ព័ត៌មានអន្តរជាតិ

លោក Yang Jiechi​ សមាជិកការិយាល័យ នយោបាយនៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្តចិន អធិប្បាយពីគោលជំហរចិន អំពីស្ថានការណ៍អ៊ុយក្រែន

កាលពីថ្ងៃទី ១៤ ខែមីនា តាមម៉ោងក្នុងតំបន់ ក្នុងអំឡុងពេលជួបពិភាក្សាការងារ ជាមួយលោក Sullivan ឧបការីប្រធានាធិបតីអាមេរិក ទទួលបន្ទុកកិច្ចការសន្តិសុខជាតិ នៅក្រុងរ៉ូម ប្រទេសអ៊ីតាលី លោក Yang Jiechi សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានការិយាល័យ នៃគណៈកម្មាធិការកិច្ចការបរទេស នៃមជ្ឈិមបក្សកុម្មុយនិស្តចិន បានអធិប្បាយពីគោលជំហរ របស់ប្រទេសចិន ចំពោះស្ថានការណ៍អ៊ុយក្រែន។

លោកYang Jiechi បានចង្អុលបង្ហាញថា ជានិច្ចកាលប្រទេសចិន តែងតែផ្តួចផ្តើមឱ្យគោរពអធិបតេយ្យភាព និងបូរណភាពទឹកដី នៃប្រទេសទាំងអស់ គោរពតាមកម្មវត្ថុ និងគោលការណ៍ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។ ប្រទេសចិន បានខិតខំជំរុញកិច្ចចរចាសន្តិភាព រវាងរុស្ស៊ីនិងអ៊ុយក្រែន ចំណែកឯសហគមន៍អន្តរជាតិ គួរតែរួមគ្នាគាំទ្រកិច្ចចរចាសន្តិភាពនេះ។ ភាគីនានាគួរតែរក្សាភាពអត់ធ្មត់ ជាអតិបរមាការពារជនស៊ីវិល ដើម្បីចៀសវាង ការលេចចេញវិបត្តិមនុស្សធម៌ ក្នុងទ្រង់ទ្រាយធំ។ ប្រទេសចិន បានផ្តល់ជំនួយមនុស្សធម៌ជាបន្ទាន់ ដល់អ៊ុយក្រែន ហើយនឹងបន្តធ្វើការខិតខំប្រឹងប្រែង ឱ្យអស់ពីលទ្ធភាពក្នុងរឿងនេះ៕

To Top