បរទេស៖ ប្រទេសអ៊ុយក្រែន ដែលបានបើកការវាយប្រហារលើស្ពានចំនួន២ កន្លែងដែលតភ្ជាប់ទៅកាន់តំបន់ Crimea ពីតំបន់ Kherson នោះត្រុវបានគេជឿជាក់ថាបានធ្វើឡើងដោយមីស៊ីល ដែលផ្គត់ផ្គង់ដោយអង្គការណាតូ និងជាមីស៊ីលផលិតនៅអង់គ្លេស ប្រភេទ Storm Shadow ។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថា មីស៊ិលសរុបចំនយន១២គ្រាប់ត្រូវបានបាញ់ចេញកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍ កន្លងមកដោយក្នុងនោះយ៉ាងហោចណាស់៣គ្រាប់ប៉ុណ្ណោះ ដែលអាចឆ្លងកាត់ប្រព័ន្ធការពារយន្តហោះ របស់ប្រទេសរុស្សី បានហើយជាលទ្ធផលវាបានបំផ្លាញស្ពាន២កន្លែង។...
បរទេស៖ អតីតប្រធានាធិបតីរុស្សី លោក Dmitry Medvedev បានធ្វើការលើកឡើងថា ការវាយប្រហារខ្លាំងក្លាបន្ថែមលើប្រទេសអ៊ុយក្រែន គួរតែត្រូវបានធ្វើឡើងដើម្បីឆ្លើយតប ទៅនឹងការវាយប្រហារដោយដ្រូនជាច្រើនដង ពីសំណាក់រដ្ឋាភិបាលក្រុងគៀវ សំដៅរុស្សី ជាពិសេសទីក្រុងមូស្គូ និងជនស៊ីវិល។ យោងតាមការចេញផ្សាយរបស់ RT លោក Medvedev ដែលបច្ចុប្បន្នគឺជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បានធ្វើអត្ថាធិប្បាយរបស់គាត់កាលពីថ្ងៃសៅរ៍បន្ទាប់ពីយន្តហោះគ្មានមនុស្សបានបើក ការវាយប្រហារចុងក្រោយ និងបានបំផ្លាញនាវាដឹកប្រេងនៅឆ្នេរសមុទ្រ Crimea។...
វ៉ាស៊ីនតោន ៖ ប្រភពពីទីភ្នាក់ងារព័ត៌មាន Reuters ដែលបានផ្សព្វផ្សាយ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ថា ប្រធានបុគ្គលិករបស់លោកប្រធានាធិបតី Volodymyr Zelenskiy បានលើកឡើងថា អ៊ុយក្រែន និងសហរដ្ឋអាមេរិក បានចាប់ផ្តើមកិច្ចពិភាក្សា គ្នា កាលពីថ្ងៃព្រហស្បតិ៍ ក្នុងគោលបំណង ផ្តល់ការធានាសន្តិសុខ សម្រាប់ប្រទេសអ៊ុយក្រែន ដែលជាការតាមដានលើការ សន្យារបស់បណ្តាប្រទេស...
គៀវ៖ អាជ្ញាធរអ៊ុយក្រែន បានឲ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែជាច្រើននៅក្នុងតំបន់កំពង់ផែ Odesa ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន ត្រូវបានខូចខាតពេញមួយយប់កាលពីថ្ងៃពុធ នៅក្នុងការវាយប្រហារដោយយន្តហោះដ្រូនដ៏ធំមួយ ដែលធ្វើឡើងដោយប្រទេសរុស្ស៊ី។ ការិយាល័យអគ្គរដ្ឋអាជ្ញាបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជណ្តើរយន្តគ្រាប់ធញ្ញជាតិ ឃ្លាំងស្តុកគ្រាប់ធញ្ញជាតិ ស្ថានីយដឹកទំនិញ ក៏ដូចជាឃ្លាំង និងកន្លែងរដ្ឋបាលនៅកំពង់ផែមួយនៅលើទន្លេ Danube ត្រូវបានបំផ្លាញនៅក្នុងការវាយប្រហារនេះ។ យោងតាមរដ្ឋបាលយោធាតំបន់ Odesa ហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្មនៃតំបន់ក៏បានឆេះផងដែរ ដែលជាលទ្ធផល នៃការវាយប្រហារដោយយន្តហោះដ្រូន...
គៀវ៖ ការិយាល័យប្រធានាធិបតីអ៊ុយក្រែន បានបង្ហាញយុទ្ធសាស្ត្រ ៣ជំហាន ដើម្បីអនុវត្តរូបមន្តសន្តិភាពរបស់អ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Andriy Yermak ប្រធានការិយាល័យប្រធានាធិបតី បានឲ្យដឹងនៅក្នុងសារបង្ហោះលើបណ្ដា Telegram ថា ដំណាក់កាលដំបូងរួមមានកិច្ចប្រជុំរវាងអាជ្ញាធរអ៊ុយក្រែន និងឯកអគ្គរដ្ឋទូត ដែលទទួលស្គាល់នៅអ៊ុយក្រែន ក្នុងគោលបំណងពិភាក្សាលម្អិតអំពីរូបមន្តសន្តិភាព។ លោក Yermak បានលើកឡើងថា នៅដំណាក់កាលទីពីរ ទីក្រុងគៀវ...
តូក្យូ៖ ប្រទេសជប៉ុនបានឲ្យដឹងថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេចក្នុ ងការផ្តល់លំនៅដ្ឋានបន្ថែម ជំនួយបច្ចេកទេស និងជំនួយផ្សេងទៀតដល់អ៊ុយក្រែន ក្នុងគោលបំណងបន្តការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការជួយកសាងប្រទេសអឺរ៉ុបខាងកើត ដែលត្រូវបានបំផ្លាញដោយ សង្រ្គាមរបស់រុស្ស៊ីឡើងវិញ។ លោក Masato Kanda អនុរដ្ឋមន្ត្រីហិរញ្ញវត្ថុទទួលបន្ទុក កិច្ចការអន្តរជាតិ បានធ្វើការកត់សម្គាល់បន្ទាប់ពី បានជួបគ្នានៅទីក្រុងគឿវ ជាមួយរដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ុយក្រែន Serhii Marchenko ខណៈដែលប្រទេសទាំងពីរ បានចាប់ផ្តើមកិច្ចសន្ទនាផ្នែកហិរញ្ញវត្ថុ។...
បរទេស៖ អ៊ុយក្រែនបានប្រើប្រាស់ ទូកគ្មានមនុស្សបើកល្បឿនលឿន វាយប្រហារលើនាវាយោធារុស្ស៊ីមួយទៀត ដែលអមដំណើរនាវាស៊ីវិលនៅសមុទ្រខ្មៅ ។ នេះបើតាមក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍កាលពីថ្ងៃពុធ និងបានកត់សម្គាល់ឧបទ្ទវហេតុបែបនេះ លើកទីពីរក្នុងរយៈពេលជាច្រើនថ្ងៃមកនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាម មន្ត្រីការពារជាតិម្នាក់បានអះអាងថា ឧបទ្ទវហេតុវាយប្រហារនៅពេលយប់ បានកើតឡើងនៅភាគនិរតីនៃសមុទ្រ ប៉ុន្តែបានបញ្ចប់ទៅដោយ បរាជ័យសម្រាប់ទីក្រុងគៀវ ខណៈដែលយោធារុស្ស៊ីបានរកឃើញ...
បរទេស៖ អនុរដ្ឋមន្ត្រីការបរទេសប៉ូឡូញលោក Pawel Jablonski កាលពីថ្ងៃពុធម្សិលមិញនេះ បានធ្វើការព្រមានថាការផ្សះផ្សាគ្នា រវាងរដ្ឋាភិបាលប៉ូឡូញនិងអ៊ុយក្រែន នឹងមិនអាចធ្វើទៅរួចនោះទេប្រសិនបើ ក្នុងករណីដែលអ៊ុយក្រែនមិនទទួលស្គាល់ ការសម្លាប់រង្កាលជនជាតិដើមប៉ូឡូញ នៅក្នុងសម័យសង្គ្រាមលោកទី២ ដោយក្រុមអ្នកស្នេហាជាតិ ជ្រុលនិយមអ៊ុយក្រែន។ យោងតាមការចេញផ្សាយរបស់ RT លោក Jablonski បានបន្ថែមទៀតថា៖ ទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងស្ថានភាពពេលនេះហាក់ដូចជា មិនសូវជាល្អប្រសើរនោះទេ ដោយសារតែសេចក្តីថ្លែងការណ៍ថ្មីៗនេះ...
បរទេស៖ អាមេរិក បានចុះកិច្ចព្រមព្រៀងជាមួយប៊ុលហ្គារី និងកូរ៉េខាងត្បូង ដើម្បីផ្គត់ផ្គង់គ្រាប់រំសេវ ១៥៥ មីល្លីម៉ែត្រដល់អ៊ុយក្រែន ហើយកំពុងពិភាក្សាជាមួយជប៉ុន ដើម្បីធ្វើដូចគ្នាផងដែរ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច សំណួរសួរថា តើអាមេរិកអាចដោះស្រាយបញ្ហាកង្វះគ្រាប់រំសេវនៅពេលខាងមុខឬទេ? រដ្ឋបាលលោក បៃដិន កំពុងតស៊ូ ដើម្បីដោះស្រាយបញ្ហាកង្វះគ្រាប់រំសេវរបស់អ៊ុយក្រែន ខណៈដែលកងកម្លាំងរបបទីក្រុងគៀវ ប្រើប្រាស់គ្រាប់ ១៥៥មីលីម៉ែត្រ ៨០០០គ្រាប់ ជារៀងរាល់ថ្ងៃ នេះបើយោងតាមសារព័ត៌មានលោកខាងលិច។...
បរទេស៖ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki បាននិយាយថា អ៊ុយក្រែនបានធ្វើកំហុសដ៏ធំមួយ ដោយកោះហៅបេសកជនរបស់ទីក្រុងវ៉ារស្សាវ៉ា (ប៉ូឡូញ) ជុំវិញការកត់សម្គាល់ពីបុគ្គលិក ប្រធានាធិបតីជាន់ខ្ពស់ ដែលបានស្នើឱ្យក្រុងកៀវ គួរតែដឹងគុណបន្ថែមទៀត ចំពោះជំនួយបរទេសដ៏ច្រើន ដែលខ្លួនបានទទួល។ យោងតាមសារព័ត៌មាន RT ចេញផ្សាយថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា ឆ្លើយតបនៅក្នុងលើកឡើងកាលពីថ្ងៃអង្គារ...