បរទេស៖ ក្រសួងសុខាភិបាលសាធារណៈប្រទេសថៃ បានរាយការណ៍នៅព្រឹកថ្ងៃអង្គារថា មានអ្នកជំងឺកូវីដ១៩ចំនួន ២៨ នាក់បានស្លាប់ និង រកឃើញករណីឆ្លងថ្មីចំនួន ២ ៦៦២ នាក់ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា មានករណីឆ្លងថ្មីចំនួន...
ហាណូយ៖ យោងតាមក្រសួងសុខាភិបាល ប្រទេសវៀតណាម បានកត់ត្រាចំនួន ២០៦ ករណីនៃការការពារជំងឺកូវីដ-១៩ កាលពីថ្ងៃអាទិត្យ ដែលរួមមានការឆ្លងក្នុងស្រុកចំនួន ២០១ និងការនាំចូលចំនួន ៥ ករណី ដែលសរុបកើនឡើងដល់ចំនួន ៨,៧៤៧នាក់ ។ ក្នុងចំណោមករណីសហគមន៍ចំនួន ១២១ ករណីត្រូវបានរកឃើញនៅភាគខាងជើងនៃខេត្ត Bac Giang ដែលជាចំណុចឆ្លងរាលដាលនៃជំងឺរាតត្បាត ៤០ករណីនៅជិតខេត្ត...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសពីអ្នកជាសះស្បើយជំងឺកូវីដ១៩ ថ្មីចំនួន៩៤៥នាក់ អ្នកឆ្លងថ្មី៥៨៩នាក់ ព្រមទាំងអ្នកស្លាប់ ៣នាក់ថែមទៀត។ សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១កម្ពុជាមានអ្នក ឆ្លងជំងឺកូវីដ១៩សរុបចំនួន ៣៤៨៣៣នាក់ អ្នកជាសះស្បើយចំនួន ២៨០៩២នាក់ និងអ្នកស្លាប់ចំនួន ២៦៦នាក់៕
ហ្សាកាតា៖ ក្រសួងសុខាភិបាលបានឲ្យដឹងថា ករណីជំងឺកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌូនេស៊ីបានកើនឡើង ៥,៨៣២ករណី ក្នុងរយៈពេលមួយថ្ងៃ ដោយសរុបកើនឡើងដល់ ១,៨៥៦,០៣៨ករណគ ដោយចំនួនអ្នកស្លាប់បានកើនឡើង ១៦៣ សរុបកើនឡើងដល់ ៥១,៦១២ នាក់។ យោងតាមក្រសួងបានឱ្យដឹងថា ប្រជាជនចំនួន ៤,១៨៧ នាក់បន្ថែមទៀតបានជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ ដោយនាំចំនួនអ្នកជំងឺដែល ជាសះស្បើយសរុបមានចំនួន ១,៧០៥,៩៧១ នាក់។...
ភ្នំពេញ៖ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា តាមប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ ដើម្បីអនុម័តរបៀបវារៈ មួយចំនួន។ នៅក្នុងនោះកិច្ចប្រជុំបានអនុម័ត ទទួលយកសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ និងសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា១៨ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មមាត្រា១៨ នៃច្បាប់ស្តីពីសវនកម្មនៃព្រះរាជាណាចក្រកម្ពុជា តាមសំណើរបស់រាជរដ្ឋាភិបាល...
អង់គ្លេស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ថា អង្គការសុខភាពពិភពលោក ហៅកាត់ (WHO) បានប្រកាសឲ្យដឹងអំពីការដាក់ ឈ្មោះថ្មីមួយទៅលើប្រព័ន្ធនៃវីរុសកូរ៉ូណា ដែលប្រើប្រាស់តាមភាសាក្រិច ដោយផ្អែកលើការបំប្លែងផ្សេងៗគ្នា ។ សម្រាប់វីរុសក្លាយពូជ ដែលជាក្តីកង្វល់នោះគឺមាន B117 ដែលជាវីរុសក្លាយពូជដែលបានបញ្ជាក់ អត្តសញ្ញាណដំបូងបង្អស់ នៅចក្រភពអង់គ្លេស...
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ថា ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ថា មានករណីបន្ថែមទៀតនៃជំងឺកូវីដ-១៩ចំនួន៦៨១នាក់ គិតត្រឹមពាក់កណ្តាលអធ្រាតថ្ងៃពុធ ធៀបនឹងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនឡើងដល់ ១៤២.១៥៧នាក់ ។ ករណីឆ្លងប្រចាំថ្ងៃបានកើនឡើងពី ៦៧៧នាក់ កាលពីថ្ងៃមុន ដែលនៅថេររយៈពេល ២ថ្ងៃលើសពី៦០០នាក់ ។ ករណីឆ្លងជំងឺប្រចាំថ្ងៃគិតជាមធ្យម...
ភ្នំពេញ៖ រដ្ឋបាលខេត្តកែប នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៦នាក់ថ្មីបន្ថែមទៀត។
ភ្នំពេញ៖ យុវជនម្នាក់ឈ្មោះ យ៉ត យោគ បានចូលខ្លួន និងបានទៅធ្វើតេស្ដ ដោយទទួលបានលទ្ធផល វិជ្ជមានមេរោគកូវីដ១៩ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១។ បច្ចុប្បន្ននេះ អ្នកជំងឺកំពុងទទួលការព្យាបាល នៅមណ្ឌលព្យាបាលពហុកីឡដ្ឋានជាតិអូឡាំពិក ចំពោះអ្នកដែលធ្លាប់បានជួបជុំ ជាមួយអ្នកជំងឺត្រូវទៅធ្វើតេស្ដជាបន្ទាន់។ យ៉ន យោគ បានរត់គេចខ្លួន នៅពេលអាជ្ញាធរ តម្រូវឲ្យទៅយកសំណាក នៅវិទ្យាល័យបាក់ទូក...
ភ្នំពេញ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មី ចំនួន២៧នាក់ ។