ក្រោយសង្គ្រាមលោកលើកទី២ អាល្លឺម៉ង់ ជប៉ុន និង អ៊ីតាលី បាត់បង់ថានៈទាំងអស់ហើយ អាមេរិក និង រុស្សីទ្បើងជំនួសជាមហាអំណាច ឆ្នាំ១៩៤៥ទៅ ! ដល់ក្រោយ សង្គ្រាមត្រជាក់ចប់ពិភពលោក បានទទួលយកមហាអំណាចថ្មី មួយទៀតគឺចិនប្រជាមានិតនៅបណ្តាឆ្នាំ៩០ ។ ក្រោយសង្គ្រាម រុស្សី-អ៊ុយក្រែន ឋានៈមហាអំណាចរុស្សី និងបាត់អស់ពេលនោះពិភពលោក នៅសល់អ្នកលេងអុកតែពីរនាក់ គឺ...
ប្រធាន NATO លើកឡើងថា ការព្រមានរបស់លោក ពូទីន ពី នុយក្លែរអ៊េរ ជារឿងគ្រោះថ្នាក់ និងគ្មានការទទួលខុសត្រូវ នេះបើយោងតាមសេចក្តីរាយការណ៍ ពី AFP បានឲ្យដឹងមុននេះ។
នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida និយាយថា ប្រទេសជប៉ុនសម្រេចចិត្តចូលរួមជាមួយ សហរដ្ឋអាម៉េរិក និង EU ក្នុងការចូលរួមកាត់ផ្តាច់បណ្តាញ ប្រព័ន្ធធនាគារអន្តរជាតិ SWIFT របស់ ប្រទេស រុស្សី ដើម្បីដាក់ទណ្ឌកម្មប្រឆាំងនឹង ប្រទេសរុស្សី ដែលចូលលុកលុយប្រទេស អ៊ុយក្រែន។ លោក Kishida បានប្រាប់អ្នកសារព័ត៌មានថា...
Breaking News: រដ្ឋមន្ត្រីការបរទេស EU នឹងធ្វើការកោះប្រជុំជាបន្ទាន់ នៅថ្ងៃអាទិត្យនេះ ដើម្បីពិភាក្សាដោះស្រាយ វាយបកពីសំណាក់ប្រទេសរុស្សី ដែលកំពុងវាយលុកក្នុងប្រទេស អ៊ុយក្រែន។ លោក Josep Borrel នឹងធ្វើជំនួបតាមរយៈ video conferene នៅម៉ោង 1700GTM ដែលលោកនឹងទទូចអោយមានជំនួយ សង្គ្រោះជាបន្ទាន់ដើម្បីគាំទ្រការតបត របស់អ៊ុយក្រែន ទៅលើរុស្សី។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យបញ្ជាការយោធារបស់គាត់ ឱ្យដាក់កងកម្លាំងការពាររបស់រុស្ស៊ី ដែលរួមមានទាំងអាវុធនុយក្លេអ៊ែរ បន្ទាប់ពីមានសេចក្តីថ្លែងការណ៍ដ៏គឃ្លើនរបស់មេដឹកនាំអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) និងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងទីក្រុងមូស្គូ។ លោក ពូទីន បាននិយាយថា “ដូចដែលអ្នកឃើញហើយ មិនត្រឹមតែបណ្តាប្រទេសលោកខាងលិចចាត់វិធានការ មិនរាក់ទាក់ប្រឆាំងនឹងប្រទេសរបស់យើងក្នុងផ្នែកសេដ្ឋកិច្ចនោះទេ – ខ្ញុំមានន័យថាទណ្ឌកម្មខុសច្បាប់ដែលមនុស្សគ្រប់គ្នាដឹងយ៉ាងច្បាស់ – ប៉ុន្តែក៏មានមន្ត្រីកំពូលនៃប្រទេសនាំមុខគេនៃអង្គការណាតូអនុញ្ញាតឱ្យខ្លួនធ្វើសេចក្តីថ្លែងការណ៍យ៉ាងម៉ឺងម៉ាត់ជាមួយ។
Breaking: ពូទីន បញ្ជារមេទ័ព ត្រៀមនុយក្លេអ៊ែ ហើយ!, នេះបើតាមការផ្សាយរបស់ ទីភ្នាក់ងារព័ត៌មានបារាំង AFP។
Breaking: ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសអ៊ុយក្រែន បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងប្រទេសរុស្ស៊ី នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុងឡាអេ ដើម្បីអោយវាបញ្ឈប់ការឈ្លានពានរបស់ខ្លួន។ នេះបើតាមការផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន បារាំងAFP នៅមុននេះបន្តិច។
Breaking: ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអាទិត្យថាមនុស្សជាង ៣៦៨.០០០ នាក់បានភៀសខ្លួន ចេញពីប្រទេសអ៊ុយក្រែន ចាប់តាំងពីប្រទេសរុស្ស៊ី បានឈ្លានពានកាលពីថ្ងៃព្រហស្បតិ៍។ នេះបើតាមការផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន បារាំងAFP នៅមុននេះបន្តិច។