ព័ត៌មានអន្តរជាតិ

អង់គ្លេស ដាក់សំពាធអាល្លឹម៉ង់ ដើម្បីផ្គត់ផ្គង់មីស៊ីល ចំងាយឆ្ងាយឲ្យអ៊ុយក្រែន

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT បណ្តាប្រទេសលោកខាងលិច គួរតែបង្កើនការគាំទ្រ ផ្នែកយោធារបស់ពួកគេ
ចំពោះអ៊ុយក្រែនព្រមទាំងការ វិនិយោគ បន្ថែមទៀតនៅក្នុងអង្គការណាតូ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក David Cameron បានប្រាប់កាសែតអាល្លឺម៉ង់ Sueddeutsche Zeitung នៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ។

យោងតាមប្រភពដដែលលោកបានបន្ថែមថា ទីក្រុងឡុងដ៍ត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយទីក្រុងប៊ែរឡាំង លើការដោះស្រាយបញ្ហា រារាំងប្រទេសអាល្លឺម៉ង់ពីការផ្តល់ឱ្យទីក្រុងគៀវនូវមីស៊ីលចំងាយឆ្ងាយ Taurus របស់ខ្លួន។

ការផ្គត់ផ្គង់ដ៏មានសក្តានុពល នៃមីស៊ីលដែលផលិតដោយអាល្លឺម៉ង់ ដែលអាចបាញ់បានចម្ងាយប្រហែល ៥០០គីឡូម៉ែត្រ នេះ ទៅកាន់អ៊ុយក្រែន បានទាក់ទាញការចាប់អារម្មណ៍បន្ថែមទៀតនាពេលថ្មីៗនេះ ចំពេលមានការលេចធ្លាយពីការកត់ត្រារបស់មន្ត្រីយោធាកំពូលអាល្លឺម៉ង់ ដែលពិភាក្សាអំពីការប្រើប្រាស់អាវុធ ទាំងនោះដើម្បីកម្ទេចស្ពាន Crimean របស់រុស្ស៊ី។

នៅក្នុងការថតសំឡេង នៃការសន្ទនា ដែលបានចេញផ្សាយដោយ RT មន្ត្រីយោធាជាន់ខ្ពស់អាល្លឺម៉ង់
រួមទាំងមេបញ្ជាការ កងទ័ពអាកាស របស់ប្រទេសនេះ ជាពិសេសបាននិយាយអំពីការរក្សាការ​ងករណី មានការវាយប្រហារបែបនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top