បរទេស៖ ប្រទេសអ៊ុយក្រែន កាលពីថ្ងៃពុធម្សិលមិញនេះ បានធ្វើការប្រកាសអំពាវនាវ ឲ្យពលរដ្ឋរបស់ខ្លួនក្នុងការ ចាកចេញពីប្រទេសរុស្សី ឲ្យបានឆាប់បំផុតតាមដែលអាចធ្វើបាន ដោយបារម្ភថាសង្គ្រាម នឹងអាចផ្ទុះឡើងក្នុងពេលឆាប់ៗនេះ។ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC បានឲ្យដឹងទៀតថា សេចក្តីប្រកាសបញ្ជានេះ នឹងធ្វើឲ្យប៉ះពាល់ទៅដល់ មនុស្សប្រមាណជា ៣លាននាក់ ដែលកំពុងរស់នៅក្រៅប្រទេស ខណៈដែលយោធាអ៊ុយក្រែន កំពុងធ្វើការចល័តទ័ពយ៉ាងខ្លាំង ព្រមទាំងប្រកាសដាក់រដ្ឋ ក្នុងភាពអាសន្នទៀតផង។...
នៅថ្ងៃទី ២១ ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ ស្ថានការណ៍ នៅតំបន់ភាគខាងកើតអ៊ុយក្រែន មានការផ្លាស់ប្តូរយ៉ាងខ្លាំងក្លា ។ នៅថ្ងៃដដែលនោះ រុស្ស៊ី បានប្រកាសទទួលស្គាល់ “សាធារណរដ្ឋពីរ” នៅភាគខាងកើតអ៊ុយក្រែន បន្ទាប់មក សហរដ្ឋអាមេរិក ក៏បានប្រកាសថា នឹងដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុ ទៅលើរុស្ស៊ី ហើយប្រទេស លោកខាងលិចមួយចំនួន ក៏បានបង្ហាញពីឆន្ទៈរបស់ខ្លួន ក្នុងការគាំទ្រការដាក់ទណ្ឌកម្មនេះ...
គៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានលើកឡើងថា លោករំពឹងថា មិនមានជម្លោះជាមួយរុស្ស៊ីនោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ លោក Zelensky បានលើកឡើងថា “យើងជឿជាក់ថា នឹងមិនមានសង្រ្គាមទ្រង់ទ្រាយធំ ប្រឆាំងនឹងអ៊ុយក្រែននោះទេ ហើយវានឹងមិនមានការកើនឡើង យ៉ាងទូលំទូលាយ ពីខាងសហព័ន្ធរុស្ស៊ីឡើយ” ដោយបន្ថែមថា...
ហ្សឺណែវ ៖ ទីភ្នាក់ងារជាច្រើនរបស់អង្គការ សហប្រជាជាតិ (UN) នៅទីក្រុងហ្សឺណែវ កាលពីថ្ងៃអង្គារ បានសម្តែងការព្រួយបារម្ភ របស់ពួកគេលើការ អភិវឌ្ឍន៍ចុងក្រោយបង្អស់ នៅក្នុង ប្រទេសអ៊ុយក្រែន ដោយបានអំពាវនាវ ឱ្យភាគីទាំងអស់ បញ្ឈប់អរិភាព និងត្រួសត្រាយផ្លូវ សម្រាប់ការសន្ទនាជាជាងកំណត់ ដំណាក់កាល សម្រាប់អំពើហិង្សាបន្ថែមទៀត។ លោក Jens Laerke...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយកាលពីថ្ងៃអង្គារថា ទោះបីជាមានការទទួលស្គាល់ របស់រុស្ស៊ីកាលពីថ្ងៃចន្ទអំពី តំបន់ដាច់ចេញពីសាធារណរដ្ឋ Donbass ថាជារដ្ឋអធិបតេយ្យ និងបញ្ជាឱ្យដាក់ពង្រាយ កងទ័ពនៅទីនោះក៏ដោយ ក៏អ៊ុយក្រែនមិនជឿថា នឹងមានសង្គ្រាមកើតឡើងដែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា មេដឹកនាំអ៊ុយក្រែនរូបនេះ...
បរទេស៖ អ្នកការទូតកំពូលរបស់រុស្ស៊ី បាននិយាយថា រដ្ឋាភិបាលទីក្រុងមូស្គូនឹងដើរតួ ជាអ្នកធានាសន្តិសុខ និងសុចរិតភាពនៃសាធារណរដ្ឋចំនួន២ ដែលបែកបាក់ពី Donbass គឺ Donetsk និង Lugansk បន្ទាប់ពីវិមានក្រឹមឡាំង បានបញ្ជាក់ពីឋានៈ របស់តំបន់ទាំងពីរ ថាជារដ្ឋអធិបតេយ្យ ចំពេលមានការប្រឈមមុខដាក់គ្នា កាន់តែអាក្រក់ជាមួយអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ...
ភ្នំពេញ៖ លោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថាន ឧត្តមសិក្សាកម្ពុជា និងជានាយកវិទ្យាស្ថានវ៉ាន់ដា ក្នុងនាមជាអ្នកតាមដានភូមិសាស្រ្តនយោបាយទាំងជាតិ-អន្តរជាតិ បានលើកឡើងចោទជាសំនួរថា ម៉េចដែរ NATO, USA ហ៊ានចូលទៅជួយឬទេ ខណៈពេលដែលរុស្ស៊ី ប្រកាសទទួលស្គាល់ តំបន់បំបែកខ្លួន ដែលស្ថិតនៅភាគខាងកើត ជាប់ជាមួយនឹងព្រំដែនអ៊ុយក្រែន ទៅជារដ្ឋឯករាជ្យ លោកពូទីនបានបញ្ជាឱ្យបញ្ជូនទ័ព ទៅកាន់ទីនោះ។ សូមរំលឹកថា...
រុស្ស៊ី៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ថា លោក ប្លាឌីមៀ ពូទីន ប្រធានាធិបតីនៃប្រទេស រុស្ស៊ី បានដាក់បទបញ្ជាឲ្យកងទ័ពទៅកាន់តំបន់ភាគខាងកើតនៃប្រទេសអ៊ុយក្រែន ។ នៅក្នុងការចុះផ្សាយដោយសង្ខេបដោយទូរទស្សន៍ BBC បានដាក់ថា ប្រធានាធិបតីរុស្ស៊ី លោក ប្លាឌីមៀ ពូទីន ទទួលស្គាល់តំបន់បំបែក២នៃអ៊ុយក្រែន ដែលគ្រប់គ្រងដោយពួកបំបែកខ្លួនដែលគាំទ្រដោយរុស្ស៊ី...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ថា អង្គការសហប្រជាជាតិ (UN) អ្នកនាំពាក្យអង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃចន្ទថា ទោះបីជាមានភាពតានតឹងក្នុងប្រទេសអ៊ុយក្រែនក៏ដោយ អង្គការសហប្រជាជាតិបានប្តេជ្ញាចិត្តថានឹងស្នាក់នៅដោយមានបុគ្គលិកប្រហែល១.៥០០នាក់ និងប្រហែល១០០នាក់នៅភាគខាងកើតរបស់ប្រទេស ។ លោក Stephane Dujarric ប្រធានអ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានថ្លែងថា “ជាលទ្ធផលនៃស្ថានភាពវិវឌ្ឍនៅលើដី យើងបានអនុញ្ញាតឱ្យមានការផ្លាស់ប្តូរទីតាំងបណ្តោះអាសន្ននៃបុគ្គលិកដែលមិនសំខាន់ និងអ្នកនៅក្នុងបន្ទុកមួយចំនួន”...
ប៉ារីស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃចន្ទនេះបានឲ្យដឹង ថាប្រធានាធិបតីនៃប្រទេសបារាំងលោក Emmanuel Macron និងសមភាគី ខាងរុស្សីលោកប្រធានាធិបតី Vladimir Putin បានធ្វើការសន្យាគ្នាម្តងទៀតថានឹងបញ្ជៀសឲ្យបាននូវការប្រឈមមុខដាក់គ្នាខាងយោធានៅ តំបន់ភាគខាងកើតនៃប្រទេសអ៊ុយក្រែន តាមរយៈកិច្ចសន្ទនាគ្នាម្តងទៀតតាមទូរស័ព្ទកាលពីថ្ងៃអាទិត្យម្សិលមិញ។ យោងតាមការបញ្ជាក់របស់វិមានរបស់រដ្ឋាភិបាលបារាំងបានឲ្យដឹងដែរថាលោក Macron និងលោក Putin ក៏បានព្រមព្រៀងគ្នាបន្តធ្វើការងារជាមួយ នឹងគ្នាឡើងវិញដោយមានមូលដ្ឋានផ្តោតសំខាន់ទៅលើការដោះដូរការចង់បានរវាងគ្នានិងការស្នើសុំដោយភាគីអ៊ុយក្រែនកាលពីប៉ុន្មានថ្ងៃចុងក្រោយនេះហើយ នឹងរៀបចំកិច្ចប្រជុំត្រីភាគីមួយឲ្យបានឆាប់រហ័សបំផុត។ លើសពីនេះមេដឹកនាំទាំងពីរក៏បានព្រមព្រៀងគ្នាក្នុងការបង្កើនកម្រិតកាទូតឡើងវិញចំពោះមុខបញ្ហាវិបត្តិចុងក្រោយនេះតាមរយៈការរៀបចំឲ្យមានជំនួបសាជាថ្មី ផងដែរនៃរដ្ឋមន្ត្រីការបរទេសបារាំងលោក Jean Yves...