វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ថា យោងតាមទិន្នន័យចុងក្រោយ របស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក ហៅកាត់ (CDC) បានឱ្យដឹងថា ករណីកូវីដ-១៩ នៅតាមមណ្ឌលថែទាំ នៅសហរដ្ឋអាមេរិក កំពុងកើនឡើងដល់ កម្រិតកំពូលមួយទៀត ស្របពេលមានការកើនឡើង វីរុសបំប្លែងខ្លួនថ្មី Omicron នៅទូទាំងប្រទេស ។ មណ្ឌលថែទាំជំងឺបានរាយការណ៍...
សិង្ហបុរី៖ ប្រទេសសិង្ហបុរី បានរាយការណ៍ករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ១១៦៥ករណី រួមទាំងការឆ្លងនាំចូលចំនួន ៥៣៤ករណី ហើយក្នុងចំណោមជាង ១០០០ករណីខាងលើនេះ ទម្រង់អូមីក្រុង មានជាងពាក់កណ្ដាល។ មិនមានអ្នកស្លាប់នោះទេ ហើយចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅតែមាន ៨៤៣នាក់ នេះបើយោងតាមស្ថិតិឆ្លងចុងក្រោយបង្អស់ នៅលើគេហទំព័ររបស់ ក្រសួងសុខាភិបាលសិង្ហបុរី (MOH)។ ក្នុងចំណោមករណីថ្មី ដែលបានរាយការណ៍ កាលពីថ្ងៃចន្ទ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន២៩នាក់ទៀត ជាករណីអូមីក្រុងទាំងអស់ ខណៈជាសះស្បើយចំនួន១៦នាក់ និងគ្មានអ្នកស្លាប់ ។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន១១នាក់ និងអ្នកដំណើរពីបរទេសចំនួន១៨នាក់។ គិតត្រឹមព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២កម្ពុជាមានអ្នកឆ្លងសរុបចំនួន១២០ ៨២៥នាក់ អ្នកជាសះស្បើយចំនួន ១១៧ ១១៨នាក់ និងអ្នកស្លាប់ចំនួន ៣ ០១៥...
អ្នកសារព័ត៌មានជើងចាស់មួយរូប នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ នេះ បានចេញផ្សាយជាផ្លូវការនូវ សៀវភៅថ្មីដែលមានចំណងជើងថា “រាជរដ្ឋាភិបាលកម្ពុជា (ភាគ២) – ជោគជ័យក្នុងសង្រ្គាមដណ្តើម ជីវិតពលរដ្ឋពីមាត់ជ្រោះមរណៈ កូវីដ-១៩ (១ សីហា – ៣១ ធ្នូ ២០២១)” ដែលមានកម្រាស់ជាង ៨០០ទំព័រ។ លោក...
ប៊ែកឡាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ថា ចំនួនករណីឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃនៅក្នុងប្រទេសអាល្លឺម៉ង់ បានកើនឡើងដល់ ៨០.៤៣០នាក់ គិតត្រឹមថ្ងៃពុធ នេះបើយោងតាមទិន្នន័យ ដែលចេញផ្សាយដោយវិទ្យាស្ថាន Robert Koch (RKI) ។ យោងតាមតួលេខផ្លូវការរបស់ RKI និងក្រសួងសុខាភិបាល (BMG) បានឱ្យដឹងថា ៧២ភាគរយ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន១៤នាក់ទៀត ជាករណីអូមីក្រុងទាំងអស់ ក្នុងករណីឆ្លងសហគមន៍ចំនួន២នាក់ និងអ្នកដំណើរពីបរទេសចំនួន១២នាក់ ខណៈជាសះស្បើយចំនួន៩នាក់ និងគ្មានអ្នកស្លាប់ ។ គិតត្រឹមព្រឹក ថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១២០ ៦៨៤នាក់ អ្នកជាសះស្បើយចំនួន ១១៧ ០៤៣នាក់ និងអ្នកស្លាប់ចំនួន ៣ ០១៥...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើការ ផ្ដល់ឥណទានហិរញ្ញប្បទាន អនុវត្តគម្រោងគាំទ្របន្ត ឆ្លើយតបទៅនឹងវិបត្តិកូវីដ១៩ ដំណាក់កាលទី២ ដែលជប៉ុនផ្តល់ប្រាក់កម្ចីប្រមាណ ១៨៥លានដុល្លារបន្ថែម ដើម្បីឆ្លើយតបវិបត្តិនៃជំងឺកូវីដ១៩ នៅកម្ពុជា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ៕
បរទេស៖ ទីក្រុងកំពង់ផែ Tianjin របស់ប្រទេសចិន មានគោលបំណងធ្វើតេស្ត អ្នកស្រុករបស់ខ្លួនចំនួន ១៤លាននាក់ក្នុងរយៈពេល ៤៨ម៉ោង បន្ទាប់ពីការរកឃើញករណី ឆ្លងជាចង្កោមរបស់វីរុសកូវីដ១៩ ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកស្រុកត្រូវបានណែនាំឱ្យស្នាក់នៅ ផ្ទះរហូតដល់ការធ្វើតេស្តរួច ហើយត្រូវតែផ្តល់លទ្ធផលអវិជ្ជមាន ដើម្បីទទួលបានបណ្ណសុខភាព ដែលត្រូវការសម្រាប់ប្រើប្រាស់...
ខណៈពេលឆ្នាំ២០២២ បានចូលមកដល់ ប្រជាជនជាច្រើនបានចាត់ទុក ការយកឈ្នះលើការរីករាលដាល នៃជំងឺកូវីដ១៩ ជាបំណងប្រាថ្នាក្នុងឆ្នាំថ្មី ។ លោក Tedros អគ្គនាយកនៃ អង្គការសុខភាពពិភពលោក ក៏បានចេញផ្សាយសារលិខិត ជូនពរឆ្នាំថ្មីឆ្នាំសកលដែរថា បើសិនជាបណ្តាប្រទេសនានា ធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នោះមនុស្សជាតិយើង នឹងយកឈ្នះលើជំងឺកូវីដ១៩ នៅឆ្នាំ២០២២ ។ ប៉ុន្តែ ខណៈពេលឆ្នាំ២០២២ បានមកដល់...
ស្វាយរៀង៖ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានថ្លែងអំពាវនាវដល់ សិស្សានុសិស្សទាំងអស់ ត្រូវអនុវត្តវិធានការសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួនគឺ ៣កុំនិង ៣ការពារ ដើម្បីការពារជំងឺកូវីដ-១៩ កុំឲ្យឆ្លងចូលសាលារៀនជាពិសេស ត្រូវរៀនរស់តាមបែបគន្លង ប្រក្រតីថ្មីនៃបរិបទជំងឺកូវីដ-១៩ ។ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង សាលាវិទ្យាល័យស្វាយរៀង ដែលស្ថិតនៅក្នុងក្រុងស្វាយរៀង...