គៀវ៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែន លោក Oleg Nikolenko បានឲ្យដឹង អ៊ុយក្រែននឹងមិនប្រគល់ទឹកដីរបស់ខ្លួនទៅឱ្យរុស្ស៊ី ដើម្បីទទួលបានសមាជិកភាពអង្គការណាតូ នោះទេ។ លោក Nikolenko បានសរសេរនៅលើបណ្ដាញ Facebook ថា “ការពិភាក្សាអំពីអ៊ុយក្រែន ចូលរួមជាមួយអង្គការណាតូ ជាថ្នូរនឹងការបោះបង់ចោលផ្នែកខ្លះ នៃទឹកដីអ៊ុយក្រែន គឺពិតជាមិនអាចទទួលយកបាន” ។ លោកបានសង្កត់ធ្ងន់ថា អ៊ុយក្រែន...
បរទេស៖ រដ្ឋាភិបាលទីក្រុងគៀវ អាចនឹងធ្វើការបោះបង់ការទាមទាររបស់ខ្លួន ជាមួយនឹងទឹកដីដែលបានបាត់បង់ ទៅឲ្យប្រទេសរុស្សីជាថ្នូរនឹងការ ចូលជាសមាជិករបស់ អង្គការណាតូជាផ្លូវការ។ យោងតាមការចេញផ្សាយរបស់ RT ដោយបញ្ជាក់ថានេះគឺជា ការអះអាងដោយលេខាផ្ទាល់ របស់អគ្គលេខាធិកាអង្គការ សហប្រជាជាតិលោក Stian Jenssen បានលើកឡើងកាលពីថ្ងៃអង្គារម្សិលមិញនេះ។ សេចក្តីថ្លែងការណ៍របស់លោក Jenssen បានបញ្ជាក់ថា លោកអគ្គលេខាធិកាអង្គការសហប្រជាជាតិ បានបញ្ជាក់យ៉ាងច្បាស់ ហើយរដ្ឋាភិបាលទីក្រុងគៀវ...
បរទេស៖ អ្នកនាំពាក្យរបស់កងកម្លាំងទ័ពអាកាស របស់ប្រទេសរុស្សីលោក Yury Ignat បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន របស់រដ្ឋអាមេរិកថា បច្ចុប្បន្នអ៊ូយក្រែនកំពុងជួបបញ្ហាលំបាកខ្លាំង ក្នុងសមត្ថភាពការពារនឹង រារាំងមីស៊ីលរបស់ប្រទេសរុស្សី។ យោងតាមការចេញផ្សាយរបស់ RT ចំពោះបញ្ហានេះបានបញ្ជាក់ថា មីស៊ីលរបស់រុស្សីមានសមត្ថភាពខ្ពស់ ដែលអាចផ្លាស់ប្តូរទីតាំងវាយប្រហារ ត្រឹមតែរយៈពេលប៉ុន្មានវិនាទីប៉ុណ្ណោះ ដែលវាបានធ្វើឲ្យមានបញ្ហាលំបាកខ្លាំងមែនទែន ចំពោះប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន។ មន្ត្រីអ្នកនាំពាក្យរូបនេះ ក៏បានបញ្ជាក់ទៀតថាពេលនេះ យោធារុស្ស៊ីកំពុងប្រើយុទ្ធសាស្ត្រទំនើបជាងមុន ដោយ...
បរទេស៖ ប្រទេសប៉ូឡូញ កាលពីម្សិលមិញនេះ បានប្រកាសច្បាស់ហើយថា នឹងបន្តដាក់បម្រាមចំពោះការនាំចូល នូវគ្រាប់ធញ្ញជាតិទាំងឡាយរបស់ប្រទេសអ៊ុយក្រែន បន្ថែមទៀតដើម្បីអាចរក្សាតម្លៃនិងការប្រកួតប្រជែង សម្រាប់ផលិតផលក្នុងស្រុករបស់ខ្លួន។ យោងតាមការចេញផ្សាយរបស់ RT សេចក្តីប្រកាសនេះត្រូវបានធ្វើឡើង ដោយផ្ទាល់ពីសំណាក់ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda ដោយលោកបានបន្ថែមថា ទោះបីជាប៉ូឡូញ គឺជាអ្នកគាំទ្រអ៊ុយក្រែន ខ្លាំងនៅក្នុងជម្លោះជាមួយនឹងរុស្សី ក្តីប៉ុន្តែប៉ូឡូញមិនអាចដកបម្រាមនេះចេញមកវិញភ្លាមនោះទេ។ នៅក្នុងបទសំភាសមួយជាមួយនឹងកាសែត Sieciលោក...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បានបង្ហើបថា យន្តហោះគ្មានមនុស្សបើកចំនួន ២០ គ្រឿង ត្រូវបានបាញ់ទម្លាក់កាលពីព្រឹកថ្ងៃសៅរ៍ លើតំបន់គ្រីមៀ ដោយរុស្ស៊ី បានហៅការលុកលុយនេះថា ជាការប៉ុនប៉ងវាយប្រហារភេរវកម្មដោយអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ី បានសរសេរនៅលើ Telegram ថា យន្តហោះគ្មានមនុស្សបើក...
បរទេស៖ ក្រុមពីឡូតអ៊ុយក្រែន ដំបូងដែលនឹងត្រូវធ្វើដំណើរទៅចូលរួមហ្វឹកហាត់ ក្នុងការហោះហើរយន្តហោះចម្បាំង F-16 នៅតាមបណ្តាប្រទេសលោកខាងលិច ត្រូវបានគេព្យាករណ៍ថា នឹងមិនអាចបញ្ចប់ការហ្វឹកហាត់និងអាចហោះហើរបានឡើយរហូតដល់ឆ្នាំ២០២៤។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងទៀតដែរថា ពីឡុតដំបូងដែលមានចំនួន៦នាក់នឹងត្រូវធ្វើដំណើរសម្រាប់ជុំទី១ នៃការហ្វឹកហាត់នេះហើយដែរក្នុងនោះមានពីឡុតបម្រុងចំនួន២នាក់ប៉ុណ្ណោះ ហើយក្នុងនោះពួកគេអាចមានសមត្ថភាពប្រើប្រាស់ភាសាអង់គ្លេស បានច្បាស់លាស់។ កន្លងមកក្រុមមន្ត្រីតែងតែបានទទូចឱ្យក្រុមអ្នកបើកយន្តហោះចូលរួមមេរៀនភាសាអង់គ្លេសរយៈពេល៤ខែក្នុងប្រទេសអង់គ្លេស ជាមុនសិនដើម្បីរៀនវាក្យស័ព្ទជាក់លាក់ដែលទាក់ទងនឹងយន្តហោះទំនើបៗ។ លុះត្រាណាតែពួកគេបានបញ្ចប់វគ្គសិក្សាភាសា ទាំងនេះប៉ុណ្ណោះ ទើបអ្នកបើកយន្តហោះអាចចាប់ផ្តើមហ្វឹកហាត់ប្រយុទ្ធបានដែលនេះមានន័យថាការហ្វឹកហាត់ ជាក់ស្តែងនឹងកើតឡើងមិនយូរជាងខែមករាទេ ហើយកម្មវិធីហ្វឹកហ្វឺន...
គៀវ៖ អាជ្ញាធរអ៊ុយក្រែន បានចាប់ផ្តើមការជម្លៀសជាកាតព្វកិច្ចចេញពីទីក្រុងជួរមុខ Kupyansk ក្នុងតំបន់ Kharkiv ភាគខាងកើតរបស់ប្រទេសអ៊ុយក្រែន និងការតាំងទីលំនៅជុំវិញនោះ។ រដ្ឋបាលយោធាទីក្រុង Kupyansk បានឲ្យដឹងនៅក្នុងសារបង្ហោះនៅលើ Telegram ថា បញ្ជាជម្លៀសដោយបង្ខំត្រូវបានផ្តល់ឱ្យដោយសារតែស្ថានភាពសន្តិសុខដ៏លំបាក និងការបាញ់ផ្លោងឥតឈប់ឈរ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយ Ukrayinska Pravda បានឲ្យដឹងថា ការជម្លៀសនឹងត្រូវបានអនុវត្តនៅក្នុងការតាំងទីលំនៅចំនួន ៣៧ នៅក្នុងស្រុក...
បរទេស ៖ រដ្ឋមន្ត្រីការបរទេស នៃប្រទេសអ៊ុយក្រែន លោក Dmitry Kuleba កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានលើកឡើងថា ប្រសិនបើ រដ្ឋាភិបាលទីក្រុងគៀវ នឹងបើកការចរចាគ្នាណាមួយនោះ ដាច់ខាតភាគី ខាងរុស្សី គឺមិនមែនជាលោក Vladimir Putin ឡើយ ។ យោងតាមការចេញផ្សាយ របស់ RT...
បរទេស៖ សារព័ត៌មាន CNN បានរាយការណ៍កាលពីថ្ងៃពុធដោយដកស្រង់ប្រភពនានាថា ប្រទេសអ៊ុយក្រែនបានបញ្ជូនរបាយការណ៍ដំបូងរបស់ខ្លួន ទៅកាន់ទីក្រុងវ៉ាស៊ីនតោនស្តីពីការប្រើប្រាស់គ្រាប់បែកចង្កោម ប្រឆាំងនឹងប្រទេសរុស្ស៊ី។ រុស្ស៊ីបានចោទទីក្រុងគៀវពី ការកំណត់គោលដៅវាយប្រហារទៅលើជនស៊ីវិលដោយ គ្រាប់បែកចង្កោមដែលត្រូវបានហាមឃាត់ក្នុងប្រទេសជាង ១០០។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាមមន្ត្រីអ៊ុយក្រែនដែលមិនបញ្ចេញឈ្មោះម្នាក់ដែលបាន សម្ភាសដោយបណ្តាញព័ត៌មាន គឺថា ឯកសារដែលអ៊ុយក្រែន បានបញ្ជូនទៅមន្ទីរប៉ង់តាហ្គោនរួមមានទិន្នន័យអំពីចំនួនគ្រាប់ដែលបានបាញ់...
បរទេស៖ប៉ូលីសប្រទេសអាល្លឺម៉ង់បានធ្វើការចាប់ ឃាត់ខ្លួនមន្ត្រីអង្គភាពយោធាម្នាក់កាលពីពេលថ្មីៗនេះក្រោយរកឃើញថាគាត់បានលួចចម្លងព័ត៌មានទៅឲ្យភ្នាក់ងារសំងាត់រុស្សី។ យោងតាមការចេញផ្សាយរបស់ RT អជ្ញាធរអាល្លឺម៉ង់បានកំណត់រកឃើញ បុរសជាគិញសំងាត់នោះថាគឺជា អ្នកជំនាញផ្នែកលទ្ធកម្មយោធាដែលត្រូវបានគេស្គាល់ឈ្មោះThomas H. ហើយមកដល់ពេលនេះគាត់ត្រូវបានឃុំខ្លួននៅទីក្រុង Koblenz ភាគខាងលិចប្រទេស។ យោងតាមសេចក្តីប្រកាសដោយព្រះរាជអាជ្ញា បុរសនោះបានចូលទៅស្ថានកុងស៊ុលរុស្ស៊ីនៅទីក្រុង Bonn និងស្ថានទូតនៅទីក្រុងប៊ែរឡាំងជាច្រើនដង ចាប់ពីខែឧសភា ដោយ ផ្តល់កិច្ចសហប្រតិបត្តិការរបស់គាត់តាមរយៈការផ្តល់ព័ត៌មានពីកន្លែងធ្វើការ របស់គាត់និងបញ្ជូនទៅភ្នាក់ងាររុស្ស៊ី។ គួរឲ្យដឹងដែរថាមន្ត្រីអាល្លឺម៉ង់ បានព្រមានម្តងហើយម្តងទៀតអំពីសកម្មភាពចារកម្មរុស្ស៊ី ដែលកើនឡើងនៅចំពេលដែលកំពុងមានជម្លោះនៅអ៊ុយក្រែន។...