ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហាញជំនឿចិត្តយ៉ាងមុតមាំថា សម្តេច មិនជឿថា រុស្ស៊ីចូលវាយទីក្រុងគៀវ និងមិនជឿថា រុស្ស៊ីអាចរំលាយរដ្ឋាភិបាលអ៊ុយក្រែនបាននោះទេ ព្រោះអ៊ុយក្រែងមាននាយឧត្តមសេនីយជាច្រើនរូប ទោះអត់មានប្រធានាធិបតីក៏ដោយ ។ សម្តេចនៅនៅតែមានជំនឿថា ជម្រើសចុងក្រោយរវាងរុស្ស៊ីនិងអ៊ុយក្រែន គឺការឈប់បាញ់ ហើយភាគីទាំងនឹងមានដំណោះស្រាយអាចទទួលយកបាន។ សម្តេចបន្តថា សម្តេចនៅតែឈរខាងអ៊ុយក្រែន ដោយមិនគាំទ្រលើកាប្រើប្រាស់កំលាំងនោះទេ។...
បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានចោទប្រកាន់លោកខាងលិចថា បានចាប់ផ្តើម “សង្រ្គាមកូនកាត់, សង្គ្រាមយុទ្ធសាស្រ្ត” ប្រឆាំងនឹងប្រទេសរុស្ស៊ី ដោយនិយាយថា រលកនៃទណ្ឌកម្មនាពេលថ្មីៗនេះ មានគោលបំណង “បំផ្លាញ” សេដ្ឋកិច្ចរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា ការអត្ថាធិប្បាយរបស់លោក...
បរទេស៖ ក្រសួងការពារជាតិរុស្សី កាលពីថ្ងៃសុក្រ បានផ្តល់ព័ត៌មានថ្មីដ៏កម្រមួយ ស្តីពីការស្លាប់និងរបួស ដែលកងកម្លាំងប្រដាប់អាវុធ របស់ប្រទេសនេះ ទទួលរងគ្រោះ អំឡុងពេល ការវាយលុកយោធា ដែលកំពុងបន្តនៅក្នុង ប្រទេសអ៊ុយក្រែន ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា អនុប្រធានអគ្គសេនាធិការរុស្ស៊ី លោកវរសេនីយ៍ឯក Sergey...
គៀវ៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានលើកឡើងថា ដំណើរការចរចារបស់ ប្រទេសលោកជាមួយរុស្ស៊ី គឺពិបាកខ្លាំងណាស់ នេះបើយោងតាមសារព័ត៌មាន របស់ក្រសួងការបរទេស អ៊ុយក្រែន បានរាយការណ៍ កាលពីថ្ងៃសុក្រ។ លោក Kuleba ត្រូវបានដកស្រង់សម្តី ដោយលើកឡើងថា “ដំណើរការចរចាមានការលំបាកខ្លាំងណាស់ ។ គណៈប្រតិភូអ៊ុយក្រែន បានប្រកាន់ជំហររឹងមាំ...
ម៉ូស្គូ៖ ធនាគារកណ្តាលរបស់ខ្លួន បានឲ្យដឹងកាលពីថ្ងៃសុក្រថា ប្រទេសរុស្ស៊ី បានដាក់ការរឹតបន្តឹងលើចលនា នៃមូលនិធិ ដែលអាចត្រូវបានផ្ទេរ ទៅប្រទេស និងតំបន់ “មិនរាក់ទាក់” ឬហៅថាប្រទេសមិនមែនជាមិត្ដ។ ធនាគារកណ្តាលរុស្ស៊ី បានឲ្យដឹងនៅលើ បណ្ដាញ Telegram ថាវិធានការនេះត្រូវបានធ្វើឡើង ជាការឆ្លើយតបទៅនឹងការបង្កកផ្នែកខ្លះ នៃប្រាក់បម្រុងមាស និងរូបិយប័ណ្ណបរទេសរបស់រុស្ស៊ី នៅក្នុងប្រទេសមួយចំនួន។ ប្រភពបានឲ្យដឹងថា “ចំនួនទឹកប្រាក់ប្រៀបធៀប”...
អង់ការ៉ា៖ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan និងសមភាគីអ៊ុយក្រែនលោក Volodymyr Zelensky កាលពីថ្ងៃសុក្រ បានសន្ទនាតាមទូរស័ព្ទ ដើម្បីពិភាក្សាអំពីស្ថានភាព នៅអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ មេដឹកនាំទាំងពីរ បានពិភាក្សាគ្នា អំពីស្ថានភាពនៅលើដី និងដំណាក់កាល នៃការចរចារសន្ដិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន នេះបើយោងតាម...
ព្រុចសែល៖ អ្នកសម្របសម្រួលសហភាពអឺរ៉ុប សម្រាប់កិច្ចចរចានុយក្លេអ៊ែរអ៊ីរ៉ង់ លោក Enrique Mora បានឲ្យដឹងថា លោកនឹងធ្វើដំណើរ ទៅកាន់ទីក្រុងតេអេរ៉ង់ នៅថ្ងៃសៅរ៍នេះ ដើម្បីបិទចន្លោះប្រហោង លើការស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ឆ្នាំ២០១៥ ។ លោក Mora អគ្គលេខាធិការរង នៃសេវាកម្មសកម្មភាពខាងក្រៅរបស់អឺរ៉ុប បានឲ្យដឹងនៅលើ Twitter ថាលោកគ្រោងនឹងជួបជាមួយ ប្រធានអ្នកចរចារបស់អ៊ីរ៉ង់...
បរទេស៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC នៅព្រឹកនេះ បានឲ្យដឹងថារដ្ឋមន្ត្រីក្រសួងការពារជាតិ រុស្ស៊ីលោក Sergei Shoigu កំពុងទទួលរងបញ្ហា ធ្វើទុក្ខជំងឺបេះដូង ក្រោយអវត្តមាន ពីសាធារណៈអស់រយៈពេលជាច្រើនថ្ងៃ។ ទីប្រឹក្សានៃក្រសួងមហាផ្ទៃ លោក Anton Gerashchenko ដែលបានធ្វើការបញ្ជាក់អះអាង ចំពោះបញ្ហានេះ បន្ទាប់ពីលោក Shoigu បានអវត្តមាន...
វ៉ាស៊ីនតោន៖ កិច្ចប្រជុំកំពូល៣ ក្នុងរយៈពេលពីរថ្ងៃ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានច្របាច់កាលវិភាគរបស់លោក សម្រាប់ថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ នៅពេលដែលលោកប្រញាប់ប្រញាល់ទៅកាន់ទីក្រុងព្រុចសែល ដើម្បីចាប់ដៃគ្នាថតរូប និងព្យាយាមបង្រួបបង្រួម ការបង្ហាញការរួបរួមជាមួយដៃគូអឺរ៉ុប ប៉ុន្តែលោកនៅតែបរាជ័យក្នុងការពិភាក្សា អំពីការដាក់ទណ្ឌកម្មបន្ថែមទៀ តប្រឆាំងនឹងរុស្ស៊ី។ បន្ទាប់ពីកិច្ចប្រជុំកំពូលរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) និងការប្រមូលផ្តុំ G7 កិច្ចប្រជុំកំពូលរបស់ក្រុមប្រឹក្សាអឺរ៉ុប បានធ្វើឡើងចុងក្រោយកាលពីថ្ងៃព្រហស្បតិ៍...
បរទេស៖ កាលពីថ្ងៃសុក្រម្សិលមិញនេះ ប្រធានាធីបតីអាមេរិកលោក Joe Biden ដែលបានធ្វើសេចក្តីថ្លែងការណ៍ ទៅកាន់បណ្តាក្រុមយោធា របស់ខ្លួនថា៖ អ្នកទាំងអស់គ្នា នឹងអាចមើលឃើញពលរដ្ឋស៊ីវិល អ៊ុយក្រែន ដែលកំពុងប្រយុទ្ធប្រឆាំង ទៅនឹងយោធា នៃប្រទេសរុស្សីដោយខ្លួនឯង នៅពេលដែលអ្នកមានវត្តមាន នៅទីនោះ។ ការប្រកាសនេះធ្វើឡើង ទាំងដែលកន្លងមក និងមកទល់បច្ចុប្បន្ន សេតវិមាន នៅតែបានបញ្ជាក់ហើយ អំពីជំហរបស់លោកប្រធានាធិបតី...