អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ថា លោក Antonio Guterres អគ្គលេខាធិការអង្គការ សហប្រជាជាតិ (UN) កាលពីថ្ងៃចន្ទ បានប្រកាសបញ្ចេញថវិកា ចំនួន៤០លានដុល្លារអាមេរិក ពីមូលនិធិឆ្លើយតប គ្រោះអាសន្នកណ្តាល របស់អង្គការពិភពលោក ដើម្បីជួយបង្កើនជំនួយមនុស្សធម៌សំខាន់ៗ នៅក្នុងប្រទេសអ៊ុយក្រែន ។ លោកបានថ្លែងនៅឯកិច្ចប្រជុំ សារព័ត៌មានមួយថា...
បរទេស៖ សំណើរបស់រុស្ស៊ី ទៅកាន់ប្រទេសចិន សម្រាប់ជំនួយផ្នែកយោធា និងហិរញ្ញវត្ថុ ចំពេលដែលការវាយលុករបស់ខ្លួន លើអ៊ុយក្រែន ហើយបើតាមសេចក្តីរាយការណ៍ សំណើនោះក៏បានរួមបញ្ចូលអាហារ សម្រាប់បុគ្គលិករបស់ខ្លួនផងដែរ ដោយបង្ហាញពីបញ្ហាលើផែនការ ដែលយោធារបស់លោក វ្ល៉ាឌីមៀ ពូទីន កំពុងប្រឈមមុខ។ យោងតាមសារព័ត៌មាន INDEPENDENT ចេញផ្សាយនៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២ បានឱ្យដឹងថា រុស្ស៊ីបានស្នើឱ្យចិន...
កាលពីថ្ងៃទី ១៤ ខែមីនា តាមម៉ោងក្នុងតំបន់ ក្នុងអំឡុងពេលជួបពិភាក្សាការងារ ជាមួយលោក Sullivan ឧបការីប្រធានាធិបតីអាមេរិក ទទួលបន្ទុកកិច្ចការសន្តិសុខជាតិ នៅក្រុងរ៉ូម ប្រទេសអ៊ីតាលី លោក Yang Jiechi សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានការិយាល័យ នៃគណៈកម្មាធិការកិច្ចការបរទេស នៃមជ្ឈិមបក្សកុម្មុយនិស្តចិន បានអធិប្បាយពីគោលជំហរ របស់ប្រទេសចិន ចំពោះស្ថានការណ៍អ៊ុយក្រែន។...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃចន្ទថា រដ្ឋាភិបាលលោកខាងលិច ដែលលើកទឹកចិត្តពលរដ្ឋរបស់ពួកគេឱ្យចុះឈ្មោះ ក្នុងប្រទេសអ៊ុយក្រែន គឺនឹងទទួលខុសត្រូវចំពោះការស្លាប់របស់ពួកគេ ដោយរុស្ស៊ីបានប្តេជ្ញាបន្តការវាយប្រហារដូចជា ការបំផ្លាញមូលដ្ឋាន Yavorov និងមិនបង្ហាញការអាណិតអាសូរ ដល់ទាហានស៊ីឈ្នួលទាំងអស់នោះឡើយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកនាំពាក្យយោធារុស្ស៊ី ឧត្តមសេនីយឯក Igor Konashenkov...
បរទេស៖ លោក Alexey Arestovich ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បាននិយាយថា ទីក្រុងម៉ូស្គូ និងក្រុងគៀវ អាចចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាពមួយនៅប៉ុន្មាន សប្តាហ៍ខាងមុខនេះ ក្នុងពេលដែលប្រទេសរុស្ស៊ី បានវាយប្រហាររដ្ឋជិតខាង របស់ខ្លួនមួយនេះ តាំងពីថ្ងៃទី២៤ ខែកុម្ភៈ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៤ ខែមីនា...
គៀវ៖ លោក Mykhailo Podolyak ដែលជាសមាជិក នៃគណៈប្រតិភូបានឲ្យដឹងថា ភាគីអ៊ុយក្រែន និងរុស្ស៊ី បានផ្អាកបច្ចេកទេស ក្នុងកិច្ចចរចាសន្តិភាពរបស់ពួកគេ នេះបើតាមទីប្រឹក្សា ប្រធានាធិបតីអ៊ុយក្រែន។ លោក Podolyak បានសរសេរនៅលើ Twitter ឲ្យដឹងថា “ការផ្អាកបច្ចេកទេសមួយ ត្រូវបានគេធ្វើឡើង នៅក្នុងការចរចារហូតដល់ថ្ងៃស្អែក។ សម្រាប់ការងារបន្ថែម នៅក្នុងក្រុមរង...
ព្រុចសែល៖ ក្រុមមន្ត្រីបានឲ្យដឹងថា តំបន់អឺរ៉ុបនឹងកាត់បន្ថយផលប៉ះពាល់ នៃជម្លោះរុស្ស៊ី-អ៊ុយក្រែន មកលើសេដ្ឋកិច្ចរបស់ខ្លួន ដោយការត្រួតពិនិត្យយ៉ាងដិតដល់ នូវស្ថានភាព និងដោយការកែសម្រួលគោលនយោបាយ សារពើពន្ធរបស់ខ្លួនភ្លាមៗ ប្រសិនបើចាំបាច់។ លោក Paschal Donohoe ប្រធានក្រុមប្រឹក្សាភិបាល បានប្រកាសថា “កត្តាសំខាន់ គឺថាដោយសារភាពមិនច្បាស់លាស់ និងហានិភ័យ យើងត្រូវរក្សាភាពរហ័សរហួន និងបត់បែនក្នុងការឆ្លើយតប គោលនយោបាយរបស់យើង ហើយ...
ញូវយ៉ក៖ តម្លៃប្រេង បានបន្ដធ្លាក់ចុះ កាលពីថ្ងៃចន្ទ ខណៈពាណិជ្ជករ បាននិងកំពុងតាមដានព័ត៌មានថ្មីៗ ទាក់ទងនឹងជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ West Texas Intermediate (WTI) សម្រាប់ការចែកចាយខែមេសា បានធ្លាក់ចុះ ៦,៣២ ដុល្លារអាមេរិក ឬ ៥,៨ភាគរយមកនៅត្រឹម ១០៣,០១ ដុល្លារក្នុងមួយបារ៉ែល...
នៅឆ្នាំ ២០១៤ ពេលដែលវាយកាន់កាប់តំបន់ Crimea រុស្សី មានទទ្ប្ហីករណ៍មួយថា Crimea ជាដែនដីពិសិដ្នដែលរុស្ស៊ី ចាំបាច់ត្រូវការពារ។ ៧ឆ្នាំក្រោយមក រុស្ស៊ី បានលើកទទ្ប្ហីករណ៏មួយទៀត ក្នុងប្រតិបត្តិការណ៏ពិសេស ដើម្បីការពារ ប្រជាពលរដ្ឋ រុស្ស៊ីនៅអ៊ុយក្រែន ទើបថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ កងទ័ពរុស្ស៊ី បានបើកការវាយប្រហារ គ្រប់ទិសចូលមកដែនដីអ៊ុយក្រែន...
ប៉េកាំង៖ លោក Yang Jiechi សមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) បានពន្យល់យ៉ាងលម្អិត អំពីជំហររបស់ប្រទេសចិន លើស្ថានភាពនៅអ៊ុយក្រែន ក្នុងអំឡុងកិច្ចប្រជុំរបស់លោកជាមួយទីប្រឹក្សាសន្តិសុខជាតិអាមេរិក Jake Sullivan នៅទីក្រុងរ៉ូម។ លោក Yang ដែលជាប្រធានការិយាល័យកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈិម CPC បានលើកឡើងថា ភាគីចិន មិនចង់ឃើញស្ថានភាពនៅអ៊ុយក្រែន ឈានដល់ចំណុចនេះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។...