងបាននិយាយប្រាប់ CNN ថា មន្ត្រីលោកខាងលិចមិនប្រាកដប្រជាថា រដ្ឋាភិបាលរបស់ពួកគេ នឹងយល់ព្រម ផ្តល់ការធានាសន្តិសុខស្របច្បាប់ ដល់ប្រទេសអ៊ុយក្រែន ដែលស្រដៀងនឹងមាត្រា៥ របស់អង្គការណាតូ នោះទេ។ ។ បណ្តាញព័ត៌មានបានរាយការណ៍ កាលពីថ្ងៃសុក្រថា សេចក្តីប្រាថ្នារបស់រដ្ឋាភិបាលទីក្រុងគៀវ ប្រហែលជាមិនត្រូវបានគេពេញចិត្តឡើយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២២...