ព័ត៌មានអន្តរជាតិ

Updated ៖ អ៊ុយក្រែន អះអាងថា ស្លាប់ពលរដ្ឋជាច្រើន ក្រោយពីមានការវាយប្រហារ ដោយគ្រាប់មីស៊ីល មកលើស្ថានីយរថភ្លើង នៅភាគខាងកើតប្រទេស

LVIV៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ថា យ៉ាងហោចណាស់ មនុស្ស៣៩នាក់បានស្លាប់ និង៨៧នាក់រងរបួស នៅក្នុងការវាយប្រហារ ដោយមីស៊ីល កាលពីថ្ងៃសុក្រមកលើស្ថានីយរថភ្លើងមួយ កន្លែងដែលស្ថិតនៅភាគខាងកើត ប្រទេសអ៊ុយក្រែន ដែលពោរពេញទៅដោយស្ត្រី កុមារ និងមនុស្សចាស់ ដែលកំពុងព្យាយាមរត់គេចពីការប្រយុទ្ធគ្នា នេះបើយោងតាមអាជ្ញាធរអ៊ុយក្រែន បានបញ្ជាក់ដូច្នេះ ។

ក្រុមមន្ត្រីបានលើកឡើងថា អ្នករបួសជាច្រើននាក់ បានបាត់បង់អវយវៈ ហើយកំពុងដំណើរការ បន្ទាប់ពីការវាយប្រហារ នៅទីក្រុង Kramatorsk ដែលប្រធានាធិបតី Volodymr Zelenskyy បានថ្លែងថា គឺជាការវាយប្រហារដោយចេតនា លើជនស៊ីវិលដោយប្រើគ្រាប់មីស៊ីល ផ្លោងដែលអាចបាញ់ បានក្នុងរយៈចម្ងាយខ្លីឈ្មោះថា Tochka U ។

លោក Zelenskyy បានថ្លែង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ដោយខ្វះកម្លាំង និងភាពក្លាហានក្នុងការក្រោកឈរឡើង ដើម្បីពួកយើងនៅលើសមរភូមិ ពួកគេកំពុងបំផ្លាញប្រជាជន ស៊ីវិលដោយឆ្កួតៗ” ។ “នេះជាអំពើអាក្រក់ ដែលគ្មានដែនកំណត់ ហើយប្រសិនបើវាមិនត្រូវបានដាក់ទោសទេ វានឹងមិនឈប់ឈរឡើយ” ។

ប្រធានគោលនយោបាយការបរទេស របស់សហភាពអឺរ៉ុបលោក Josep Borrell បានដាក់នៅលើបណ្តាញ Twitter និងរដ្ឋមន្ត្រីការពារជាតិអង់គ្លេស Ben Wallace ក្នុងអំឡុងពេលទស្សនកិច្ច ទៅកាន់ប្រទេសរូម៉ានី អ្នកទាំងពីរបានបរិហារ ការវាយប្រហារមួយនេះ ។

នាយកផ្នែកទំនាក់ទំនង របស់សេតវិមានលោកស្រី Kate Bedingfield បានលើកឡើងថា មាន “ភស្តុតាងកាន់តែច្រើន ដែលថា កងកម្លាំងរុស្ស៊ី កំពុងប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម នៅអ៊ុយក្រែន ” ហើយស្ថានទូតអាមេរិក នៅអ៊ុយក្រែន បានបរិហារប្រទេសនេះថា ជា “អំពើឃោរឃៅមួយទៀត ប្រព្រឹត្តដោយរុស្ស៊ីនៅអ៊ុយក្រែន” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top