ព័ត៌មានអន្តរជាតិ

Update៖ អ៊ុយក្រែន ពិចារណទៅលើការ ធ្វើចរាចរណ៍ តាមផ្លូវអាកាស ពីក្រុងគ្រៀង និងក្រុង Lviv

Xinhua

គៀវ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ថា ទីភ្នាក់ងារ សារព័ត៌មាន Interfax-Ukraine បានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសអ៊ុយក្រែន កំពុងពិចារណាឡើងវិញ នូវការធ្វើចរាចរណ៍តាមផ្លូវអាកាស ចេញពីទីក្រុងគៀវ និងទីក្រុងភាគខាងលិចនៃទីក្រុង Lviv ។ ដោយដកស្រង់សម្តីរបស់អនុប្រធានការិយាល័យប្រធានាធិបតី Rostyslav Shurma បានលោកបានលើកឡើងដូច្នេះ ។
លោក Shurma បានលើកឡើងថា “យើងកំពុងធ្វើការយ៉ាង យកចិត្តទុកដាក់ដើម្បីស្តារចរាចរណ៍ផ្លូវអាកាសនៅក្នុងប្រទេសអ៊ុយក្រែន… យើងពិតជានឹងប្រឹងប្រែង ឱ្យអស់ពីសមត្ថភាព ដើម្បីអនុវត្តករណីនេះ” ។

គួរបញ្ជាក់ថា ការធ្វើចរាចរណ៍ផ្លូវអាកាស គឺជាធាតុដ៏សំខាន់ជាមូលដ្ឋាន នៃសកម្មភាពអាជីវកម្ម និងការវិនិយោគរបស់ប្រទេសអ៊ុយក្រែន មន្ត្រីរូបនេះបានសង្កត់ធ្ងន់ដោយ មិនផ្តល់ពេលវេលា ប៉ាន់ស្មានសម្រាប់ការលុបចោល ការរឹតបន្តឹងសម្រាប់ជើងហោះហើរ នៅក្នុងដែនអាកាសអ៊ុយក្រែនឡើយ ។

លោក Shurma បានលើកឡើងថា ការបន្តធ្វើចរាចរណ៍ផ្លូវអាកាសមក លើប្រទេសអ៊ុយក្រែន នឹងអាស្រ័យលើសមត្ថភាព របស់អ៊ុយក្រែនក្នុងការធានាបានសុវត្ថិភាព នៃជើងហោះហើរ និងការសម្រេចចិត្តរបស់ដៃគូអន្តរជាតិ និយតករឯករាជ្យ និងក្រុមហ៊ុនធានារ៉ាប់រងនានា ។

គេបានដឹងថា ប្រទេសអ៊ុយក្រែន បានបិទដំណើរការផ្លូវអាកាសរបស់ខ្លួន សម្រាប់យន្តហោះស៊ីវិលកាលពីថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ ២០២២ ដោយសារតែមានជម្លោះជាមួយនឹងរុស្ស៊ី ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top