ព័ត៌មានជាតិ

Update៖ប្រធានាធិបតីអ៊ុយក្រែន កោះហៅក្រុមជនបរទេស ដែលមានបំណងចង់ចូលរួម ធ្វើសង្គ្រាមប្រឆាំងរុស្សី

បរទេស៖ប្រធានាធិបតីអ៊ុយក្រែនលោក Zelensky កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានប្រកាសក្នុងការបង្កើតជាកងពលបែបចម្រុះជាតិសាសមួយ ដែលអាចអនុញ្ញាតិឲ្យជនបរទេសស្ម័គ្រចិត្តក្នុងការ ចូលរួមសង្គ្រាមប្រយុទ្ធប្រឆាំងទៅនឹង ការឈ្លានពានរបស់រុស្សី។

នៅក្នុងសេចក្តីប្រកាសរបស់លោក Zelensky បានបញ្ជាក់បែបនេះទៅកាន់ពលរដ្ឋជាជនបរទេស ទាំងឡាយដែលមានវត្តមានរស់នៅក្នុងប្រទេសរបស់លោក ថា៖រុស្សីចាប់ផ្តើមធ្វើការលុកលុយ មកលើអ៊ុយក្រែននេះមានន័យថា ក៏ជាការចាប់ផ្តើមធ្វើសង្គ្រាមប្រឆាំងអឺរ៉ុបផងដែរដូចនេះគ្រប់គ្នាមានសិទ្ធក្នុងការចូលរួមដើម្បីការពារនិងស្ថិតនៅលើគោល ជំហរតែមួយ។

អង្គភាពឬកងពលថ្មីមួយដែលនឹងត្រូវបាន បង្កើតឡើងដាច់ចេញពីកងកកម្លាំងការពារ របស់ប្រទេសអ៊ុយក្រែននោះមានឈ្មោះថា the International Legionof Territorial Defense of Ukraine ។

រំលឹកដែរថាកន្លងមកលោកប្រធានាធិបតីធ្លាប់បានអះអាងថា បណ្តាសមាជិកណាតូធ្លាប់បានសន្យាក្នុងការផ្គត់ផ្គង់អាវុធជាច្រើនមកឲ្យអ៊ុយក្រែនដើម្បីធ្វើការប្រឆាំងទៅនឹងការឈ្លានពានរបស់រុស្សីប៉ុន្តែមិនបានសន្យាថា នឹងបញ្ជូនកម្លាំងយោធាដើម្បីចូលរួមកិច្ចការងារនេះទេ៕

ប្រែសម្រួល៖ស៊ុនលី

To Top