Breaking: នាយករដ្ឋមន្រ្តីកាណាដា លោក Trudeau ប្រកាសហាមឃាត់ កាណាដា លើការនាំចូលប្រេង ពីរុស្ស៊ី ហើយ, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព៏័ត៌មាន បារាំង AFP នៅមុននេះបន្តិថ។
បរទេស៖ រដ្ឋាភិបាលនៃប្រទេសអ៊ុយក្រែន បានបញ្ជាក់ប្រាប់ទៅកាន់សារព័ត៌មាន POLITICO ថាក្រុមពីឡុតជនជាតិអ៊ុយក្រែនជាច្រើននាក់ បានធ្វើដំណើរមកដល់ប្រទេសប៉ូឡូញហើយ ដើម្បីអាច ចាប់ផ្តើមធ្វើការទទួលយកយន្តហោះចម្បាំងដែលជាជំនួយរបស់អឺរ៉ុប ត្រឡប់ទៅប្រទេសរបស់ខ្លួន។ អ៊ុយក្រែនបច្ចុប្បន្នកំពុងតែប្រើប្រាស់យន្តហោះចម្បាំង ម៉ូដេលចាស់ៗដែលផលិតនៅ ក្នុងប្រទេសរុស្សីកាលពីអតីតកាលប៉ុណ្ណោះហើយត្រឹមតែរយៈពេល២៤ម៉ោង អ៊ុយក្រែន នឹងអាចទទួលបានអាវុធ និងគ្រាប់រ៉ូកែត ជាច្រើនពាន់គ្រាប់ព្រមទាំងកាំភ្លើង យន្តកាំភ្លើងធំនិងឧបករណ៍យោធា ជាច្រើនផ្សេងទៀត។ ទោះបីជាយ៉ាងណាក្តីមកដល់ពេលនេះនៅមិនទាន់មានប្រភពព័ត៌មាន ណាបានបញ្ជាក់ទេថាប្រទេសណាខ្លះដែលបានធ្វើការឧបត្ថម្ភយន្តហោះចម្បាំង ទាំងនោះប៉ុន្តែប្រធានក្រុមប្រឹក្សាសន្តិសុខ របស់អឺរ៉ុបលោក...
គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន RIA Novosti របស់រុស្ស៊ីបានរាយការណ៍ថា ជុំបន្ទាប់នៃកិច្ចចរចាសន្តិភាពរុស្ស៊ី-អ៊ុយក្រែន នឹងប្រព្រឹត្តទៅនៅតាមព្រំដែនបេឡារុស្ស-ប៉ូឡូញ នៅប៉ុន្មានថ្ងៃខាងមុខនេះ នេះបើយោងតាមលោក Vladimir Medinsky ប្រធានគណៈប្រតិភូរុស្ស៊ីនៅក្នុងកិច្ចពិភាក្សា ដែលធ្វើឡើងនៅប្រទេសបេឡារុស្ស។ លោក Medinsky បានឲ្យដឹងបន្ទាប់ពីការពិគ្រោះយោបល់ថា “សំខាន់បំផុត យើងបានយល់ព្រមបន្តដំណើរការចរចា” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Medinsky ក៏បានចង្អុលបង្ហាញថា...
បរទេស៖ ស្ថានភាពមិនទាន់បានធូរស្រាល រវាងរុស្សី អ៊ុយក្រែន និងអឺរ៉ុបផង នៅយប់ថ្ងៃចន្ទម្សិលមិញនេះ ប្រធានាធិបតីរុស្សីលោក Vladimir Putin បានធ្វើសេចក្តីថ្លែងការណ៍ថ្មីមួយ និងដោយបានធ្វើរិះគន់ខ្លាំងៗ ទៅលើបណ្តាប្រទេសលោកខាងលិចផងដែរ។ ខណៈដែលទណ្ឌកម្មជា បន្តបន្ទាប់កំពុងដាក់ទៅឲ្យ រុស្សីលោកប្រធានាធិបតី Putin បានធ្វើការហៅប្រទេសលោកខាងលិចថា ជា ‘អាណាចក្រនៃការភូតភរ’ គឺជាការឆ្លើយតប។ ថ្លែងទៅកាន់ក្រុមមន្ត្រីរដ្ឋាភិបាល កាលពីថ្ងៃចន្ទម្សិលមិញនេះលោក...
បរទេស៖ សហរដ្ឋអាមេរិក បានបិទស្ថានទូតរបស់ខ្លួននៅក្នុងប្រទេស បេឡារុស និងបានអនុញ្ញាតឱ្យបុគ្គលិកស្ថានទូតដែលមិនសំខាន់អាចចាកចេញពីប្រទេសរុស្ស៊ី។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្រ្តីការបរទេសអាមេរិក។ ការប្រកាសបិទស្ថានទូតនេះ បានធ្វើឡើងបន្ទាប់ពីលទ្ធផលបង្ហាញថា ប្រជាជនបេឡារុស នៅថ្ងៃច័ន្ទបានបោះឆ្នោត ដើម្បីអនុញ្ញាតឱ្យប្រទេសនេះ អាចដាក់អាវុធនុយក្លេអ៊ែរ និងកងកម្លាំងរុស្ស៊ីជាអចិន្ត្រៃយ៍ ដែលជាផ្នែកនៃកំណែទម្រង់រដ្ឋធម្មនុញ្ញ ដែលបានពង្រីកការគ្រប់គ្រងរបស់មេដឹកនាំ Alexander Lukashenko ផងដែរ។ ប្រជាមតិត្រូវបានធ្វើឡើងកាលពីថ្ងៃអាទិត្យ ខណៈអតីតប្រទេសជិតខាងអ៊ុយក្រែនរបស់សហភាពសូវៀត កំពុងរងការវាយប្រហារពីទាហានរុស្ស៊ី ហើយគណៈប្រតិភូមកពីក្រុងមូស្គូ...
បរទេស៖ មន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុបលោក Charles Michel បាននិយាយនៅថ្ងៃចន្ទថា មានការខ្វែងគំនិតគ្នាក្នុងចំណោមរដ្ឋសមាជិកទាំង 27 លើការពង្រីកប្លុកនេះ ខណៈដែលទីក្រុង Kyiv បានអំពាវនាវឱ្យសុំចូលសមាជិក នៅក្នុងប្រឈមមុខនឹងការឈ្លានពានរបស់រុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន AFP។ យោងតាមសារព័ត៌មាន Hindustan Times ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែនលោក...
បរទេស៖ លទ្ធផលបានបង្ហាញថា ប្រជាជនបេឡារុស នៅថ្ងៃច័ន្ទបានបោះឆ្នោត ដើម្បីអនុញ្ញាតឱ្យប្រទេសនេះ អាចដាក់អាវុធនុយក្លេអ៊ែរ និងកងកម្លាំងរុស្ស៊ីជាអចិន្ត្រៃយ៍ ដែលជាផ្នែកនៃកំណែទម្រង់រដ្ឋធម្មនុញ្ញ ដែលបានពង្រីកការគ្រប់គ្រងរបស់មេដឹកនាំ Alexander Lukashenko ផងដែរ។ យោងតាមសារព័ត៌មាន AW Journal ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ប្រជាមតិត្រូវបានធ្វើឡើងកាលពីថ្ងៃអាទិត្យ ខណៈអតីតប្រទេសជិតខាងអ៊ុយក្រែនរបស់សហភាពសូវៀត កំពុងរងការវាយប្រហារពីទាហានរុស្ស៊ី...
ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ថា នៅថ្ងៃចន្ទនេះធនាគារកណ្តាលរបស់ប្រទេសរុស្ស៊ី បានដំឡើងអត្រាគោលនយោបាយសំខាន់ៗរបស់ខ្លួនយ៉ាងខ្លាំងដល់២០ភាគរយ ខណៈដែលខ្លួនបានព្យាយាមគ្រប់គ្រងការធ្លាក់ចុះនៃទណ្ឌកម្មរបស់លោកខាងលិចយ៉ាងធ្ងន់ធ្ងរក្នុងការសងសឹកប្រឆាំងនឹងការឈ្លានពានអ៊ុយក្រែន ។ ឥឡូវនេះឈានចូលដល់ថ្ងៃទី៥ហើយ សម្រាប់ការលុកលុយបានបង្កឱ្យមានកិច្ចខិតខំប្រឹងប្រែងពីសម្ព័ន្ធមិត្តលោកខាងលិច ដើម្បីដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី រួមទាំងការសម្រេចចិត្តរបស់ក្រុមហ៊ុនថាមពលយក្ស ឈ្មោះថា BP ផងដែរ ក្នុងការចាកចេញពីប្រទេសដែលសម្បូរប្រេងមួយនេះ ។ រូបិយប័ណ្ណរ៉ូបូល...
គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នំា២០២២ថា ប្រទេសអ៊ុយក្រែន បានចល័តកងទ័ពប្រមាណ១០ម៉ឺននាក់ ចំពេលមានជម្លោះជាមួយរុស្ស៊ី លោក Valery Zaluzhny មេបញ្ជាការកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានឲ្យកាលពីថ្ងៃអាទិត្យ នៅលើ Facebook ។ លោក Zaluzhny បានលើកឡើងថា ប្រហែលពាក់កណ្តាលនៃកងកម្លាំងចល័តជាកម្មសិទ្ធិរបស់កងកម្លាំងការពារទឹកដីនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ។ លោក...
Update: អ្នកនាំពាក្យវិមានក្រឹមឡាំង បាននិយាយកាលពីថ្ងៃចន្ទថា រុស្ស៊ី នឹងអាចដកទណ្ឌកម្ម ពីលោកខាងលិចជុំវិញការលុកលុយរបស់ខ្លួនមកលើអ៊ុយក្រែន។ នេះបើតាមអ្នកនាំពាក្យវិមានក្រឹមឡាំង បាននិយាយកាលពីថ្ងៃចន្ទ ខណៈដែលប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នឹងជួបក្រុមមន្ត្រី ដើម្បីពិភាក្សា ពីផលប៉ះពាល់សេដ្ឋកិច្ច។ (AFP)