វ៉ាស៊ីនតោន ៖ អ្នកជំនាញអាមេរិក មួយចំនួន បានចាត់ទុកភាពតានតឹង រវាងទំនាក់ទំនងចិន និងអាមេរិក ហើយបានជំរុញឱ្យខ្លួនចាត់ វិធានការ ពិត ប្រាកដ ដើម្បីផ្លាស់ប្តូរភាព ជាប់គាំងបច្ចុប្បន្ន រវាងប្រទេស ទាំងពីរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រុមអ្នកជំនាញបានឲ្យដឹងថា សហរដ្ឋអាមេរិក បាននិងកំពុងព្យាយាមទប់ស្កាត់ ការអភិវឌ្ឍន៍របស់ប្រទេសចិន ដែលជាផ្នែកមួយ...
បាដាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ថា កាលពីថ្ងៃសៅរ៍ យោធាអ៊ីរ៉ាក់បានឲ្យដឹងថា គ្រាប់រ៉ុក្កែត Katyusha ចំនួន២គ្រាប់ បានផ្លោងចូលមូលដ្ឋានទ័ពអាកាស ដែលជាកន្លែងស្នាក់នៅមួយរបស់អ្នកជំនាញ និងភ្នាក់ងារយោធាសហរដ្ឋអាមេរិកនៅក្នុងខេត្ត Anbar ភាគខាងលិចនៃប្រទេសអ៊ីរ៉ាក់ ។ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ នៃបញ្ជាការប្រតិបត្តិការរួមអ៊ីរ៉ាក់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គ្រាប់រ៉ុក្កែតទាំង២ បានធ្លាក់នៅពេលល្ងាច នៅក្នុងមូលដ្ឋានអាកាស...
បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិកមិនមានផលប្រយោជន៍អ្វីជាមួយនឹងសន្តិភាព នៅក្នុងប្រទេសអ៊ុយក្រែននោះទេ ប៉ុន្តែជំនួសមកវិញនូវអ្វីៗគ្រប់យ៉ាងដែលអាមេរិកអាចធ្វើទៅបាន គឺដើម្បីឱ្យជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន អូសបន្លាយរយៈពេលយូរ តាមដែលអាចធ្វើទៅបាន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Zhao បានទទូចថា...
បរទេស៖ អ្នកនាំពាក្យសេតវិមានលោកស្រី Jen Psaki បាននិយាយថា រដ្ឋាភិបាលអាមេរិកត្រូវការសភាអនុម័តថវិកា ដែលស្នើចំនួន ៣៣ពាន់លានដុល្លាររបស់ខ្លួនឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ព្រោះវានៅសល់តែ ២៥០លានដុល្លារពីកញ្ចប់ជំនួយពីមុនសម្រាប់អ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានចុះហត្ថលេខាលើសំណើកាលពីថ្ងៃព្រហស្បតិ៍។ លោកបានសារភាពថា ថវិកា...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ថា មន្ត្រីមន្ទីរបញ្ចកោណ បានលើកឡើងកាលពីថ្ងៃសុក្រថា យុទ្ធនាការរុស្ស៊ី ដើម្បីដណ្តើមគ្រប់គ្រងតំបន់ Donbas នៅភាគខាងកើតអ៊ុយក្រែន កំពុងដំណើរការយឺតៗ និងហួសពីកាលវិភាគ ដែលបានកំណត់ហើយ ។ មន្ត្រីរូបនេះបានប្រាប់ដល់អ្នកយកព័ត៌មានថា ការទប់ទល់យ៉ាងតឹងរ៉ឹង ពីកងទ័ពអ៊ុយក្រែន និងការប្រុងប្រយ័ត្នបន្ទាប់ពី...
វ៉ាស៊ីនតោន៖ ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-ចិន (USCBC) បានជំរុញឱ្យរដ្ឋបាលរបស់ ប្រធានាធិបតីលោក ចូ បៃដិន បន្ធូរបន្ថយពន្ធលើទំនិញចិន ខណៈដែល សេដ្ឋកិច្ចសហរដ្ឋអាមេរិកបាន ចុះបញ្ជីការធ្លាក់ចុះប្រចាំត្រីមាសចំនួន ១,៤ ភាគរយ ដែលជំរុញឱ្យមានការព្រួយបារម្ភអំពី ការធ្លាក់ចុះសេដ្ឋកិច្ចនាពេលអនាគត ចំពេលមានសម្ពាធ អតិផរណាជានិរន្តរភាព។ USCBC បានឲ្យដឹងថា មិនមានហេតុផល ដើម្បីរក្សាពន្ធបន្ថែមលើផលិតផលចិន ដែលបានដាក់កំឡុងពេលលោក...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានប្រាប់ព្រឹទ្ធសភាកាលពីថ្ងៃពុធថា វាអាស្រ័យលើអ៊ុយក្រែនក្នុងការសម្រេចចិត្ត ថាតើត្រូវពង្រីកជម្លោះជាមួយរុស្ស៊ី ហួសពីព្រំដែន របស់ពួកគេឬអត់។ការអត្ថាធិប្បាយរបស់លោក Antony Blinken បានកើតឡើងបន្ទាប់ពីទីក្រុងម៉ូស្គូ បានថ្កោលទោស មន្ត្រីជាន់ខ្ពស់ អង់គ្លេស ដែលបាននិយាយថា វានឹង “ស្របច្បាប់” សម្រាប់ទីក្រុងគៀវ ក្នុងការប្រើប្រាស់អាវុធ ដែលផ្គត់ផ្គង់ដោយអង្គការណាតូ...
បរទេស៖ ទីបំផុតរបាយការណ៍ ដែលត្រូវបានគេទន្ទឹងរងចាំ អស់រយៈពេលជាយូរមកហើយនោះ ត្រូវបានបង្ហាញជាផ្លូវការហើយ ដោយមន្ទីរប៉ង់តាហ្គោន ដោយក្នុងនោះអាវុធសរុប ដែលមានតម្លៃរហូតទៅដល់ ជាង៧ពាន់លានដុល្លារ ដែលកំពុងនៅសេសសល់ នៅក្នុងប្រទេសអាហ្គានីស្ថាន គិតចាប់តាំងពីក្រោយការចាកចេញ កាលពីខែសីហា។ យោងតាមការចេញផ្សាយរបស់ rt.com នៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន ចន្លោះពីឆ្នាំ២០០៥ ដល់ឆ្នាំ២០២១ បានផ្គត់ផ្គង់អាវុធ ទៅក្នុងប្រទេសអាហ្គានីស្ថាន ប្រមាណជា១៨,៦ពាន់លានដុល្លារ...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២២ថា កាលពីថ្ងៃពុធ សហរដ្ឋអាមេរិក និងរុស្ស៊ី បានផ្លាស់ប្តូរអ្នកទោស ចំពេលទំនាក់ទំនង ដ៏តានតឹងបំផុត របស់ពួកគេក្នុងរយៈពេលជាច្រើនទសវត្សរ៍ជុំវិញសង្រ្គាម នៅក្នុងប្រទេសអ៊ុយក្រែន ដោយអតីតទាហានម៉ារីនអាមេរិកលោក Trevor Reed ត្រូវបានដោះលែងជាថ្នូរនឹង...
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នឹងអានវិយោគថាអំពីជីវប្រវត្តិរបស់អតីតរដ្ឋមន្ត្រីការបរទេសអាមេរិកលោកស្រី Madeleine Albright នៅក្នុងពិធីបុណ្យបញ្ចុះសពរបស់លោកស្រី នៅថ្ងៃពុធនេះនៅព្រះវិហារ Washington National Cathedral ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ ពិធីបុណ្យបញ្ចុះសពនេះត្រូវបានធ្វើឡើងសម្រាប់អ្នកដែលមានការអញ្ជើញតែប៉ុណ្ណោះ ហើយក៏មានការផ្សាយបន្តផ្ទាល់ផងដែរ នៅម៉ោង១១ព្រឹកម៉ោងនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ លោក Biden បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីលោកស្រី Albright បានទទួលមរណភាពកាលពីខែមុនថា៖ «នៅពេលដែលខ្ញុំគិតទៅដល់លោកស្រី Madeleine...