សិង្ហបុរី៖ អ្នកការទូតសិង្ហបុរីម្នាក់ បានលើកឡើងថា សហរដ្ឋអាមេរិក គួរតែខិតជិតចិន ដោយភាពថ្លៃថ្នូរ និងគោរពប្រវត្តិសាស្ត្រយូរអង្វែងរបស់ចិន បើទោះបីជាមានឧបសគ្គ និងការលំបាកនាពេលបច្ចុប្បន្នក៏ដោយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Kishore Mahbubani មន្ត្រីរាជការសិង្ហបុរីអាជីពជាអ្នកការទូត បានលើកឡើងថា“ ចិន មិនគំរាមកំហែងសហរដ្ឋអាមេរិកនោះទេ” និងការសិក្សាបានឲ្យដឹងនៅក្នុងអត្ថបទមួយ ដែលត្រូវបានបោះពុម្ពផ្សាយតាមអ៊ីនធឺណិតដោយ Newsweek។ លោក Kishore...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បានជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការចោទប្រកាន់ដោយគ្មានហេតុផល ប្រឆាំងនឹងប្រទេសដទៃទៀត ទាក់ទងនឹងប្រភពដើមនៃជំងឺឆ្លងកូវីដ-១៩ និងធ្វើការស៊ើបអង្កេតលើមន្ទីរពិសោធន៍ផ្ទាល់របស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Wang Wenbin បានធ្វើសុន្ទរកថានៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដើម្បីឆ្លើយតបទៅនឹងការផ្តោតអារម្មណ៍របស់ប្រព័ន្ធផ្សព្វផ្សាយជាបន្តបន្ទាប់ ទៅលើមន្ទីរពិសោធន៍ជីវសាស្រ្តនៅសាកលវិទ្យាល័យ North Carolina (UNC) និងលោក Ralph Baric...
ហាណូយ៖ អនុប្រធានាធិបតីអាមេរិកលោកស្រី កាម៉ាឡា ហារីស បានឲ្យដឹងអំឡុងដំណើររបស់លោកស្រី ទៅកាន់ប្រទេសវៀតណាម កាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកនឹងផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ១ លានដូសបន្ថែមទៀត ដល់ប្រទេសនេះ ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩។ ក្នុងអំឡុងពេលពិភាក្សាជាមួយមន្រ្តីវៀតណាម រួមទាំងប្រធានាធិបតីលោក Nguyen Xuan Phuc នៅរដ្ឋធានីហាណូយ លោកស្រី ហារីស ក៏បានផ្តល់ការជូនដំណឹងដល់ប្រទេសចិន...
វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានឲ្យដឹងថា សហរដ្ឋអាមេរិក នឹងធ្វើការដើម្បីធានាថា ជនជាតិអាមេរិក និងដៃគូអាហ្វហ្គានីស្ថាន អាចចាកចេញពីអាហ្វហ្គានីស្ថានដោយសុវត្ថិភាព បើទោះជាហួសពីថ្ងៃទី៣១ ខែសីហា ដែលជាពេលវេលាកំណត់ សម្រាប់ការជម្លៀស ដែលកំពុងបន្តដឹកនាំដោយយោធាអាមេរិក។ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានបញ្ជាក់ថា រដ្ឋបាលរបស់លោក មានគោលបំណងបញ្ចប់ការជម្លៀសប្រជាជននៅត្រឹមថ្ងៃទី៣១ ខែសីហា...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការកេងបន្លំនយោបាយលើបញ្ហាដើមកំណើតមេរោគកូរ៉ូណាដោយលើកឡើងថា សហរដ្ឋអាមេរិក គួរតែអញ្ជើញអ្នកជំនាញរបស់ WHO បើកការស៊ើបអង្កេតនៅ Fort Detrick និងសាកលវិទ្យាល័យ North Carolina (UNC) ដើម្បីស្វែងរក ប្រភពនៃមេរោគប្រសិនបើខ្លួនពឹងផ្អែកលើការទទូចទ្រឹស្តីមន្ទីរពិសោធន៍-លេចធ្លាយ។ អ្នកនាំពាក្យចិនលោក វ៉ាង វេនប៊ីន បានធ្វើការកត់សម្គាល់បែបនេះនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃបន្ទាប់ពីតំណាងអចិន្ត្រៃយ៍ចិន ប្រចាំការិយាល័យអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ...
បរទេស៖ ស្ថានទូតអាមេរិកនៅវៀតណាម បានចុះកិច្ចព្រមព្រៀងជាមួយ នាយកដ្ឋានធនធានធម្មជាតិ និងបរិស្ថានទីក្រុងហាណូយ ដើម្បីជួលដីមួយកន្លែង ដើម្បីសាងសង់ស្ថានទូតថ្មី។ ការចុះហត្ថលេខាលើ កិច្ចព្រមព្រៀងនេះបានធ្វើឡើង កាលពីថ្ងៃពុធនៅក្នុងវត្តមាន នៃដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក អនុប្រធានាធិបតី គឺលោកស្រី Kamala Harris, អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម Nguyen Quoc Dung និងប្រធានក្រុងហាណូយ Chu Ngoc...
បរទេស៖អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី Kamala Harris បានជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមនានា នៅក្នុងអំឡុងដំណើរទស្សនកិច្ចតំបន់អាស៊ី ហើយលោកស្រីបានផ្តល់ការគំាទ្រដល់ប្រទេសវៀតណាម ក្នុងបំណងទប់ទល់នឹងវត្តមានកើនឡើងរបស់ចិន នៅដែនសមុទ្រចិនខាងត្បូង។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន The Economic Times នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ភាគច្រើននៃការគាំទ្ររបស់លោកខាងលិច ត្រូវបានកំណត់ជាសន្តិសុខ ហើយលោកស្រី Harris...
បរទេស ៖ ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ចូ បៃដិន បាននិយាយនៅថ្ងៃអង្គារ សប្ដាហ៍នេះថា សហរដ្ឋអាមេរិក កំពុងស្ថិតលើដំណាក់កាល នៃការបញ្ចប់ការជម្លៀសពីអាហ្វហ្គានីស្ថាន នៅត្រឹមថ្ងៃទី៣១ ខែសីហា ប៉ុន្តែនៅតែបើកឱកាស នៃការបន្តកាលកំណត់នោះ ដោយនិយាយថា ការសម្រេចគោលដៅនោះ អាស្រ័យលើសហប្រតិបត្តិការ ពីពួកតាលីបង់ ។ ពួកតាលីបង់...
បរទេស ៖ ស្របពេលដែលមានការបង្ក្រាប របស់រដ្ឋបាលលោក បៃដិន លើអំពើពុករលួយ នៅទូទាំងពិភពលោកនោះ ក្រសួងរតនាគារសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានដាក់ទណ្ឌកម្មលើបណ្ដាញលាងលុយ ដែលកំពុងតែធ្វើប្រតិបត្តិការ នៅក្នុងតំបន់៣ នៃប្រទេសអាហ្សង់ទីន ប្រទេសប្រេស៊ីលនិង ប្រទេសប៉ារ៉ាហ្គាយ ។ អាមេរិកបានដាក់ទណ្ឌកម្ម លើលោក Kassem Mohamad Hijazi និងដៃគូលោក...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន ប្រឆាំងនឹងការស៊ើបអង្កេត ប្រភពដើមនៃជំងឺកូវីដ -១៩ ដោយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ អាមេរិកដោយជំរុញ ឱ្យសហរដ្ឋអាមេរិក វិលត្រឡប់ទៅរកប្រភពដើមនៃ វីរុសតាមបែបវិទ្យាសាស្រ្តវិញ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ អ្នកនាំពាក្យចិនលោក Wang Wenbin បានធ្វើការកត់សម្គាល់នេះ នៅក្នុងសន្និសីទសារព័ត៌មាន នៅពេលត្រូវបានសួរ ដើម្បីធ្វើអត្ថាធិប្បាយលើរបាយការណ៍ ស្តីពីប្រភពដើមនៃជំងឺកូវីដ-១៩ ដែលត្រូវបានចងក្រងដោយទីភ្នាក់ងារ ស៊ើបការណ៍សម្ងាត់អាមេរិក។ លោកបានលើកឡើងថា...