ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញការធ្វើកំណែទម្រង់ច្រកចេញចូលតែមួយ ដើម្បីផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព។ ក្នុងឱកាសសំណេះសំណាលជាមួយថ្នាក់ដឹកនាំខេត្តបាត់ដំបង និងអង្គភាពចំណុះ នាថ្ងៃទី១ វិច្ឆិកា លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានថ្លែងថា ច្រកចេញចូលតែមួយជាអាទិភាពមួយដែល សម្ដេចធបិតី នាយករដ្ឋមន្ត្រី ផ្ដោតការយកចិត្តដាក់។ លោកឧបនាយករដ្ឋមន្ដ្រីគូសបញ្ជាក់ថា «ជំរុញលើកទឹកចិត្តដល់រដ្ឋបាលខេត្ត...
ស្វាយរៀង៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយកមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៧ខែកញ្ញាឆ្នាំ២០២៣បានអញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តស្វាយរៀង ដោយលោកប៉េង ពោធិ៍សា ប្រកាសតែងតាំងជាអភិបាលខេត្តស្វាយរៀង ជំនួសលោកម៉ែន វិបុល ដែលដាក់ឲ្យចូលនិវត្តន៍។ លោកអភិសន្តិបណ្ឌិតស សុខាក៏បានថ្លែងកោតសរសើរដល់លោកម៉ែន វិបុល ដែលក្នុងអាណិត្តិដែលលោកជាអភិបាលខេត្តបានដឹកនាំនិងខិតខំអភិវឌ្ឍន៍ខេត្តស្វាយរៀងឲ្យមានការរីកចម្រើន និងរក្សាបានសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈឲ្យបានល្អប្រសើរ។ បន្ថែមលើសពេលនេះលោកអភិសន្តិបណ្ឌិតបានថ្លែងផ្តាំផ្ញើរដល់លោកអភិបាលខេត្ត និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់លើការថែរក្សាសន្តិសុខ...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់ផ្តល់គោរមងារ «អភិសន្តិបណ្ឌិត» នៃបណ្ឌិត្យសភានគរបាលកម្ពុជា ជូន លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕