១- បាតុភូតសកល ៖ផ្អែកតាមការជូនដំណឹងជាសកល ស្តីពីស្ថានភាពសីតុណ្ហភាព លើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិក បានបង្ហាញឲ្យឃើញថា ក្នុងឆ្នាំ ២០២៣ នេះ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីខែឧសភា រហូតដល់ខែសីហា ទទួលរងនូវឥទ្ធិពលពីបាតុភូតអែលនីណូ (El Nino) ក្តៅ មាន ៦០ % និងបាតុភូត អែនសូ (Neutral)...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ចាប់ពីថ្ងៃទី១២-១៨មេសាដែលជាពេលវេលាដ៏សប្បាយរីករាយរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងឱកាសកម្ពុជាប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នឹងមានភ្លៀងធ្លាក់ពីតិច ទៅមធ្យម ដោយមានការលាយរំលាយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ផងដែរ ។ ចំពោះករណីនេះ ក្រសួងក៏បានដាស់តឿនក្រើនរំលឹកឲ្យពលរដ្ឋប្រុងប្រយ័ត្នផងដែរ ចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ៕
ភ្នំពេញ៖ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ឱ្យដឹងថា ចាប់ពីថ្ងៃទី ៥ដល់ ទី១១ខែមេសាឆ្នាំ២០២៣នឹងមានភ្លៀងធ្លាក់ពី ខ្សោយទៅមធ្យមលាយឡំបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ យោងតាមសេចក្តីជូនដំណឹងស្តីពី ស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី៥ – ១១ ខែមេសា ឆ្នាំ២០២៣ របស់ក្រសួងធនធានទឹកបានឲ្យដឹងថា អំឡុងមួយសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប (ចិន) ក្នុងកម្រិតពីខ្សោយទៅមធ្យម និងខ្យល់ប្រែប្រួល...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា ចាប់ពីថ្ងៃទី៨ ដល់១៥ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ តំបន់មួយចំនួនរបស់ប្រទេសកម្ពុជា នឹងរងឥទ្ធិពលសម្ពាធខ្ពស់ពីប្រទេសចិន ដែលជាហេតុធ្វើឱ្យអាកសាធាតុចុះត្រជាក់ នឹងមានភ្លៀងពីខ្សោយទៅតិចតួច។ យោងតាមសេចក្តីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣បានឱ្យដឹងថាស្ថានភាពធាតុអាកាសនៃ ព្រះរាជាណាចក្រកម្ពុជា មានការប្រែប្រួលដូចតទៅ ៖ពីថ្ងៃទី៨-១២ ខែមីនា ទទួលឥទ្ធិពលខ្សោយពីកម្រិតសម្ពាធទាប និងពីថ្ងៃទី១៣-១៤...
ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាក់ថាចាប់ពីថ្ងៃទី៨ដល់១៤កុម្ភៈខាងមុខ តំបន់មួយចំនួននឹងមានភ្លៀងធ្លាក់ កម្រិតខ្សោយ។ យោងតាមសេចក្តីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣បានឲ្យដឹងថា ក្នុងសប្ដាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពល ពីកម្រិតសម្ពាធទាបខ្សោយ ។ ក្រសួងថា ស្ថានភាពបែបនេះ នឹងធ្វើឲ្យតំបន់ទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ អង្សាសេនិងសីតុណ្ហភាពអតិបរមា...
ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាក់ឲ្យដឹងថា ចាប់ពីថ្ងៃទី៣០វិច្ឆិកា ដល់ថ្ងៃទី៦ខែធ្នូខាងមុខនេះ កម្ពុជានឹងមានភ្លៀងធ្លាក់ពីតិ ចទៅបង្គយរលាយលំនឹងបាតុផ្គរ រន្ទះ។ យោងតាមសេចក្តីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ នៅថ្ងៃទី២៩វិច្ឆិកាបានឲ្យដឹងថា ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ទទួលរងឥទ្ធិពលខ្សោយពីទ្រនុងសម្ពាធខ្ពស់ ។...
ភ្នំពេញ៖ ក្នុងមួយសប្តាហ៍ខាងមុខ កម្ពុជានឹងទទួលរងឥទ្ធិពល ពីការជួបប្រសព្វគ្នា នៃជ្រលងសម្ពាធទាបក្នុងកម្រិតបង្គួរ ដែលរុញទូលមកពី សមុទ្រចិនខាងត្បូង និងទ្រនុងសម្ពាធខ្ពស់ ពីភាគខាងជើង (ចិន) ក្នុងកម្រិតខ្សោយ ។បើយោងតាមចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស របស់ក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖១-តំបន់ទំនាបកណ្តាល៖ សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឲ្យអាជ្ញាធរដែនដី និងសាធារណជន បន្តមានការប្រុងប្រយត្ន័ចំពោះជំនន់ដែលអាចកើតមកពីបរិមាណទឹកភ្លៀងច្រើនកន្លងមក និងភ្លៀងជាបន្តបន្ទាប់បន្ថែមផ្ទួនៗ ពីថ្ងៃទី១៤-២០កញ្ញា ៕
ភ្នំពេញ ៖ ចាប់ពីថ្ងៃទី៣១សីហា ដល់ថ្ងៃ៦កញ្ញា កម្ពុជាទទួលឥទ្ធិពលខ្សោយពី ជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីបក់ក្នុងកម្រិតពីខ្សោយទៅមធ្យម ដោយនៅចន្លោះថ្ងៃទី ៣-៥ ខែកញ្ញា កម្ពុជាទទួលរងឥទ្ធិពល ពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ( ITCZ ) ដែលអូសបន្លាយលើភាគខាងជើងថៃ ឡាវ និងវៀតណាម ។ ស្ថានភាពបែបនេះ នឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល នឹងអាចមានភ្លៀងក្នុងកម្រិត...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ចាប់ពីថ្ងៃទី២៤-៣០ ខែសីហា ឆ្នាំ២០២២ កម្ពុជាទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីខ្សោយ ធ្វើឲ្យមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ ។ ក្នុងនោះ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល នឹងអាចមានភ្លៀងធ្លាក់ នៅក្នុងកម្រិតពីតិចទៅមធ្យម លាយឡំដោយផ្គរ រន្ទះនិងខ្យល់កន្ត្រាក់។ ទន្ទឹមនោះ ផ្នែកខ្លះក៏អាចមានភ្លៀងជាបង្គួរផងដែរ ។ ចំណែក...