កូឡាឡាំពួរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នំា២០២២ថា ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសម៉ាឡេស៊ី បានរាយការណ៍ពីការឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន២៨.៨២៥នាក់ ដែលជាការកើនឡើងប្រចាំថ្ងៃខ្ពស់បំផុតចាប់តាំងពីការផ្ទុះឡើង គិតត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃសៅរ៍ ដែលនាំឱ្យចំនួនសរុបទូទាំងប្រទេសកើនឡើងដល់៣.១៩៤.៨៤៨នាក់ ។ ទិន្នន័យដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ក្រសួងបានបង្ហាញថា ក្នុងចំណោមករណីថ្មី៩១ត្រូវបាននាំចូលពីខាង ក្រៅ និង២៨.៧៣៤នាក់គឺជាអ្នកឆ្លងជំងឺក្នុងស្រុក ។ ការស្លាប់មានចំនួន៣៤នាក់ទៀតត្រូវបានគេរាយការណ៍ឲ្យដឹង បាននាំឱ្យចំនួនអ្នកស្លាប់កើនឡើងដល់៣២.៣១០នាក់ ។ ក្រសួងបានរាយការណ៍ថា អ្នកជាសះស្បើយថ្មីចំនួន១៨.៥១៤នាក់ដែលនាំឱ្យចំនួនអ្នកជាសះស្បើយ...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ថា យោងតាមសេចក្តីប្រកាសមួយពី ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសមីយ៉ាន់ម៉ា បានកត់ត្រាចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី១.៣០៧នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍ ដែលនាំឲ្យចំនួនឆ្លងសរុបកើនឡើងដល់៥៤១.៩០៤នាក់ ។ សេចក្តីប្រកាសបានឲ្យដឹងថា សរុបនៃអ្នកយកវត្ថុវិភាគនៅមន្ទីរពិសោធន៍ចំនួន២៤.៣១១នាក់ត្រូវបានធ្វើតេស្តក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ហើយអត្រាវិជ្ជមានប្រចាំថ្ងៃគឺ៥,៣៨ភាគរយ ។ សរុបចំនួនអ្នកស្លាប់របស់ប្រទេសនេះនៅដដែលចំនួន១៩.៣១០នាក់ ដែលមិនមានអ្នកស្លាប់ថ្មីទៀតដោយជំងឺកូវីដ១៩ត្រូវបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ។ ក្រសួងបានឲ្យដឹងថា ចំនួនអ្នកជំងឺដែលបានជាសះស្បើយបានកើនឡើងដល់៥១៤.៨៣៣នាក់នៅក្នុងប្រទេសដែលមានអ្នកថ្មី២២៦នាក់ដែលបានជាសះស្បើយបន្ថែមទៀតបានរាយការណ៍ឲ្យដឹង...
ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលបញ្ជា និងប្រតិបត្តិការជាតិ ហៅកាត់ថា (NCOC) បានឲ្យដឹងនៅថ្ងៃអាទិត្យនេះថា ប្រទេសប៉ាគីស្ថាន បានកត់ត្រាករណីថ្មីចំនួន៣១៣ ករណីនៃអ្នកឆ្លងជំងឺកូវីដ-១៩ គិតក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់ ១.២៨១.៨៧២នាក់ ។ មជ្ឈមណ្ឌល NCOC ដែលជានាយកដ្ឋានដឹកនាំយុទ្ធនាការរបស់ប្រទេសប៉ាគីស្ថាន ប្រឆាំងនឹងជំងឺរាតត្បាតបានឲ្យដឹងថា...
តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលរបស់ប្រទេសអ៊ីរ៉ង់ បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា មានករណីថ្មីនៃជំងឺកូវីដ-១៩ចំនួន៣៦.៧៥៨នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបនៅទូទាំងប្រទេសកើនឡើងដល់៤.៨៣៣.១៣៥នាក់ ។ ក្រសួងសុខាភិបាល និងអប់រំវេជ្ជសាស្ត្ររបស់អ៊ីរ៉ង់ បានផ្សព្វផ្សាយឲ្យដឹងនៅលើគេហទំព័រផ្លូវការរបស់ខ្លួនថា ជំងឺឆ្លងរាតត្បាត បានប្រកាសអំពីអ្នកស្លាប់នៅក្នុងប្រទេសចំនួន១០៤.៧១៦នាក់ បន្ទាប់ពីមានអ្នកស្លាប់បន្ថែមទៀតគិតក្នុងរយៈ ពេល២៤ម៉ោងកន្លងមកនេះចំនួន៦៩៤នាក់ដែលត្រូវបានចុះក្នុងបញ្ជី ។ ក្រសួងបានឲ្យដឹងនៅលើគេហទំព័រផ្លូវការរបស់ខ្លួនថា សរុបមានពលរដ្ឋចំនួន៤.០៥៣. ០២២នាក់ បានជាសះស្បើយពីជំងឺ...
ហ្សាកាតា៖ ប្រទេសឥណ្ឌូនេស៊ី បានកត់ត្រានូវករណីនៃឆ្លងថ្មីនៃជំងឺកូវីដ-១៩ ដែលបានបញ្ជាក់ថ្មីៗចំនួន ១៣,៧៣៧ករណី ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ដែលជាចំនួនកើនឡើងប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីថ្ងៃទី៣០ ខែមករា និងចំនួនសរុបបានកើនឡើងដល់ ១,៩៨៩,៩០៩ករណី ។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានកើនឡើងចំនួន ៣៧១ នាក់ ចំនួនសរុបកើនឡើងដល់ ៥៤,៦៦២ នាក់។...
COPENHAGEN៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ថា របាយការណ៍ចេញដោយវិទ្យាស្ថាន សេរ៉ូមរដ្ឋ ហៅកាត់ (SSI) បានឲ្យដឹងកាលពីថ្ងៃចន្ទថា សរុបមានពលរដ្ឋដាណឺម៉ាក ចំនួន១.៣៣៤នាក់ បានឆ្លងជំងឺកូវីដ-១៩ បន្ទាប់ពីបានចាក់វ៉ាក់សាំងគ្រប់កម្រិត ចន្លោះនៃការចាប់ផ្តើមចាក់វ៉ាក់សាំង របស់ប្រទេសដាណឺម៉ាក នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ និងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលសហព័ន្ធបានឲ្យដឹងថា គិតត្រឹមថ្ងៃសុក្រនេះ ប្រទេសឥណ្ឌា មានអ្នកឆ្លងជំងឺកូវីដ-១៩រហូតដល់២៧.៥៥៥.៤៥៧នាក់ ជាមួយគ្នានេះដែរ អ្នកឆ្លងថ្មីមានចំនួន១៨៦.៣៦៤នាក់ គិតក្នុងអំឡុងពេល២៤ម៉ោងកន្លងទៅនេះ ។ នេះជាចំនួននៃអ្នកឆ្លងជំងឺសរុបទាបបំផុត ក្នុងរង្វង់ជាង១ខែកន្លះមកនេះ ។ ក្រៅពីនេះ មានអ្នកស្លាប់ចំនួន៣.៦៦០នាក់ ចាប់តាំងពីព្រឹកថ្ងៃព្រហស្បតិ៍ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់៣១៨.៨៩៥នាក់ ។ មានអ្នកជំងឺចំនួន២.៣៤៣.១៥២នាក់...
ស្វាយរៀង ៖ស្ថានភាពជំងឺកូវីដ១៩ ដែលកំពុងរីករាលដាល នៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅក្នុងខេត្តស្វាយរៀងមិនទាន់ថមថយ នៅឡើយទេ ដែលនាំអោយអាជ្ញាធរក៏ដូចប្រជាពលរដ្ឋក្នុងខេត្តនេះ មានការព្រួយបារម្ភនិងជំរុញឲ្យមានប្រុងប្រយ័ត្នខ្ពស់ក្នុងការការពារខ្លួនមិនឲ្យឆ្លងជំងឺនេះដោយត្រូវធ្វើអនាម័យ ជាប្រចាំលាងដៃជាមួយសាប៊ូ អាកុល ជែលនៅគម្លាតគ្នា បើមិនចាំបាច់កុំចេញក្រៅផ្ទះ។ លោកតូច ប៉ូលីវ៉ាអភិបាលរងខេត្តស្វាយរៀងបានថ្លែងប្រាប់ឲ្យដឹង នៅព្រឹកថ្ងៃទី២ខែមេសាឆ្នាំ២០២១នេះថាខេត្តស្វាយរៀងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៥៥នាក់ ខណៈមានអ្នកជាសះស្បើយ២នាក់។ ក្នុងនោះអាជ្ញាធរបានរកទីតាំងទី២សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩បន្ថែមទៀតដើម្បីត្រៀមទុក សម្រាប់មានអ្នកជំងឺដែលឆ្លងជាបន្តបន្ទាប់ទៀត។ សូមបញ្ជាក់ថាខេត្តស្វាយរៀងបានបិទទីតាំងជាច្រើនកន្លែងដែលមាន មនុស្សពាក់ព័ន្ធទាំងផ្ទាល់និងប្រយោលជាច្រើនរយនាក់ ដែលកំពុងធ្វើចត្តាឡីស័កនឹងយកសំណាក ទៅពិនិត្យ...