បរទេស៖ បណ្តាអង្គការមនុស្សធម៌ កាលពីថ្ងៃសុក្របានថ្កោលទោសផែនការរបស់សហរដ្ឋអាមេរិក ក្នុងការផ្គត់ផ្គង់គ្រាប់បែកចង្កោមដ៏ចម្រូងចម្រាសដល់អ៊ុយក្រែន ដោយក្រុមអង្គការទាំងនោះ បានលើកឡើងពីគ្រោះថ្នាក់យូរអង្វែងដែលបង្កឡើងដោយអាវុធដែលបន្សល់ទុក នូវគ្រាប់បែកមិនទាន់ផ្ទុះ។ យោងតាមសារព័ត៌មាន Japan Today ចេញផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Baptiste Chapuis នៃអង្គការជនពិការអន្តរជាតិ – មនុស្សធម៌ និងការដាក់បញ្ចូល (HI)...
បរទេស ៖ មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន លោក Colin Kahl កាលពីថ្ងៃសុក្រម្សិលមិញនេះ បានលើកលើងថារដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន មិនបានសប្បាយចិត្តនោះទេចំពោះលទ្ធផល នៃការវាយបករបស់យោធាអ៊ុយក្រែន ទៅលើដែនបន្ទាត់ការពាររបស់រុស្សី។ យោងតាមការចេញផ្សាយរបស់ RT លោកបានបន្តថា ការសម្រេចចិត្តរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន ក្នុងការផ្កត់ផ្គង់អ៊ុយក្រែន ជាមួយនឹងអាវុធជាច្រើនគឺបានត្រឹមតែជាផ្នែកមួយ នៃការខកចិត្តទៅវិញចំពោះលទ្ធផលដែលបានមកពីធ្វើការសង្ក្រាមប្រឆាំងនឹងរុស្សី។ ថ្លែងការណ៍ភ្លាមៗ បន្ទាប់ពីសេតវិមានបានប្រកាសថាលោកប្រធានាធិបតី Joe Biden...
បរទេស ៖ អង្គការឃ្លាំមើលសិទិ្ធមនុស្ស (HRW) បានព្រមានសហរដ្ឋអាមេរិកប្រឆាំង នឹងការផ្គត់ផ្គង់ឱ្យអ៊ុយក្រែន ជាមួយនឹងគ្រាប់បែកចង្កោម ដែលជាគ្រាប់បែកត្រូវ បានហាមឃាត់ នៅក្នុងប្រទេសជាង ១០០ ដោយសារតែហានិភ័យ ធ្ងន់ធ្ងរដែលបង្ក ដល់ប្រជាជនស៊ីវិល។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយ...
បរទេស ៖ ប្រធានចារកម្ម សំងាត់របស់អ៊ុយក្រែន លោក Kirill Budanov បានលើកឡើងថា រដ្ឋាភិបាលទីក្រុងគៀវ បានប្រាកដក្នុងចិត្តណាស់ថា កិច្ចប្រជុំកំពូលរបស់អង្គការណាតូ នឹងមិនអាចសម្រេចជោគជ័យ ជួយឲ្យអ៊ុយក្រែន ក្លាយជាសមាជិក របស់អង្គការណាតូឡើយ។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាកិច្ចប្រជុំកំពូល របស់អង្គការណាតូនឹងត្រៀម ធ្វើឡើងនៅក្នុងទីក្រុង Vilnius នៅសប្តាហ៍ក្រោយនេះហើយ...
បរទេស ៖ ប្រធានាធិបតីប៊ុលហ្គារី លោក រ៉ូមិន រ៉ាដេវ (Rumen Radev) បានរកឃើញខ្លួន លោកផ្ទាល់ដែលត្រូវបានបង្រៀន ដោយភ្ញៀវមកពីអ៊ុយក្រែន គឺលោកប្រធានាធិបតី វ្លាឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីលោក ហ្សេលេនស្គី បានប្រាប់ លោកថា ទីក្រុង សូហ្វៀ មិនមានអាវុធ...
បរទេស ៖ អ្នកនាំពាក្យរបស់ក្រសួងការបរទេសរុស្សី លោកស្រី Maria Zakharova កាលពីថ្ងៃអង្គារម្សិលមិញនេះ បានលើកឡើងថា ទាំងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តព្រមទាំងអ៊ុយក្រែន ផងគឺជារបបភេវរករដោយពួកគេបានរៀបចំផែនការ វាយប្រហារដោយដ្រូនម្តងទៀតមកលើទីក្រុងមូស្គូ។ យោងតាមការចេញផ្សាយរបស់ RT យន្តហោះដ្រូនជាច្រើនគ្រឿង ត្រូវបានបញ្ជាឲ្យហោះហើរមកកាន់ទីក្រុងមូស្គូ ដើម្បីវាយប្រហារសំដៅហេដ្ឋារចនាសម្ព័ន្ធ របស់ស៊ីវិលដែលមានទាំងអាកាសយានដ្ឋាន Vnukovo ដែលជាកន្លែងហោះហើររបស់ភ្ញៀវបរទេសផងហើយលោកស្រី Zakharova បានចាត់ទុកវាថា...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu បានរាយការណ៍ថា ចំនួនរថក្រោះប្រយុទ្ធរបស់អ៊ុយក្រែន Leopard 2 ដែលត្រូវបានបំផ្លាញដោយកងកម្លាំងរុស្ស៊ី គឺអាចប្រៀបធៀបទៅនឹងការផ្គត់ផ្គងទាំងមូលដែលទីក្រុងគៀវ ទទួលបានពីប្រទេសប៉ូឡូញ និង ប្រទេសព័រទុយហ្គាល់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Shoigu កាលពីថ្ងៃចន្ទថា...
គៀវ ៖ យោតាម VOA បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ថា មន្ត្រីអ៊ុយក្រែន បានរាយការណ៍ថា មានជនស៊ីវិលច្រើនជាងមុន ដែលបានរងគ្រោះពីការបាញ់គ្រាប់ផ្លោងរបស់រុស្ស៊ី នៅតំបន់ភាគខាងកើត និងភាគខាងត្បូង របស់ប្រទេសអ៊ុយក្រែន កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ ខណៈដែលនាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sánchez បានចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចទៅកាន់ទីក្រុង គៀវ ដែលជាការបង្ហាញពីការបន្តគាំទ្រពីទីក្រុងម៉ាឌ្រីដ...
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថា ប្រទេសហុងគ្រី នឹងចេញមុខប្រឆាំង គណកម្មការអឺរ៉ុបក្នុងការរៀបចំផែនការ ផ្តល់ថវិកាជំនួយបន្ថែមប្រមាណជា ៥០ពាន់លានអឺរ៉ូ ដល់ប្រទេសអ៊ុយក្រែន។ ប្រភពដដែលបាន ឲ្យដឹងទៀតដែរថា ហុងគ្រីបានបញ្ជាក់សាជាថ្មី ហើយថាខ្លួននឹងមិនចូលរួម និងគាំទ្រឡើយ ចំពោះផែនការផ្តល់ថវិកាជំនួយថ្មីនេះ រហូតដល់រដ្ឋាភិបាល ទីក្រុងគៀវ អាចធ្វើការបកស្រាយនិងពន្យល់អំពីរបៀប...
បរទេស៖ ក្រសួងការបរទេសនៃប្រទេសអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានប្រកាសថា ប្រទេសអ៊ុយក្រែនបានរៀបចំ ពាក្យបណ្តឹងរួចរាល់ហើយ ដើម្បីប្តឹងអ៊ីរ៉ង់ទៅកាន់តុលាការអន្តរជាតិ របស់អង្គការសហប្រជាជាតិជុំវិញ បញ្ហាបាញ់ទំលាក់យន្តហោះដឹក អ្នកដំណើរមួយគ្រឿងកាលពីឆ្នាំ២០២០។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាអ៊ុយក្រែនរួមទាំង សមាជិកនៃក្រុមសម្របសម្រួលអន្តរជាតិ ព្រមទាំងសមាជិកគ្រួសារនៃ ក្រុមជនរងគ្រោះនៅក្នុងជើងហោះហើរ PS752 ដែលមានទាំងនៅកាណាដា ស៊ុយអែត អ៊ុយក្រែន និងអង់គ្លេសផងបាននាំគ្នាទាមទារ ឲ្យរដ្ឋាភិបាលទីក្រុងតេហរ៉ង់...