ប៉ុន្មានថ្ងៃកន្លងទៅនេះ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចុះត្រួតពិនិត្យការងារនៅភូមិភាគស្វយ័តម៉ុងហ្គោលីក្នុង។ លោកបានគូសបញ្ជាក់ថា ត្រូវបន្តអនុវត្តទស្សនៈអភិវឌ្ឍន៍ថ្មីដោយត្រឹមត្រូវនិងគ្រប់ជ្រុងជ្រោយ ផ្តោតសំខាន់លើភារកិច្ចចម្បង នៃការជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ចាត់ទុកមនសិការកសាងសហគមន៍រួមវាសនាប្រជាជាតិចិន ឱ្យកាន់តែរឹងមាំជាភារកិច្ចសំខាន់ ប្រកាន់ខ្ជាប់ទាំងការអភិវឌ្ឍនិងសន្តិសុខ ចាត់ទុកការអភិរក្សអេកូឡុស៊ីជាអាទិភាព ការអភិវឌ្ឍបៃតងជាទិសដៅ បន្តចូលរួមយ៉ាងសកម្មក្នុងការបង្កើតនិម្មាបនកម្មអភិវឌ្ឍថ្មី ខិតខំតស៊ូដើម្បីចារទំព័រថ្មីនៃការធ្វើទំនើបកម្មតាមបែបផែនចិននៅម៉ុងហ្គោលីក្នុង។ កាលពីថ្ងៃទី៧និងទី៨ខែមិថុនា លោក Xi Jinping បានចុះត្រួតពិនិត្យការងារនៅក្រុងBayan Nur...
ក្នុងឱកាសទិវាកុមារអន្តរជាតិ១ មិថុនា លោក Xi Jinping អគ្គលេខាធិការនៃ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានអញ្ជើញទៅដល់សាលា Yuying ក្រុងប៉េកាំងកាលពីព្រឹកថ្ងៃទី៣១ ខែឧសភា ដើម្បីសួរសុខទុក្ខគ្រូបង្រៀន និងសិស្សានុសិស្សនិងសម្តែងការជូនពរ ទិវាកុមារអន្តរជាតិចំពោះកុមារ និងក្មេងជំទង់នៅទូទាំងប្រទេសចិន ។ លោក Xi Jinping បានគូសបញ្ជាក់ថា...
រសៀលថ្ងៃទី៣០ ខែឧសភា លោក Xi Jinping អគ្គលេខាធិការនៃ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិន ប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន និងជាប្រធានគណៈកម្មការសន្តិសុខជាតិមជ្ឈិមបក្ស បានធ្វើជាអធិបតីនៃកិច្ចប្រជុំលើកទីមួយនៃ គណៈកម្មការសន្តិសុខជាតិ មជ្ឈិមបក្សអាណត្តិទី២០ ។ លោក Xi Jinping បានថ្លែង សុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំដោយគូសបញ្ជាក់ថា ត្រូវអនុវត្តតាមស្មារតីនៃ សមាជបក្សកុម្មុយនិស្តចិនលើកទី២០ ដោយគ្រប់ជ្រុងជ្រោយ...
លោក Xi Jinping ប្រកាន់ខ្ជាប់នូវឥរិយាបថការងារដែល “សិក្សាស្រាវជ្រាវបញ្ហាយ៉ាងពិតប្រាកដ និងសិក្សាស្រាវជ្រាវលើបញ្ហាពិតៗ”។ នៅខែមិថុនាឆ្នាំ ១៩៩០ បន្ទាប់ពីលោកបានទៅធ្វើការនៅក្រុង Fuzhouមិនយូរប៉ុន្មាន គាត់បានជិះសាឡាងតូចមួយតាមដងទន្លេ Minjiang ដើម្បីសិក្សាស្រាវជ្រាវសភាពការណ៍។ ចំពោះបញ្ហាដែលបានជួបប្រទះ នៅក្នុងការសិក្សាស្រាវជ្រាវ លោក Xi Jinping តែងតែតាមដានយ៉ាងដិតដល់នូវបញ្ហាទាំងនោះ គិតគូររហូតដល់ទីបញ្ចប់ និងបង្កើតវិធានការជាក់ស្តែង ដើម្បីឃើញលទ្ធផលជាក់ស្តែង។...
ថ្ងៃទី២៣ ខែឧសភា ឆ្នាំ១៩៥១ តំបន់ Xizang ត្រូវបានរំដោះដោយសន្តិវិធី តំបន់ខ្ពង់រាបព្រិលមួយនេះ បានបើកទំព័រថ្មីមួយ។ ជីវភាពរស់នៅដ៏ល្អបវរនៅភូមិ Gala ជារូបភាពដ៏ខ្លីមួយដែលបង្ហាញពី សមិទ្ធផលការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ចាប់តាំងពីតំបន់ Xizang ត្រូវបានរំដោះដោយសន្តិវិធីជាង ៧០ឆ្នាំកន្លងមកនេះ។ នៅកន្លែងដែលផ្កាប៉េសរីកស្គុះស្គាយ ផ្កាដែលជនជាតិសាមគ្គីគ្នា និងវិវឌ្ឍរីកចម្រើនក៏កំពុងរីកស្រស់បំព្រងដែរ។ តើជីវភាពរស់នៅនៅភូមិ Gala គឺយ៉ាងម៉េច?...
ថ្ងៃទី ១៩ ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិតជូនចំពោះព្រះបាទ Salman ព្រះមហាក្សាត្រអារ៉ាប៊ីសាអូឌីត ប្រធានផ្លាស់វេននៃកិច្ចប្រជុំក្រុមប្រឹក្សាប្រមុខរដ្ឋក្រុមប្រទេសអារ៉ាប់លើកទី ៣២ ដើម្បីអបអរសាទរកិច្ចប្រជុំក្រុមប្រឹក្សាប្រមុខរដ្ឋប្រទេសអារ៉ាប់លើកទី ៣២ ដែលបើកធ្វើនៅក្រុង Jeddah។ លោក Xi Jinping បានលើកឡើងថា សម្ព័ន្ធអារ៉ាប់បានធ្វើកិច្ចខិតខំប្រឹងប្រែងក្នុងរយៈពេលយូរដើម្បីជំរុញពិភពអារ៉ាប់រួបរួមគ្នានិងខ្លួនទីពឹងខ្លួន ជំរុញសន្តិភាព ស្ថិរភាព...
ព្រឹកថ្ងៃទី៨ ខែឧសភា លោក Xi Jinping អគ្គលេខាធិការនៃ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិន បានជួបសំណេះសំណាលយ៉ាងស្និទ្ធស្នាល ជាមួយប្រតិភូដែលចូលរួមមហាសន្និបាត មិត្តភាពនៃសមាគមជនជាតិចិន និងអាណិកជនចិនពិភពលោកលើកទី១០ នៅវិមានសភាប្រជាជនក្រុងប៉េកាំង ព្រមទាំងតំណាងឱ្យមជ្ឈិមបក្សកុម្មុយនីស្តចិន និងក្រុមប្រឹក្សាកិច្ចការរដ្ឋចិន សម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះអ្នកទាំងអស់គ្នា ក៏ដូចជាសម្តែងការសួរសុខទុក្ខ យ៉ាងស្មោះចំពោះជនជាតិចិន និងអាណិកជនចិនលើពិភពលោក ។ លោក...
រសៀលថ្ងៃទី៣០ ខែមីនា ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្តចិន រៀបចំការសិក្សា សមូហភាព លើកទី ៤ ដើម្បីសិក្សានិងអនុវត្តគំនិតរបស់លោក Xi Jinping ស្តីពីសង្គមនិយមប្រកបដោយលក្ខណៈ ពិសេសចិនក្នុងយុគសម័យថ្មី ។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានធ្វើជាអធិបតីដោយគូសបញ្ជាក់ថា គោលបំណងនៃការរៀបចំការសិក្សាសមូហភាពលើកនេះ គឺដើម្បីដើរតួនាទីគំរូ ជំរុញបក្សទាំងមូលក្នុងការសិក្សា និងអនុវត្តគំនិតនៃសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មីក្នុងការអប់រំប្រធានបទនិងដាក់មូលដ្ឋានគ្រឹះទ្រឹស្តីដ៏រឹងមាំ ។...
ពីឆ្នាំ២០១៥មក បរិមាណទទួលបានស្បៀងអាហារ សម្រាប់មនុស្សម្នាក់ៗរបស់ ប្រជាជនចិនបានលើសពី ៤០០ គីឡូក្រាម ដែលជាខ្សែសន្តិសុខស្បៀងអាហារ នៃស្តង់ដារអន្តរជាតិ។ កាលពីឆ្នាំ២០១៣ ចំនួនផលិតស្បៀងអាហាររបស់ចិនគឺ ៦១ ប៊ីលានគីឡូក្រាម ។ ឈានដល់ឆ្នាំ២០២២ ចំនួននេះបានឡើងដល់ ៦៩.៥ ប៊ីលានគីឡូក្រាម។ រយៈពេល១០ឆ្នាំកន្លងមក ចិនបានបង្កើនស្បៀងអាហារចំនួន ៧៥លានគីឡូក្រាមនេះ ទទួលបានដែលស្ថិតនៅ លក្ខខណ្ឌដែលចំនួនប្រើប្រាស់ជីគីមី...
ថ្ងៃទី១៣ ខែមីនា មហាសន្និបាតប្រចាំឆ្នាំនៃសភាតំណាង ប្រជាជនទូទាំងប្រទេសចិននិតីកាលថ្មី បានបិទសម័យប្រជុំនៅវិមានប្រជាជនក្រុងប៉េកាំង លោក Xi Jinping ដែលជាប់ឆ្នោតជាប្រធានរដ្ឋចិន លើកទី៣ បានថ្លែងសុន្ទរកថាក្នុងពិធីបិទសម័យប្រជុំ តើសុន្ទរកថារបស់លោកបាន ផ្សព្វផ្សាយនូវព័ត៌មានបែបណា? ថ្ងៃនេះយើងខ្ញុំសូមបកស្រាយជូនលោកអ្នក។ តម្កល់ប្រជាជនជាអាទិភាពពេលថ្លែងសុន្ទរកថា ជាលើកដំបូងបន្ទាប់ពីកាន់មុខតំណែង ជាប្រធានរដ្ឋចិនលើកទី៣ ជាដំបូង លោក Xi Jinping បានថ្លែងអំណគុណចំពោះជំនឿចិត្ត...