បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ប្រទេសរុស្ស៊ីមានសិទ្ធិដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យមនៅលើដី នៅពេលដែលចាត់ទុកថាចាំបាច់និងបន្ទាប់ពីការដួលរលំនៃសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យម (INF) ឆ្នាំ១៩៨៧ជាមួយសហរដ្ឋអាមេរិក។ កន្លងមក ទីក្រុងមូស្គូបានជ្រើសរើសមិនដាក់អាវុធបែបនេះនៅក្នុងតំបន់មួយចំនួន លុះត្រាតែសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនឹងអនុវត្តយុទ្ធសាស្ត្រដូច្នេះជាមុនសិន។ កាលពីថ្ងៃចន្ទ ក្រសួងការបរទេសរុស្ស៊ីបានប្រកាសថា៖សកម្មភាពរបស់បណ្តាប្រទេសលោកខាងលិច បានធ្វើឱ្យការប្រកាន់ខ្ជាប់របស់ទីក្រុងមូស្គូចំពោះការផ្អាកនេះមិនអាចដំណើរការបានទៀតទេ ខណៈដែលពួកគេកំពុងបង្កើតការគំរាមកំហែងដោយផ្ទាល់ទៅ ដល់សន្តិសុខរបស់រុស្ស៊ី។ នៅពេលសួរដោយអ្នកកាសែតឱ្យធ្វើអត្ថាធិប្បាយកាលពីថ្ងៃអង្គារ...
ញូវដែលី៖ ប្រទេសឥណ្ឌា បានជំទាស់នឹងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដែលកំណត់គោលដៅលើការនាំចូលប្រេងពីរុស្ស៊ី ដោយអះអាងថាវាមិនសមហេតុផល និងបានព្រមានថា ទីក្រុងញូវដេលី នឹងចាត់វិធានការចាំបាច់ថែមទៀត នេះបើយោងតាការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរ អ្នកនាំពាក្យរបស់ក្រសួងការបរទេសឥណ្ឌាលោក Randhir Jaiswal បានឲ្យដឹងថា ការនាំចូលថាមពលរបស់ឥណ្ឌាពីប្រទេសរុស្ស៊ី គឺមានសារៈសំខាន់ក្នុងការធានាតម្លៃប្រេងឥន្ធនៈដែលអាចទទួលយកបាន និងអាចព្យាករណ៍បានសម្រាប់អ្នកប្រើប្រាស់ឥណ្ឌា។ សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងភ្លាមៗ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT សមាជិកព្រឹទ្ធសភាអាមេរិកមួយក្រុម បានដាក់ចេញសេចក្តីព្រាងថ្មីមួយ ដើម្បីបែងចែកជំនួយចំនួន៥៤,៦ ពាន់លានដុល្លារ ទៅឲ្យអ៊ុយក្រែន ក្នុងរយៈពេលឆ្នាំសារពើពន្ធ២០២៦និង២០២៧។ ប្រធានាធិបតីអាមេរិកលោក Donald Trump បានជំទាស់ម្តងហើយម្តងទៀតនូវជំនួយរបស់សហរដ្ឋអាមេរិកបន្ថែមទៀតដល់អ៊ុយក្រែនដោយទទូចថាអឺរ៉ុបគួរតែជាអ្នកទទួលខុសត្រូវម្តងចំពោះការចំណាយទាំងនេះ។ សេចក្តីព្រាងច្បាប់នេះ រួមបញ្ចូលទាំងការផ្តល់ជំនួយផ្នែកយោធាដោយផ្ទាល់ដល់ទីក្រុងគៀវ និងស្នើឱ្យប្រើប្រាស់ប្រាក់ចំណូលដែលបានមកពីទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបានកកនៅក្នុងសហរដ្ឋអាមេរិកជាដើម ។ យ៉ាងណាក្តីទីក្រុងមូស្គូបានព្រមានម្តងហើយម្តងទៀតថា អំពីការរឹបអូស ឬប្រើប្រាស់ទ្រព្យសម្បត្តិអធិបតេយ្យភាពរបស់ខ្លួននឹងជាការបំពានច្បាប់អន្តរជាតិ។ ច្បាប់ដែលបានស្នើឡើងក៏នឹងបង្កើនមូលនិធិក្រោមអាជ្ញាធរដកប្រធានាធិបតី (PDA)...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រទេសចិនបានចោទប្រកាន់សហរដ្ឋអាមេរិកថាកំពុងលេង នឹងល្បែងស្តីបន្ទោសដែលគ្មានន័យ ហើយបានអំពាវនាវឱ្យអាមេរិកបញ្ឈប់ការបង្វែរការទទួលខុសត្រូវជុំវិញជម្លោះអ៊ុយក្រែន។ ថ្លែងនៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍ បេសកជនចិនលោក Geng Shuang បានច្រានចោលការចោទប្រកាន់ថាទីក្រុងប៉េកាំងកំពុងគាំទ្រយោធារបស់រុស្ស៊ី ហើយបានអំពាវនាវឱ្យទីក្រុងវ៉ាស៊ីនតោន ដើរតួនាទីជាស្ថាបនា ក្នុងការបញ្ចប់ការប្រយុទ្ធមួយនេះ។ ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីការកំណត់កាលបរិច្ឆេទកាន់តែខ្លាំងឡើងពីប្រធានាធិបតីអាមេរិក Donald Trump។ កាលពីខែមុន លោក Trump បានផ្តល់ពេលដល់ប្រទេសរុស្ស៊ីចំនួន៥០ ថ្ងៃដើម្បីបញ្ចប់ជម្លោះ ឬប្រឈមមុខនឹងការដាក់ទណ្ឌកម្មថ្មី...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រទេសចិនបានចោទប្រកាន់សហរដ្ឋអាមេរិកថាកំពុងលេង នឹងល្បែងស្តីបន្ទោសដែលគ្មានន័យ ហើយបានអំពាវនាវឱ្យអាមេរិក បញ្ឈប់ការបង្វែរការទទួលខុសត្រូវជុំវិញជម្លោះអ៊ុយក្រែន។ ថ្លែងនៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍ បេសកជនចិនលោក Geng Shuang បានច្រានចោលការចោទប្រកាន់ថាទីក្រុងប៉េកាំងកំពុងគាំទ្រយោធារបស់រុស្ស៊ី ហើយបានអំពាវនាវឱ្យទីក្រុងវ៉ាស៊ីនតោន ដើរតួនាទីជាស្ថាបនា ក្នុងការបញ្ចប់ការប្រយុទ្ធមួយនេះ។ ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីការកំណត់កាលបរិច្ឆេទកាន់តែខ្លាំងឡើងពីប្រធានាធិបតីអាមេរិក Donald Trump។ កាលពីខែមុន លោក Trump បានផ្តល់ពេលដល់ប្រទេសរុស្ស៊ីចំនួន៥០ ថ្ងៃដើម្បីបញ្ចប់ជម្លោះ...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានឲ្យដឹងថា ប្រទេសចិនសង្ឃឹមថា សហរដ្ឋអាមេរិក នឹងធ្វើការជាមួយប្រទេសចិន ដើម្បីបង្កើនការយល់ដឹងគ្នា ទៅវិញទៅមក កាត់បន្ថយការយល់ច្រឡំ និងពង្រឹងកិច្ចសហប្រតិបត្តិការតាមរយៈការសន្ទនា និងការទំនាក់ទំនង។ លោក Guo បានធ្វើអត្ថាធិប្បាយ នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ដើម្បីឆ្លើយតបទៅនឹងសំណួរ ទាក់ទងនឹងបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-អាមេរិក។ លោកបាននិយាយថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT យោងតាមការិយាល័យស្ថិតិជាតិហៅកាត់ថា NBS បានឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសចិនបានកើនឡើង៥,៣ភាគរយ ក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ការរីកចម្រើនគួរឲ្យកត់សំគាល់នេះកើតឡើង បើទោះបីជាមានសម្ពាធពីខាងក្រៅជាច្រើននិងបន្តបន្ទាប់ ជាពិសេសការកើនឡើងនៃភាពតានតឹងពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកក៏ដោយ។ កំណើនដែលធ្លាប់ធ្វើបាន៥,៤ភាគរយកាលពី នៅក្នុងត្រីមាសទីមួយ មុនពេលធ្លាក់ចុះបន្តិចទៅ ៥,២ភាគរយនៅក្នុងត្រីមាសទីពីរដែលទោះជាយ៉ាងណាក៏ដោយ តួលេខចុងក្រោយនេះបានមកមុនបន្តិចនៃការព្យាករណ៍សម្រាប់ការកើនឡើង៥,១ភាគរយ។ ធនាគារពិភពលោករំពឹងថា កំណើនផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិននឹងមកក្នុងកម្រិត៤,៥ភាគរយ ក្នុងឆ្នាំ ២០២៥...
ឡុងដ៍៖ ការស្ទង់មតិប្រចាំឆ្នាំនៃមតិសាធារណៈរបស់អង់គ្លេស ស្តីពីគោលនយោបាយការបរទេស បានរកឃើញថា ទំនាក់ទំនងពិសេសរបស់អង់គ្លេស ជាមួយសហរដ្ឋអាមេរិក កំពុងតែចុះខ្សោយ ក្រោមការដឹកនាំរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ហើយឥឡូវនេះ ជនជាតិអង់គ្លេសសម្លឹងមើលម្តងទៀត ឆ្លងកាត់ច្រកទៅកាន់អឺរ៉ុប ចំពេលមានភាពមិនប្រាកដប្រជាជាយុទ្ធសាស្រ្ត និងគោលនយោបាយរបស់សហរដ្ឋអាមេរិក។ ការគាំទ្រសាធារណៈសម្រាប់ទំនាក់ទំនងចក្រភពអង់គ្លេស-សហរដ្ឋអាមេរិក បាន “ដួលរលំ” ជាមួយនឹងលោកប្រធានាធិបតី ដូណាល់ ត្រាំ ឥឡូវនេះត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា...
បរទេស ៖ ប្រធានាធិបតីអាមេរិកលោក Donald Trump បានអះអាងថា ក្រុមហ៊ុន Coca-Cola បានយល់ព្រមជំនួស នៃការប្រើស្ករពោត ដែលមានជាតិស្ករខ្ពស់ មកប្រើស្ករអំពៅ នៅក្នុងភេសជ្ជៈរបស់ខ្លួនវិញ ។ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយ បានឱ្យដឹងថា លោក Trump ដែលត្រូវបានគេរាយការណ៍ថា ផឹកកូកា ដែលគ្មានជាតិស្ករ ឬ...
បរទេស៖យោងតាមការចេញ ផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសផែនការ ជូនដំណឹងដល់ប្រទេសជាង១៥០ហើយថា ពួកគេអាចប្រឈមមុខ នឹងអត្រាពន្ធថ្មី ១០ឬ១៥ភាគរយ ក្នុងពេលឆាប់ៗនេះ។ លោក Trump បានកែលម្អគោល នយោបាយពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិក ចាប់តាំងពីការវិលត្រឡប់ មកកាន់តំណែង ក្នុងខែមករា ដោយបានកំណត់ពន្ធដ៏ធំទូលាយ...